ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធតែ​ចឹ​ង​ៗ​អី​បាន​ត្រី​ឯណា​នៅ​បន្ត​ពូជ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​នៅ​តាម​បឹងបួរ​ក្នុង​អតីត​ឡូ​ត៏​នេសាទ​មួយ​ចំនួន ជាប់​តាម​ដង​ទន្លេមេគង្គ​បាន​កើត​មាន​បទល្មើស​នេសាទ ដោយ​ក្រុម​ជនខិលខូច​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ចាប់​យក​ត្រី ដែល​ច្បាប់​បាន​ហាមឃាត់​ ។ លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល…

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​នៅ​តាម​បឹងបួរ​ក្នុង​អតីត​ឡូ​ត៏​នេសាទ​មួយ​ចំនួន ជាប់​តាម​ដង​ទន្លេមេគង្គ​បាន​កើត​មាន​បទល្មើស​នេសាទ ដោយ​ក្រុម​ជនខិលខូច​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ចាប់​យក​ត្រី ដែល​ច្បាប់​បាន​ហាមឃាត់​ ។

លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​អភិបាលខេត្ត​ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា រូប​លោក​បាន​បញ្ជារ​ឲ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កងមាស​រួម​នឹង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ចំ​ណុ​ន​បឹង​បេ​៦ ឃុំ​ស្តៅ ស្រុក​កងមាស ដោយ​រឹបអូស​បាន​មាន លូ​ស្បៃ​មុង​ចំនួន​៣១​មាត់ របាំង​ស្បៃ​មុង​ប្រវែង​១.៥៥០​ម៉ែត្រ បង្គោល​ចំនួន​៤៦៥​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​ចំនួន​៧៨​គីឡូក្រាម វត្ថុ​តាង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ហើយ​ឧបករណ​នេសាទ​ទាំងនេះ ក៏​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​មក​ទទួលខុសត្រូវ​ដែរ ។

លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​រំលឹក​ថា កន្លង​ទៅ​ថ្មី​ៗ​រូប​លោក​បាន​បញ្ជារ​ឲ្យ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃឈរ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​ការពារ បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ចំនុច​អាង​ទឹក​អណ្តូង ក្នុងភូមិ​គោក​ស្រឡៅ ឃុំ​បារាយ​ណ៏ ដោយ​រឹបអូស​លូ​ស្បៃ​មុង​ចំនួន​១៥​មាត់ សាច់​របាំង​រត់​ចំនួន​១.២០០​ម៉ែត្រ ចម្រឹង​បង្គោល​ឫស្សី​ចំនួន​៣៥០​ដើម វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បំផ្លាញ​ចោល​ក្នុង​ទឹក​និង​ដុត​បំផ្លាញ​ចោល​ហើយ​ក៏​បាន​ផ្ស​ព​ផ្សាយ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន សូម​ឲ្យ​ប្រជាជន​មួយ​ចំនួន​ដែល​ប្រើប្រាស់​នូវ​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​ហើយ​ងាក​មក​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ស្របច្បាប់​វិញ ហើយ​ត្រី​កាន់តែ​សំបូរ​សម្រាប់​មនុស្ស​ទទួលទាន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