ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​​ជា​ប្រវត្តិ​​សាស្ត្រ​​ជុំ​វិញ​​ការ​ប្រារព្ធ​ទិវា​​​​​អន្តរ​ជាតិ​​នារី​ ​8 មីនា

11 ឆ្នាំ មុន

ថ្ងៃ​ទី​៨ មីនា គឺជា​ទិវា​​​អន្តរជាតិ​​នារី ​ដែល ត្រូវ​​​​បាន​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ។ ថ្ងៃ​ទី​៨ មីនា នេះ ត្រូវ​បាន​អង្គ​ការ​​សហ​ប្រជា​ជាតិ និង​​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញពិភពលោក​ចា​ត់​​​ទុកជា​ថ្ងៃ​​ឈប់សម្រាក​របស់​​ជាតិ ។ នៅ​ពេល​​ស្ត្រី​នៅ​គ្រ​ប់​ទ្វីប​ទាំង​អ​ស់​ ដែល​គ្រា​ន់​​តែ​បែងចែក​គ្នា​ដោយ​ខ្សែ​បន្ទាត់​​ព្រំដែន​ជាតិ និង​មាន​ភាព​ខុស​គ្នា​ខាង​ភាសា ​សេដ្ឋកិច្ច និង​ន​​យោ​បាយ​​ប៉ុណ្ណោះ​​ចេញ​​មក​ប្រារព្ធ​ទិវា​​នេះ​

ថ្ងៃ​ទី​៨ មីនា គឺជា​ទិវា​​​អន្តរជាតិ​​នារី ​ដែល ត្រូវ​​​​បាន​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ។ ថ្ងៃ​ទី​៨ មីនា នេះ ត្រូវ​បាន​អង្គ​ការ​​សហ​ប្រជា​ជាតិ និង​​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញពិភពលោក​ចា​ត់​​​ទុកជា​ថ្ងៃ​​ឈប់សម្រាក​របស់​​ជាតិ ។ នៅ​ពេល​​ស្ត្រី​នៅ​គ្រ​ប់​ទ្វីប​ទាំង​អ​ស់​ ដែល​គ្រា​ន់​​តែ​បែងចែក​គ្នា​ដោយ​ខ្សែ​បន្ទាត់​​ព្រំដែន​ជាតិ និង​មាន​ភាព​ខុស​គ្នា​ខាង​ភាសា ​សេដ្ឋកិច្ច និង​ន​​យោ​បាយ​​ប៉ុណ្ណោះ​​ចេញ​​មក​ប្រារព្ធ​ទិវា​​នេះ​ទាំង​អ​ស់​គ្នា យើង​អាច​ក្រឡេកទៅ​មើល​ប្រវត្តិសាស្ត្រ​នៃ​ទិវា​​នេះ​​ដែល​ប​ង្ហាញឱ្យ​ឃើញ​នូវ​ការ​តស៊ូ​រប​ស់​ស្ត្រី​យ៉ាង​​ហោចណា​ស់​​ប្រាំបួន​ទស​វត្សរ៍​​​មក​ហើយ​ដើម្បី​ស្វែងរក​សមភាព យុត្តិធម៌ សន្តិភាព និង​ការ​អភិវ​ឌ្ឍ ។

ទិវា​​​អន្តរជាតិនារី​ គឺជា​ប្រវត្តិ​រឿង​រ៉ាវ​រប​ស់​​​​ស្ត្រី​ធម្មតា​ដែល​ជា​អ្នក​​ប​ង្កើត​​​ប្រវត្តិសាស្ត្រ​​នេះ​ឡើង ដោយ​ប​ង្អា​ញ​អំពី​ការ​តស៊ូជា​ច្រើន​​​សត​វត្សរ៍​​រប​ស់​​ស្ត្រី ដើម្បី​ចូលរួម​ក្នុងសង្គម​ ​ដោយ​ឈរ​លើ​គោលការណ៍​សមភាពជាមួយនឹង​បុរស។ ការ​តស៊ូ​រប​ស់ស្ត្រី​​​បាន​​​កើតឡើង​តាំងពី​សម​​័យ​ក្រិ​ក​​បុរាណ​មកម៉្លេះ ដោយនៅ​សម័យ​​នោះ ស្ត្រី​ម្នាក់​​ឈ្មោះ​​ថា លីស៊ី​ស្ត្រា​តា (Lysistrata) ​បាន​​ផ្តួចផ្តើម​ឱ្យ​មាន​បាតុ​​កម្ម​ខាង​ផ្លូវ​ភេទ​ប្រឆាំង​នឹង​បុរស​ដើម្បីបញ្ច​ប់​សង្គ្រាម​ ។ នៅ​អំឡុង​បដិវត្តន៍​បា​​រាំង ​​ក្រុម​ស្ត្រី​នៅ​ក្នុង​ទី​ក្រុង​ប៉ារី​ស​ដែល​បា​ន​អំពាវនាវ​ឱ្យ​មាន​​សេរីភាព​សម​ភាព និង​ភាត​រ​ភាព​​ ​បា​ន​សម្រុក​​ចូល​ទីក្រុង​​វែ​រ​​សៃ(Versailles) ដើម្បី​ទាមទារ​សិទ្ធិ​បោះ​​ឆ្នោត សម្រាប់​​ស្ត្រី ។

