អ្នកមិនចំាបាច់ក្លាយជាអ្នកជំនាញ
ដើម្បីធ្វើជាមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រងលុយបានល្អទេ ។
គ្រាន់តែការផ្លាស់ប្តូរទម្លាប់តិចតួចទៅលើការសន្សំចាយវាយ
និងវិនិយោគក៏អាចជួយឲ្យអ្នកមានទ្រព្យសម្បត្តិច្រើនជាងមុនដែរ ។
ដើម្បីជួយឲ្យអ្នកចាប់ផ្តើមខាងក្រោមនេះ
គឺជាគន្លឹះងាយៗដែលត្រូវបានចងក្រងឡើងដោយអ្នកជំនាញរបស់ CNBC Make It
ដែលអាចជួយឲ្យអ្នកគ្រប់គ្រងលុយដោយខ្លួនផ្ទាល់ ៖
១.
ចាប់ផ្តើមវិនិយោគនៅអាយុខ្ទង់២០ ៖ អ្នកស្រី Suze Orman ដែលជាអ្នកជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួនបានប្រាប់មកថា
ប្រសិនបើអ្នកមានសមត្ថភាព អ្នកគួរតែវិនិយោគនៅអាយុខ្ទង់២០ច្រើនជាងពេលដែលអ្នកមានអាយុខ្ទង់៣០
។ អ្នកស្រីបានបកស្រាយថា ប្រសិនបើអ្នកវិនិយោគតិចក្នុងរយៈពេលយូរនោះប្រាក់ចំណេញដែលអ្នកទទួលវិញបាននឹងមានច្រើនជាងពេលដែលអ្នកវិនិយោគច្រើនក្នុងរយៈពេលខ្លី
។
២.
កុំផ្តោតស្មារតីខ្លំាងពេកលើការសន្សំលុយ ៖ លោក Danielle Town ដែលជាអ្នកនិពន្ធសៀវភៅ
Invested : How Warren Buffett and Charlie Munger Taught Me to Master My Mind,
My Emotions, and My Money (with a Little Help from My Dad) បានប្រាប់ថា
អ្នកនឹងខាតបង់ថវិកាប្រសិន បើអ្នកគ្រាន់តែសន្សំតែមិនវិនិយោគ ព្រោះអតិផរណាបង្កឲ្យតម្លៃកើនឡើង
និងធ្វើឲ្យតម្លៃលុយអ្នកធ្លាក់ចុះបន្តបន្ទាប់ ។
៣. យល់ដឹងពីបំណុល ៖ បំណុលមិនតែងតែបង្កឲ្យអ្នកខាតបង់ថវិកាទេ
ប៉ុន្តែវាអាចប៉ះពាល់ដល់ផ្នែកដទៃនៃជីវិតរបស់អ្នកដូចជា ក្លាយជាឧបសគ្គរារំាងអ្នកមិនឲ្យរកប្រាក់ចំណូលបានបន្ថែម
ឬសម្រេចបានអ្វីដែលអ្នកចង់បានជាដើម ។
អ្នកស្រី Suze Orman
បាននិយាយថា ការមានបំណុលជាប់ខ្លួនបង្កឲ្យអ្នកមានអារម្មណ៍ថា ខ្លួនមិនមានសមត្ថភាពក្នុងការគ្រប់គ្រងជីវិតខ្លួន
និងកំពុងពឹងផ្អែកមនុស្សដទៃ ។ ដូច្នេះអ្នកស្រីផ្តល់យោបល់ថា
ការសងបំណុលគួរតែទទួលបានអាទិភាពខ្ពស់ជាងគេ ។ ពេលដែលអ្នករួចពីបំណុលហើយអ្នកនឹងចាប់ផ្តើមមានជំនឿចិត្តលើខ្លួនវិញជាក់ជាមិនខាន
៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