ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទី​ផ្សារ​​​អចលន​ទ្រព្យ​​ថ្លៃ​​បំផុត​​ទាំង​​10​​​​នៅ​លើ​ពិ​ភព​លោក​

11 ឆ្នាំ មុន

បើនិយាយ​ពី​អចល​ន​ទ្រព្យ​​នៅ​លើ​ពិភព​​​​​ប្រហែល​ជា​​​លោក​អ្នក​គិ​ត​ថា ​ទី​ក្រុង​ញូវ​​យ៉ក​​របស់​អាមេរិក​ជា​ទី​ផ្សា​រ​​អល​ន​ទ្រព្យ​ថ្លៃជាង​គេ​​បំផុត​​​​​​ ឬ​អាច​គិត​ថា ​​បណ្តា​​ទីក្រុង​​ល្បីៗ​​ជា​ច្រើ​ន​​នៅ​អាស៊ី​ ប៉ុន្តែ​​រឿង​នេះ​​វា​​ផ្ទុយ​​ស្រឡះ ។ ​យោងតាម​របាយ​ការណ៍​​ស្តី​​ពីទ្រព្យ​​សម្បត្តិ​របស់​​ក្រុម​ហ៊ុន​​Knight​ Frank​បាន​បង្ហា​ញ​ថា​​ ទី​ក្រុង​មូ៉ណា​កូ ​របស់​ក្សត្រ​បុរី​​​ម៉ូ​ណាក​ូ​​គឺ​ជា​​ទី​ផ្សារ​​អចល​ន​ទ្រព្យដែល​​​ថ្លៃ​បំផុត​នៅ​លើ​ពិភព​

​បើនិយាយ​ពី​អចល​ន​ទ្រព្យ​​នៅ​លើ​ពិភព​​​​​ប្រហែល​ជា​​​លោក​អ្នក​គិ​ត​ថា ​ទី​ក្រុង​ញូវ​​យ៉ក​​របស់​អាមេរិក​ជា​ទី​ផ្សា​រ​​អល​ន​ទ្រព្យ​ថ្លៃជាង​គេ​​បំផុត​​​​​​ ឬ​អាច​គិត​ថា ​​បណ្តា​​ទីក្រុង​​ល្បីៗ​​ជា​ច្រើ​ន​​នៅ​អាស៊ី​ ប៉ុន្តែ​​រឿង​នេះ​​វា​​ផ្ទុយ​​ស្រឡះ ។ ​យោងតាម​របាយ​ការណ៍​​ស្តី​​ពីទ្រព្យ​​សម្បត្តិ​របស់​​ក្រុម​ហ៊ុន​​Knight​ Frank​បាន​បង្ហា​ញ​ថា​​ ទី​ក្រុង​មូ៉ណា​កូ ​របស់​ក្សត្រ​បុរី​​​ម៉ូ​ណាក​ូ​​គឺ​ជា​​ទី​ផ្សារ​​អចល​ន​ទ្រព្យដែល​​​ថ្លៃ​បំផុត​នៅ​លើ​ពិភព​លោក។

របាយ​​ការណ៍​បាន​ឲ្យ​ដឹង​ថា ​បើអ​្នក​មាន​លុយ​​១​លាន​ដុល្លារគឺ​អ្នក​​អាច​ទិញ​​​ដី​ទំនេរ​​បាន​តែ​​​១៥​​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​​នៅ​ទី​ក្រុង​មួយ​នេះ​ ខណៈ​​ដែល​លុយ​​មួយ​​លាន​ដុល្លារ​ដដែល​​ ​​អ្នក​អាចយក​​​ទៅ​​ទិញ​ដី​​បាន​​ដល់​ទៅ​៣០​​ម៉ែត្រ​ការ៉េ នៅ​ទី​ក្រុង​ញូវយ៉ក ​។​​ ហេតុ​ផល​​នេះ​ហើយ​ទើប​ទី​ក្រុង​ញូវ​យ៉ក​​​បាន​ខ្ទាត​​ទៅ​​ចំណាត់​ថ្នាក់​​ទ​ី​​៦ ​លើតារាង​​អច​​ល​ន​​ទ្រព្យ​​ថ្លៃ​​បំផុត​ទាំង​១០​នៅ​លើពិភព​លោក ​។​
ខាង​ក្រោម​​នេះជា​​ចំណាត់​ថ្នាក់​ប្រទេស​​​ដែល​​​មាន​អចលន​ទ្រព្យ​ថ្លៃប​ំផុត​ទាំង​១០​​​នៅ​លើ​​ពិភព​​លោក​​សម្រាប់​ឆ្នាំ​២០១៤​នេះ​ ៖

១.​ ទី​ក្រុង​​ម៉ូណាកូ ​ប្រទេស​​ម៉ូណាកូ​
២. ​ទីក្រុង​ហុងក​ុង​​ ប្រទេស​​​​ចិន​
៣. ​ទី​ក្រុង​ឡុង ប្រទេស​អង់គ្លេស
៤.  ទីក្រុង​សិង្ហ​បុរី​ ប្រទេស​សិង្ហ​បុរី
៥.  ទី​ក្រុង​​ហ្សឺ​ណែវ ​ប្រទេស​ស្វ៊ីស​​
៦. ទីក្រុង​ញូវ​យ៉ក ​សហរ​ដ្ឋ​អា​មេរិក​
៧. ទី​ក្រុង​​ស៊ី​ដនី ​ប្រទេស​អូស្ត្រា​លី
៨. ទី​​ក្រុង​​ប៉ារីស​ ប្រទេស​បារាំង
៩. ទី​ក្រុង​​មូស្គូ​ ប្រទេស​រុស្ស៊ី
១០.​ ទី​ក្រុង​​សៀង​ហៃ ​ប្រទេសច​ិន