ហេតុ​អ្វី​​បាន​ជា​មាន​ទិវា​​​​អន្តរជាតិ​​នារី​ ?
មហា​ស​ន្និ​​​បាត​អង្គ​ការ​​សហប្រជាជាតិ ដែល​មាន​ប្រតិភូ​មក​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់​បាន​ប្រារព្ធ​​​ពិធីបុណ្យ​​​​អន្តរជាតិ​នារី​​ ដើម្បី​ទទួល​ស្គាល់​​ថា​ ​សន្តិភាព និង​ការ​រីក​ចម្រើន​​របស់​សង្គម​តម្រូវ​​​ឱ្យ​មានការ​ចូលរួមយ៉ាង​សកម្មនិង​សមភាព​​រប​ស់ស្ត្រី និង​ដើម្បីទទួល​ស្គាល់​​ពី​ការ​ចូលរួម​ចំណែក​​របស់​​ស្ត្រី​នៅ​ក្នុងការ​កសាង​សន្តិភាព និង​សន្តិ​សុខ​​អន្តរជាតិ ។ ចំ​ពោះ​​នារី​ទូ​ទាំង​ពិភព​លោក​​​ ​ថ្ងៃ​​នេះ​ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​រំលឹក​ឡើង​វិញ​ពី​ប្រវត្តិ​តស៊ូរប​ស់ស្ត្រី​ដើម្បី​សមភាព សន្តិភាព និង​ការអភិវឌ្ឍ ។

លោក​អ្នក​ប្រហែល​ជាយ​ល់​​ឃើញ​ថា សម ភាព​រប​ស់​ស្ត្រី​នឹង​ផ្ត​ល់​​ផលប្រយោជន៍​​យ៉ាង​​ច្រើន​ទៅ​ដល់​​ស្ត្រី ប៉ុន្តែ​រាល់​​​កំណើន​មួយ​ភាគរយ​រប​ស់​ស្ត្រី​នៅ​ក្នុង​វិ​ស​័​យ​អ​ប់​រំ​នៅ​មធ្យមសិ​ក្សា​​បឋម​ភូមិ​​បាន​​ផ្ត​ល់នូវ​កំណើន​ដល់​ស្ត្រី០,៣%​ប៉ុណ្ណោះ​នៅ​ក្នុង​វិ​ស័​យ​សេដ្ឋកិច្ច ។ ​ដូច្នេះ​​ ​ក្មេង​ស្រី​តែងតែ​មិន​សូវ​បាន​​​ទទួល​ការអ​ប់​រំ​ឡើយ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រលំ​​បា​ក​ ​ដែល​នឹង​មិន​ទទួលផល​ចំណេញ​អ្វី​ពីកំណើនសេដ្ឋកិច្ច​​នោះ​​ឡើយ ។

នៅ​ពេល​ដែល​បុរសនិង​ស្ត្រី​ធ្វើការ​រួម​គ្នា ដើម្បី​ធានា​នូវ​សិទ្ធិ និង​សក្តានុពល​ពេល​លេញ រប​ស់​ស្ត្រី ដូ​ច្នេះ​គេ​នឹង​រក​ឃើញ​ម​ធ្យោបា​យ​សម្រាប់​ដោះ​​​ស្រាយ​ប​ញ្អា​ដ៏​ធ្ង​ន់​​ធ្ង​រ​ខាង​​សង្គម​​សេដ្ឋកិច្ច និង​ន​យោ​បា​យ​រប​ស់ពិភពលោក ។

