ពាក្យ​កុហក​ដែល​យុវជន​យុវតី​ខ្មែរ​គួរ​ឈប់​ប្រាប់​ទៅ​ខ្លួនឯង


មនុស្ស​យើង​តែង​មាន​មូលហេតុ​ជា​ច្រើន ដែល​ពួក​គេ​យក​មក​បកស្រាយ​ថា ជា​កត្តា​ដែល​បង្ក​ឲ្យ​ពួក​គេ​មិន​អាច​គ្រប់គ្រង​លុយ​បាន​ត្រឹមត្រូវ ។ ប្រាកដ​ណាស់ មូលហេតុ​ខ្លះ​ពិតជា​សម​ហេតុ​សម​ផល​ពិតមែន ប៉ុន្តែ​មូលហេតុ​ភាគច្រើន​គ្រាន់តែ​ជា​ការ​ដោះសារ​ប៉ុណ្ណោះ​។

អ្នក​មិនមែន​ជា​ជន​រង​គ្រោះជា​រៀង​រាល់ពេល​ទេ ។ អ្នកមាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក ហើយ​បើ​អ្នកដឹង​ខ្លួន​កាន់តែ​ឆាប់​អ្នក​ក៏​អាច​ចាប់ផ្តើម​គ្រប់គ្រង​លុយ​ខ្លួនឯង​កាន់តែ​ឆាប់​ដែរ ។ ប៉ុន្តែ​ជំហាន​ដំបូង គឺ​ការ​ទទួលស្គាល់​ពាក្យ​កុហក ឬ​ដោះសារ​ទាក់ទង​នឹង​លុយ​ដែល​មនុស្ស​វ័យក្មេង​តែងតែ​ប្រាប់​ដល់​ខ្លួនឯង ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១. ខ្ញុំ​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​ការ​រក​លុយ​ដោយ​ស្វ័យប្រវត្តិ
មនុស្ស​ដែល​នៅ​វ័យក្មេង​ដែល​ទើបតែ​ចូល​ក្នុង​ទីផ្សារ​ការងារ​មិន​ចាំបាច់​ផ្តោត​ស្មារតី​ខ្លាំង​លើ​ការ​បង្កើត​ប្រាក់​ចំណូល​ដោយ​ស្វ័យប្រវត្តិ​ទេ​។ ប៉ុន្តែ​ពួក​គេ​គួរតែ​ខិតខំ​បង្កើន​ប្រាក់​ចំណូល​សកម្ម​ទៅ​វិញ ដោយ​ផ្តោត​ស្មារតី​លើ​ការងារ​របស់​ពួក​គេ ។ គោលដៅ​នេះ​អាច​សម្រេច​ទៅ​បាន​ដោយ​ពង្រឹង​ជំនាញ​ដែល​ប្រើប្រាស់​ក្នុង​ការងារ​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​មុន​សម្រាប់​ចៅហ្វាយ និង​ជួយ​មិត្ត​រួមការ​ងារ​ជាដើម​។

២. បើ​ខ្ញុំ​ខំប្រឹង​ខ្ញុំ​នឹង​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន
ការ​សន្សំ​លុយ គឺ​ដូច​ទៅ​នឹង​ការ​ហាត់ប្រាណ​ដែរ ។ មាន​ន័យ​ថា គ្រាន់តែ​អ្នក​ខំប្រឹង​ធ្វើ​វា​ច្រើន​ជាង​មុន មិន​អាច​ធានា​ថា អ្នក​អាច​សម្រេច​គោលដៅ​អ្នក​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តែ​អង្គុយ​ចុះ និង​ពិចារណា​លើ​តម្រូវការ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ។ សួរ​ខ្លួនឯង​ថា តើ​មាន​អ្វី​ដែល​អ្នក​ខិតខំ​ខ្លាំង ប៉ុន្តែ​ទទួល​បាន​មក​វិញ​តិច ? តើ​មាន​អ្វី​ដែល​មិន​អាច​សម្រេច​បាន​មិន​ថា អ្នក​ខិតខំ​ប៉ុណ្ណា? តើ​អ្នក​អាច​ផ្តល់​ភាព​ងាយស្រួល​ឲ្យ​ខ្លួន​ជាង​មុន​ដោយ​វិធី​ណា ?

៣. មិត្ត​ខ្ញុំ​រក​ប្រាក់​បាន​តិច​ជាង​ខ្ញុំ តែ​ខ្ញុំ​ឃើញ​ពួក​គេ​ដើរ​លេង​រហូត
មិត្តភក្តិ​របស់​អ្នក​ប្រហែលជា​មិន​យល់​ដឹង​ពី​ការ​គ្រប់គ្រង​លុយ​ទេ ដូច្នេះ​អ្នក​មិន​គួរ​ប្រៀបធៀប​ខ្លួន​ជាមួយនឹង​អ្នក​ដទៃ​មុន​នឹង​ដឹង​ច្បាស់​ពី​ចំណូល និង​ចំណាយ​របស់​ពួក​គេ​ឡើយ​។ យ៉ាងណាមិញ អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​គោលដៅ​របស់​អ្នក និង​ព្យាយាម​ក្លាយទៅជា​មនុស្ស​ដែល​ពូកែ​ក្នុង​ការ​គ្រប់គ្រង​លុយ​វិញ ។ កុំ​ដើរ​តាម​គន្លង​របស់​អ្នក​ដែល​ចូល​ចិត្ត​អួតអាង​ពី​ការ​ចាយវាយ​របស់​ពួក​គេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