ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លា.ប់​ទម្លាក់​ក្នុង​រណ្តៅប្រឡាយប្លន់​យក​ម៉ូតូ​ទៅ​បាត់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវ​ជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្ម​ភាព​វាយ និង​កា.ប់​បណ្តាល​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​​​ ហើយ​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​រយៈ​ពេល​២​ថ្ងៃ​ហើយ​ មក​ទល់​នឹង​ថ្ងៃ​ទី​៧ មីនា ២០១៤​នេះ សមត្ថ​កិច្ច​ជំនាញ​ការិយា​ល័យ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ ជំនាញ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​កម្លាំង​ជំនាញ​ការិយា​ល័យ​នគរ​បាល​ស្រុក​អូរ​ជ្រៅ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​សកម្ម​ និង​យក​ចិត្ត​ទុក​ដាក់​បំផុតដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវ​ជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្ម​ភាព​វាយ និង​កាប់​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​​​ ហើយ​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​រយៈ​ពេល​២​ថ្ងៃ​ហើយ​ មក​ទល់​នឹង​ថ្ងៃ​ទី​៧ មីនា ២០១៤​នេះ សមត្ថ​កិច្ច​ជំនាញ​ការិយា​ល័យ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ ជំនាញ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​កម្លាំង​ជំនាញ​ការិយា​ល័យ​នគរ​បាល​ស្រុក​អូរ​ជ្រៅ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​សកម្ម​ និង​យក​ចិត្ត​ទុក​ដាក់​បំផុតដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ។

តាម​ការ​ឱ្យ​ដឹង​ពី​លោកវរ​សេនីយ៍​ត្រី ឆេង អ៊ីសុខា អធិការ​នគរ​បាល​ស្រុក​អូរ​ជ្រៅ​បាន​ឱ្យ​ដឹង​ថា អំពើ​ឃាត​កម្ម​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​៤៦​នាទី​ល្ងាច ថ្ងៃ​ទី​៥ មីនា ២០១៤ ចម្តាយ​ពី​ភូមិ​អញ្ចាញ​៦០០​ម៉ែត្រ​ស្ថិតក្នុង​ឃុំសំរោង ស្រុក​អូរ​ជ្រៅ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះតែម ចាន់ថន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នួល​គេ ​រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ។

លោក​អធិការនគរ​បាល​ស្រុកបាន​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃ​ដល់​ធ្វើ​សកម្ម​ភាព​ស្ទាក់​វាយ និង​កាប់​ចំនួន​៣​កាំបិត ខណៈ​ពេល​ដែ​ល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង​បណ្តាលឱ្យ​ស្លាប់​ រួច​អូស​ទម្លាក់​ចូល​ក្នុង​រណ្តៅប្រឡាយ​ដែល​គ្មាន​ទឹក​ បន្ទាប់​មក​ជន​ល្មើស​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុង​ដា​វ៉េវ ពណ៌​ក្រហម ស៊េរី២០០៣ ពាក់​ស្លាក​លេខ១C០៥៦៥ ជិះគេច​ខ្លួន​។ នៅ​កន្លែង​កើត​ហេតុ សមត្ថ​កិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មាន​ដំបងឈើ១កំណាត់​ប្រវែង​៨០​សង្ទីម៉ែត្រ​ និង​កាំ​បិត​ខ្វែវ​ដងប្ញស្សី១។

លោក​វរ​សេនីយ៍​ឯក សិទ្ធ ឡោះ ស្នង​ការ​រង​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​បាន​បញ្ជាក់​ថា តាម​ការ​សន្និ​ដ្ឋាន​ករណី​នេះ​គឺ​ជា​ករណីប្លន់​សម្លាប់​ ហើយ​មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញាបាន​ហើយ​៕