នៅ​រយៈ​ពេល​​ប៉ុន្មាន​​ទសវត្សរ៍​​​ចុង​ក្រោយ ​​នេះ​​ ពិភពលោក​កំពុង​តែ​រីក​​ចម្រើន​​ជា​លំ​ដា​ប់​ ។ នៅ​ទូ​ទាំង​ពិភពលោក ការ​ចូលរួម​រប​ស់​​ស្ត្រីក្នុង​វិ​ស័​យ​អ​ប់​រំ និង​វិ​ស័​យ​សុខា​ភិ​​បា​​​ល​បាន​​​កើន​ឡើង​​​រហូត​ដល់​មានការ​ចូលរួម​រប​ស់ស្ត្រីនៅ​ក្នុង​វិ​ស័​យ​កសិកម្ម​ក៏​កំពុង​តែ​កើនឡើងដែរ ហើយ​ប្រទេស​ជា​ច្រើន​បាន​បង្កើត​ច្បាប់​សម្រាប់​​ផ្តល់​​​ការ​ស្មើ​​ភាព​​សម្រាប់​ស្ត្រី និង​​សម្រាប់​គោរព​សិទ្ធិ​មនុ​ស្ស ។ ពិភពលោក​សព្វថ្ងៃ​​នេះ​ ​មាន​ស្ត្រី​ជា​ច្រើន​​បា​ន​ចូល​​រួម​ក្នុង​​សង្គម​ក្នុងឋានៈ​ជា​អ្នក​​បង្កើត​​​​គោ​លន​យោ​បា​យ ។ តែទោះ​ជា​យ៉ាង​​ណា​  នៅ​​ក្នុង​ពិភព​លោកស្ត្រី​នៅតែ​ពុំ​ទា​ន់​​មាន​សិទ្ធិ និង​ឱកាស​ដូច​បុរសឡើយ​ ។ ស្ត្រី​ចំនួន​១,៣​ពា​ន់​លាន​នាក់​ ​គឺ​មានជីវភាព​ក្រីក្រ​បំផុត ។ ចំ​ពោះ​ការងារ​ដូច​គ្នា​ជា​មធ្យម​ស្ត្រី​ទទួល​បាន​ប្រាក់​កម្រៃ​តិច​​​​​ជាងបុរស​៣០%ទៅ​៤០% ។ នៅ​គ្រ​ប់​​ទី​កន្លែងទាំង​អ​ស់​ស្ត្រី​នៅ​តែ​ជា​ជន​រង​​គ្រោះ​​នៃ​អំពើហិ​ង្សា​​​ ការ​ចា​ប់​រំលោភ អំពើ​ហិ​ង្សា​ក្នុង​​គ្រួសារ ដែល​ទាំង​នេះ​ជា​មូលហេតុ​ដ៏​សំ​ខា​ន់​ធ្វើ​ឱ្យ​ស្ត្រី​ក្លាយជា​ជន​ពិការ និង​ទទួល​មរណភាព ។

តើ​ទិវា​​​​អន្តរជាតិ​​​​នារី​​នេះ​​កើតឡើង​ដោយ​របៀប​ណា ? គំនិត​ស្ត្រី​ពី​ទិវា​​​អន្តរ​ជាតិ​​​នារី​​នេះ​​បាន​​​កើតឡើង​ដំបូង​នៅ​ត្រ​ង់​​ចំណុច​រប​ត់​​នៃ​ស​តវត្សរ៍​​​ ដែល​ពិភព​ឧស្សាហូប​នី​យ​កម្ម​កំពុង​ផ្ទុះ​ឡើង និង​​​បំលាស់​​​​ប្តូរ​ប្រកបដោយ​​​ហិង្សា​​ កំណើន​ប្រជាជន​​យ៉ាង​​ឆាប់​រហ័ស ​និង​ការ​ផ្ទុះ​​ឡើង​នូវ​ទ្រឹស្តី​មនោ​គម​វិជ្ជាជ្រុល​និយម។

