ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ស្រា​ធ្លាក់​ពី​លើ​ផ្ទះ​កំពស់​ជាង​៤​ម៉ែត្រ​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​ទាំង​យប់ ខណៈ​បុរស​រូប​នោះ​ផឹក​ស្រា​ស្រវឹង​ធ្លាក់​ពី​លើ​ផ្ទះ​កំពស់​ជាង​៤​ម៉ែត្រ​ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​ទាំង​យប់ ខណៈ​បុរស​រូប​នោះ​ផឹក​ស្រា​ស្រវឹង​ធ្លាក់​ពី​លើ​ផ្ទះ​កំពស់​ជាង​៤​ម៉ែត្រ​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​៦ មីនា ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ។

តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ​ស្រី ច្រឹប អាយុ​៤៧​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​របស់​បុរស​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះ​វ៉ាន់ នុប អាយុ​៣១​ឆ្នាំ ។ ស្ត្រី​ដដែល​បន្ត​ថា មុន​ពេល​កើត​ហេតុ គាត់​មិន​បាន​នៅ​ផ្ទះ​ទេ ហើយ​ប្តី​គាត់​ក៏​មិន​ដឹង​ទៅ​ផឹក​ស៊ី​នៅ​ឯ​ណាដែរ ។ លុះ​ដល់​ម៉ោង​ជាង​៨​យប់​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ប្តី​របស់​គាត់​កំពុង​វារ​ និង​ស្រែក​ថ្ងូរ​នៅ​ក្រោម​ផ្ទះ​។ ភ្លាម​នោះ​អ្នក​ស្រី​បាន​ស្ទុះ​ចូល​ទៅ​ជួយ​គ្រាឃើញ​មាន​របួស​ហូរ​ឈាម និង​បាក់​ដៃ ដោយ​ប្តី​របស់​គាត់​បាន​ប្រាប់​ថា ធ្លាក់​ពី​លើ​ផ្ទះ​អ្នក​ស្រី​ក៏​ប្រញាប់​ប្រញាល់​ដឹក​ទៅ​មន្ទីរ​ពេទ្យ​។

ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​គ្រូ​ពេទ្យ​ប្រាប់​ថា ប្តី​របស់​គាត់​បាក់​ដៃ​ស្តាំ២​កំណាត់​ រយះ​ដៃ​ឆ្វេង និង​កំភួន​ជើង​ស្តាំ​ធ្ងន់​ធ្ងរ​៕