នៅ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​១៨៥៧ នារី​ធ្វើការនៅ​ក្នុង​​រោងចក្រ​​សម្លៀក​បំពាក់​ និង​វាយ​នភណ្ឌ ​(រោង​ចក្រ​កា​ត់​ដេរ​) នៅ​ទីក្រុង​ញូ​វ​យ៉ក​​ សហ​រដ្ឋ​អាមេរិក​ បា​​ន​ចេញ​មក​ធ្វើការ​តវ៉ា​​មួយ ។ ពួក​នារី​ទាំង​នោះ​ បាន​សម្តែង​​កំហឹង​ប្រឆាំង​ទៅ​នឹង​លក្ខ​ខណ្ឌ​ការងារ​ដូចសត្វ និង​ការ​​ផ្តល់​ប្រាក់​កម្រៃ​​ដ៏​ទាប ។ ដើម្បីបង្ក្រាប​ការ​តវ៉ា​នេះ​​ ប៉ូលិស​​បាន​វាយ​ប្រហារទៅ​លើ​ហ្វូង​​បា​តុ​ករ និង​ធ្វើ​ឱ្យ​ពួក​បា​​តុ​ករ​បែកខ្ញែក​អ​ស់ ។ ពីរ​ឆ្នាំ​ក្រោយមក គឺ​នៅ​ខែមីនាដដែល​ ក្រុម​ស្ត្រី​ទាំង​​នេះបាន​​ប្រមូលផ្តុំ​គ្នា បង្កើត​​ទៅ​ជា​សហជីព​ពលកម្ម​ដំបូង​មួយ ដើម្បី​ធ្វើការ​​តវ៉ា​​ និង​ការពារ​ពួក​គេ ហើយ​ក្រោយ​មក​​ពួក​គេ​ក៏​បា​ន​ទទួល​សិទ្ធិ​ជា​មូលដ្ឋា​ន​​​ខ្លះៗ​​​នៅ​ឯ​កន្លែង​ធ្វើ​ការ ។

នៅ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​១៩០៨ ក្រុម​ស្ត្រី​១៥​.០០០​​​នាក់​បាន​សម្រុក​​ចូល​ទីក្រុង​ញូ​វ​យ៉ក ដើម្បី​ទាមទារ​ឱ្យ​​បន្ថយ​ម៉ោង​​​ធ្វើ​ការ​ងារ​ ទាម​ទារ​​ឱ្យ​ផ្ត​ល់​​កម្រៃ​ពលកម្ម​សមរម្យ ​ទាម​ទារ​សិទិ្ធបោះ​​ឆ្នោត និង​ទាមទារ​ឱ្យ​បញ្ច​ប់​​ការ​ធ្វើ​ពលកម្ម​លើ​កុមារ ។ ក្រុម​នារី​ទាំង​​នោះ​ បាន​បង្កើត​​ពាក្យ​ស្លោក​​មួយ​ក្រោម​ចំណងជើង​ថា «នំបុ័ង​ និង​ផ្កា​កុលាប» ដែល​​នំបុ័ង​​តំណាង​ឱ្យ​សន្តិសុខសេដ្ឋកិច្ច (ស្បៀង​) ​ហើយ​ផ្កា​កុលាប​តំណាងឱ្យ​សមភាព​ដ៏​ប្រសើរ​ក្នុង​ជីវិត​រស់​នៅ ។ នៅខែ​ឧ​សភា គណ​​បក្ស​សង្គម​និយម​អា​មេ​រិ​ករៀបចំ​យក​សប្តាហ៍​​ចុង​ក្រោយ​នៃ​ខែកុម្ភៈ ​​សម្រាប់​ប្រារព្ធ​​ពិធី​ទិវា​​​អន្តរ​ជាតិ​នារី​​ ។ ក្រោយ​ពី​ការ​ប្រកាស​រប​ស់​​គណ​បក្ស​សង្គម​និយម​អា​មេ​រិ​ក ពិធី​បុណ្យ​ទិវា​​អន្តរ​ជាតិ​​នារី ​ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​សហ​រដ្ឋ​អាមេ​រិកនា​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​១៩០៩ ។ ចា​ប់​​តាំងពី​ពេល​​នោះ​​មក ​ក្រុម​ស្ត្រី​​បាន​ប្រារព្ធ​​ពិធីបុណ្យ​នេះ​ជា​បន្ត​មក​ទៀត​នៅ​រៀង​​រាល់​សប្តាហ៍​​​ចុង​ក្រោយ​នៃ​ខែ​​កុម្ភ​ៈ​រហូត​ដល់ឆ្នាំ​១៩១៣​ ។

នៅ​ឆ្នាំ​១៩១០​ សន្និសីទ​អន្តរជាតិ​មួយ ដែល​រៀបចំ​ដោយ​​​អង្គការ​​សង្គម​​និយម​នានាមក​ពី​ជុំវិញ​ពិភពលោក​​ បាន​​​​ជួប​​ជុំ​​គ្នា​នៅ​ទីក្រុងកូ​​​ប៉ិន​​ហាក​(Copenhagen)​​​ រប​ស់​ប្រទេសដា​ណឺ​ម៉ាក​​​។ សន្និសីទ​សង្គម​និយម​អន្តរជាតិ​នេះ ​បាន​​​ស្នើ​បង្កើត​​​ទិវា​នារី​ដែល​នឹង​ត្រូវ​​បាន​​គេ​ប្រារព្ធ​​ជា​លក្ខណៈ​អន្តរ​ជាតិ ។ សំណើ​​នេះ​ត្រូវ​​បាន​​​ផ្តួចផ្តើម​ឡើង​​ដោយ​បុគ្គល​​​ម្នាក់​​​ឈ្មោះ​ថា ​ក្លា​រ៉ា​ហ្សេត​គីន ​(Clara Zetkin) ។ ​ក្លា​រ៉ា​ ហ្សេត​គីន ​គឺជា​ជន​​សង្គម​​និយម​អា​ល្លឺម៉ង់​​ដែល​​បាន​​ស្នើ​​បង្កើត​​ឡើង​នូវ​ទិវា​ជា​អន្តរជាតិ​មួយ​ ដើម្បី​រំលឹក​ដល់​ការ​ធ្វើ​​បាតុ​កម្ម​រប​ស់​​កម្មករ​រោងចក្រ​កា​ត់​ដេរ​នៅ​ក្នុង​សហរដ្ឋ​អាមេ​រិ​ក ។ សំណើ​​នេះ​ត្រូវបាន​​ប្រតិភូ​នារី​ជាង១០០​នាក់​មក​ពី​ប្រទេស​១៧​យ​ល់​​ព្រម​ជា​ឯកច្ឆន្ទ ដោយ​ក្នុង​នោះ​​​​​មាន​ស្ត្រី​ចំនួន​៣​នាក់​​​ដំបូង​បា​ន​បោះ​​ឆ្នោត​ធ្វើ​ជា​តំណាងរាស្ត្រ​នៅ​ក្នុង សភា​ប្រទេស​ហ្វាំ​ង​ឡ​ង់​ ។ ថ្ងៃ​​នេះ​​ ​ត្រូវ​​បាន​គេ​​បង្កើត​​ឡើង​ដើម្បី​ជា​កិត្តិយស​​ដល់​​ចលនាទាម​ទារ​​សិទ្ធិ​​រប​ស់​នារី ក្នុង​​នោះ​​រួម​មាន​ទាំងសិទ្ធិ​​បោះ​​ឆ្នោត​ផង​ដែរ ។ នៅ​ពេល​​នោះ​​​ពុំមាន​កាល​បរិ​ច្ឆេទ​​ច្បា​ស់​លាស់​​ណាមួយ​ត្រូវ​បាន​​​គេ​ជ្រើសរើស​ដើ​ម្ប្រី​​ប្រារព្ធ​ពិធី​​​នេះ​ឡើយ​ ​។

ការ​ប្រកាស​រប​ស់​ពួក​​សង្គម​និយម​អន្តរជាតិ​​បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​​ខ្លាំង ។ នៅ​ឆ្នាំ​​​បន្ទា​ប់​មកគឺ​នៅ​ឆ្នាំ​១៩១១ ទិវា​​​​អន្តរជាតិ​​នារី​ត្រូវ​​បាន​ប្រារព្ធ​​ធ្វើ​ឡើងជា​លើក​ដំបូង​នៅប្រទេស​នានាដូច​ជា​ប្រទេស​ដា​ណឺ​ម៉ាក អូ​​​​ទ្រី​ស អា​ល្លឺ​ម៉ង់​​ និង​​ប្រទេស​ស្វ៊ីស ។ នៅ​ពេល​នោះ​ ទិវា​​អន្តរ​ជាតិ​​​នារី​​នេះ​​ត្រូវ​​​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ មីនា ហើយ​មនុ​ស្ស​ប្រុសស្រី​ជាង​មួយ​លាន​​នាក់​បាន​​​ចេញ​មក​ប្រមូលផ្តុំ​គ្នា​តាម​ដង​វិ​ថី​នានា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​​នេះ ។ ក្រៅពី​ទាមទារ​នូវ សិទ្ធិ​​បោះ​​ឆ្នោត និង​សិទ្ធិ​កា​ន់​កា​ប់​​ការងារ​នៅក្នុង​កា​រិ​យា​ល័​យ​សាធារណៈ​ (រដ្ឋ) ពួក​ហ្វូងមនុ​ស្ស​​ទាំង​​នោះ​បាន​​​ទាមទារ​នូវ​សិទ្ធិ​ធ្វើការងារ និង​​បំបាត់​​ចោលការ​រើសអើង​ភេទ​​ចំពោះ​ការងារ ។

មិន​ដល់​មួ​យ​សប្តាហ៍​​ផង​ ​ស្រា​ប់​​តែ​មាន​អគ្គិ​ភ័យ​មួយ​បាន​​​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ មីនា នៅ​ទីក្រុង​ញូ​វ​យ៉ក​ ។ អគ្គិ​ភ័យ​​ដ៏​សាហាវ​​​​នេះ​​​បាន​ឆក់​​យក​ជីវិត​កម្មករ​ជាង​១៤០​នាក់ ​ដែល​ភាគ​ច្រើន​​ជានា​រី​អន្តោប្រវេសន៍​ក្មេងៗ​​ជនជាតិ​​អីុ​​តា​លី និង​ ជ្វី​ហ្វ​ ​ដែល​ធ្វើ​ការងារ​នៅ​ក្នុងរោងចក្រ​ Triangle Shirtwaist Company ដែល​ការ​បា​ត់​បង់​​​​ជីវិត​មនុ​ស្ស​ទាំង​​នេះ​ គឺបណ្តាល​មក​ពី​​កង្វះ​​វិធានការ​សុ​វ​ត្ថិ​ភាព ។ សម្ព​័​ន្ធ​សហជីព​ពាណិជ្ជ​កម្ម​នារី និង​សហជីពកម្មករ​រោងចក្រ​រប​ស់​នារី​អន្តរជាតិ​​ ​បាន​​​ដឹកនាំនូវ​កា​រ​តវ៉ា​​ជា​ច្រើន​ប្រឆាំង​ទៅ​នឹង​សោក​នាដកម្ម​ដែល​​បាន​​កើត​ឡើង​​នេះ​ ក្នុង​​នោះ​​រួម​មាន​ទាំង​កា​រប្រារព្ធ​ពិធី​បុណ្យ​សព​ដ៏​ស្រងូតស្រ​ងា​ត់​​​មួយ​ដែល​មាន​ហ្វូង​មនុ​ស្ស​​ចូលរួមជាង​មួយ​សែន​នាក់ ​។ អគ្គិ​ភ័យ​​​នេះ​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​​ខ្លាំង​ទៅ​លើ​នីតិកម្ម​ការងារ ហើយ​លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់​ដែល​នាំ​ឱ្យមាន​មហន្តរាយ​​នេះ​​​​បាន​អំពាវ​នាវ​ឱ្យ​មានការ​ប្រា​រព្ធ​​ទិវា​​អន្តរជាតិ​​​​នារី​​នេះ​ឡើង​ ដើម្បីរំលឹក​ដល់​​​ហេតុការណ៍​សោក​នាដ​កម្ម​​នោះ​។

ក្នុង​ឋានៈជា​ផ្នែក​មួយ​នៃ​ចលនា​សន្តិភាព  ដែល​​​បាន​​កើតឡើង​​ក្នុង​​អំឡុង​ពេល​ជិត​ចុង​បញ្ច​ប់​​នៃ​​សង្គ្រាម​​លោក​លើក​ទី​១ ស្ត្រី​រុ​ស្ស៊ី​​​បាន​​ប្រា​រព្ធ​​​ទិវា​​​អន្តរជាតិ​​​នារី​​នេះ​ឡើង​នៅ​​​សប្តាហ៍​​ចុង​ក្រោយ​នៃ​ខែ​កុម្ភ​ៈ ឆ្នាំ​១៩១៣​ ។ ចំណែក​នៅ​តាម​តំប​ន់​​ផ្សេងៗ​​ទៀត​ នៅ​ក្នុងទ្វីប​​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៨ មីនា នា​ឆ្នាំ​​បន្ទា​ប់មកទៀតក្រុម​នារី​​បាន​​ធ្វើ​​បាតុ​​កម្ម​ធំ​ៗ​​ ដើម្បី​ត​វ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​​សង្គ្រាម​​ ឬ​សម្តែង​​នូវសាម​គ្គី​​ភាព​ជាមួយ​បង​​ប្អូន​​នារី​រប​ស់​ពួក​គេ ។

នៅ​ក្នុង​​សង្គ្រាម​​ ទាហាន​រុ​ស្ស៊ី​​​បាន​​ស្លាប់​​បាត់​បង់​​​ជីវិត​ចំនួន​២​លាន​​នាក់​ ។ ជា​ថ្មី​ម្តង​ទៀត ​ស្ត្រី​ជនជាតិ​រុ​ស្ស៊ី​បាន​​ជ្រើសរើស​យក​សប្តាហ៍​​ចុង​ក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩១៧ ដើម្បី​ធ្វើ​​បាតុ​កម្ម​ក្រោម​​ពាក្យ​ស្លោ​កថា​​ «នំ​បុ័ង និងសន្តិភាព​​» ។ មេដឹកនាំ​ន​យោ​​បាយ​​​បាន​​ប្រឆាំងទៅ​នឹង​ការ​កំណ​ត់​​​ពេលវេលា​ធ្វើ​បា​តុ​កម្ម​​នេះ​ ​ប៉ុន្តែ​​ស្ត្រី​រុ​ស្ស៊ី​ទាំង​​នោះ​​នៅ​តែ​បន្ត​ធ្វើ​​បា​តុ​កម្មរប​ស់​ខ្លួន ។

រយៈពេល​បួន​ថ្ងៃក្រោយ​ពី​របប​រាជានិយម​ស្តេច​​​ត្សារ៍​​​រុ​ស្ស៊ី​​ត្រូវ​​បា​ន​បង្ខំ​ឱ្យ​បោះ​បង់​​ចោល​អំណាច រ​ដ្ឋា​ភិ​បា​ល​​​បណ្តោះ​អាសន្ន​ផ្ត​ល់​សិទ្ធិ​ដល់​ស្ត្រី​ក្នុង​កា​របោះ​​ឆ្នោត ។ ហេតុ​នេះ​​ ទិវា​​អន្តរ​ជាតិ​​នារី​​ត្រូវ​​បាន​ប្រារ​ព្ធ​​​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ក្នុង​ប្រតិទិន​រុ​ស្ស៊ី​ ត្រូវ​នឹង​ថ្ងៃ​ទី​៨ មីនា នៅ​ក្នុង​ប្រតិទិន​សុរិយគតិ​ដែល​ត្រូវ​​បាន​​ប្រើ​​​ប្រាស់​ជា​សាកល ។

ចា​ប់​តាំងពី​ប៉ុន្មាន​ឆ្នាំ​ដំបូង​​នោះ​មក ទិវា​​អន្តរ​​ជាតិ​​នារី​​ត្រូវ​​បាន​គេ​សន្មត​​ជា​ពិធីបុណ្យ​ទូ​ទាំង​​​ពិភពលោក​ថ្មី​មួយ​​សម្រាប់​​ស្ត្រី​នៅក្នុង​ប្រទេស​​អភិវឌ្ឍន៍​ ក៏​ដូច​ជា​ប្រទេស​កំពុងអភិ​វឌ្ឍន៍ ។ នៅ​ខែធ្នូ ឆ្នាំ​១៩៧៧ មហា​ស​ន្និ​បាត​​អង្គ​​ការ​​សហ​ប្រជា​ជាតិ​​បាន​​​​អនុ​ម​័​ត​នូវ​សេចក្តី សម្រេច​មួយ​ ដោយ​ប្រកាស​យក​ថ្ងៃ​​នេះ​​ធ្វើ​ជាថ្ងៃ​បុណ្យ​សិទ្ធិ​នារី និង​ជា​ថ្ងៃ​បុណ្យ​សន្តិភាពអន្តរ​​​ជាតិ ។ សន្និសីទ​​អង្គ​​​ការ​សហប្រជាជាតិស្តី​ពី​ស្ត្រី​ចំនួន​បួន​លើក​​ បាន​​ជួយ​ធ្វើ​​ការ​ទាមទារ​សិទ្ធិ​រប​ស់​​ស្ត្រី និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​នៅក្នុង​ដំណើរការ​​​នយោបាយ​និង​សេដ្ឋកិច្ច​ ​។

នៅ​ឆ្នាំ​១៩៧៥ អង្គការ​សហប្រជាជាតិ​​បាន​​ទាញ​ចំណា​ប់អារម្មណ៍​ពិភពលោក​ឱ្យ​ចា​ប់​អារម្មណ៍​​ពី​​​ប​ញ្ហា​​រប​ស់​​ស្ត្រី ដោយ​​បា​ន​អំពាវ​នាវ​ឱ្យ​​មាន​កិច្ចប្រជុំ ឬ​សន្និសីទ​អន្តរជាតិ​ស្តី​ពីស្ត្រី​នៅ​ក្នុង​ទី​ក្រុង​ម៉ិច​ស៊ីកូ ។ ស​ន្និ​​បា​ត​មួយទៀត​ ត្រូវ​​បាន​ប្រាព្ធ​​ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​​ប៉ិនហាក ​នា​ឆ្នាំ​១៩៨០ ។ ​នៅ​​ក្នុង​ឆ្នាំ​១៩៨៥​ អង្គ​​ការ​សហ​ប្រជា​ជាតិ​​​​បា​ន​បើក​កិច្ចប្រជុំ​ជា​លើកទី​៣ ស្តី​ពី​ស្ត្រី​នៅ​ទីក្រុង​ណៃ​​រ៉ូ​ប៊ី​ ប្រទេស​កេ​នយ៉ា​ ដើម្បី​ឱ្យ​មនុ​ស្ស​ក្រឡេក​មើល​នូវ​អ្វី​ដែល​បាន​​សម្រេច​​​ឡើង​នៅ​ចុង​បញ្ច​ប់​​​នៃ​ទស​​វត្សរ៍​ ។ នៅ​ឆ្នាំ​១៩៩៥ ទីក្រុង​បេកាំ​ង បា​ន​ធ្វើជា​ម្ចាស់​​​ផ្ទះ​​រៀបចំ​កិច្ចប្រជុំ​ពិភព​លោក​លើកទី​៤​ ។ តំណាង​មក​ពី​១៨៩ប្រទេស​ខុស​ៗ​គ្នា បាន​យ​ល់​​ស្របគ្នា​ថា អ​សមភាព​រវាង​បុរស និង​ស្ត្រី​គឺ​ជា​​គុណវិបត្តិ​ដ៏​ធ្ង​ន់​ធ្ង​រ​សម្រាប់​មនុស្ស​​ជាតិ​ទាំង​​អស់​ ។ កិច្ចប្រជុំ​​​​​នេះ​​បាន​​​ប្រកាស​​អំពី​គោលដៅ​នានា​សម្រាប់​អភិវឌ្ឍន៍​ស្ត្រី​នៅក្នុង​វិ​ស័​យ​នានារួម​មាន ​វិ​ស​័​យ​ន​យោ​បា​យ វិ​ស​័​យ​សុខា​ភិ​បា​ល​ ​និង​​វិ​ស័​យ​អ​ប់​រំ ។ ឯកសារចុង​ក្រោយ​​ដែល​​ផ្សព្វ​​ផ្សាយ​ដោយ​កិច្ចប្រជុំ​​នេះបាន​លើក​ឡើង​​ថា «ការ​រីក​​ចម្រើន​របស់​​ស្ត្រី និង​ការ​សម្រេចបាន​សមភាព​រវាង​ស្ត្រី និង​បុរស​ គឺជា​ប​ញ្ហា​សិទ្ធិ​មនុ​ស្ស​និង​ជា​លក្ខខណ្ឌ​​សម្រាប់​​​យុ​ត្តិ​ធម៌​​សង្គម​ ហើយ​គេ​មិន​ត្រូវ​ចា​ត់​​ទុក​ថា​នេះ​ជាប​ញ្ហា​រប​ស់​ស្ត្រី​​នោះ​ទេ»​ ។

​ប្រាំ​​​ឆ្នាំ​ក្រោយមក​ នៅ​ក្នុង​កិច្ចប្រជុំ​ជា ពិសេស​លើក​ទី​២៣​រប​ស់​​អង្គ​ការ​​សហ​ប្រជា ជាតិ​ក្រោម​ប្រធានបទ​ «ស្ត្រី​នា​ឆ្នាំ​២០០០ សម ភាពយេ​ន​ឌ័​រ ការ​អភិ​វឌ្ឍ ​និង​សន្តិភាព​​សម្រាប់​​សតវត្សរ៍​​ទី​២១​» ​បាន​​រំលឹក​ឡើង​វិញ​ពី​ការរីក​ចម្រើន​ដែល​ពិភពលោក​​បាន​ធ្វើ​ដើម្បី​ឈានទៅ​​សម្រេច​គោលដៅ​ដែល​​បាន​​លើក​ឡើង​នៅ ឯ​សន្និសីទ​ទីក្រុង​ប៉េកាំង​​ ។ សន្និសីទ​​​​នេះ​ត្រូវ​បាន​​គេ​ឱ្យ​​ឈ្មោះ​ថា «​ទីក្រុង​បេ​​កាំ​ង​+៥ » ​។ ប្រតិភូ​ទាំង​អ​​ស់​បាន​រក​ឃើញ​ឧបសគ្គ​រារាំង​​ការ​អភិវឌ្ឍ និង​រក្សា​ការ​អភិវឌ្ឍ ។ គណៈប្រតិភូ​​បា​ន​ធ្វើ​សេច​ក្តី​សម្រេចយល់​​ព្រម​ប​ន្ថែម​ទៀត​ ដើម្បី​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​នៅ​ក្នុងសន្និសីទ​ស្តី​ពី​ស្ត្រី​នា​ឆ្នាំ​១៩៩៥ ៕