ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេណេស៊ុយ​អេឡា​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​ប៉ាណាម៉ា​

11 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌មាន​វេណេស៊ុយអេឡា​ AVN រាយការណ៍​ថា​ ប្រធានាធិបតី​វេណេស៊ុយអេឡា​ លោក​ នីកូឡាស់​ ម៉ាឌូរ៉ូ​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ ពី​ការ​សម្រេច​ចិត្ដ​កា​ត់​ផ្ដាច់​ទំនាក់​ទំនង​ ការទូត​និង​ពាណិជ្ជកម្ម​ជា​មួយ​ប៉ាណាម៉ា​ ។​ មុន​នេះ​លោក​ម៉ាឌូរ៉ូ​ បាន​រិះ​គន់​ប្រទេស​​ប៉ាណាម៉ា​ថា​ ចូល​រួម​ក្នុង​ការ​ប៉ុន​ប៉ង​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​សំដៅ​រៀប​ចំ​ការ​ជ្រៀត​ជ្រែក​ខាង​យោធា​មួយ​ចូល​វេ​

ទីភ្នាក់​ងារ​ព័ត៌មាន​វេណេស៊ុយអេឡា​ AVN រាយការណ៍​ថា​ ប្រធានាធិបតី​វេណេស៊ុយអេឡា​ លោក​ នីកូឡាស់​ ម៉ាឌូរ៉ូ​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ ពី​ការ​សម្រេច​ចិត្ដ​កា​ត់​ផ្ដាច់​ទំនាក់​ទំនង​ ការទូត​និង​ពាណិជ្ជកម្ម​ជា​មួយ​ប៉ាណាម៉ា​ ។​ មុន​នេះ​លោក​ម៉ាឌូរ៉ូ​ បាន​រិះ​គន់​ប្រទេស​​ប៉ាណាម៉ា​ថា​ ចូល​រួម​ក្នុង​ការ​ប៉ុន​ប៉ង​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​សំដៅ​រៀប​ចំ​ការ​ជ្រៀត​ជ្រែក​ខាង​យោធា​មួយ​ចូល​វេ​ណេស៊ុយអេឡា​ ។​

ពេល​ប្រារព្ធ​ខួប​លើក​ទី​១​នៃ​មរណភាព​របស់​អតីត​មេ​ដឹក​នាំ​វេណេស៊ុយអេឡា​លោក​ហ៊ូហ្គោ​ឆាវែស​ លោក​ម៉ាឌូរ៉ូ​ ថ្លែង​ថា​ ខ្ញុំ​សម្រេច​កាត់​ផ្ដាច់​ទំនាក់​ទំនង​នយោបាយ​និង​ការទូត​ជា​មួយ​រដ្ឋា​ភិបាល​ប៉ាណាម៉ា​បច្ចុប្បន្ន​ ហើយ​ផ្អាក​រាល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​និង​សេដ្ឋ​កិច្ច។​ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ប៉ាណាម៉ា​លោក​រីកាដូ​ម៉ាទីណែល​លី​ កាល​ពី​ថ្ងៃ​ទី​៤​ មីនា​ កន្លង​មក​នេះ​បាន​ស្នើ​ឱ្យ​បើក​​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​បណ្ដា​រដ្ឋ​អាមេរិក​ OEA ស្ដី​ពី​វិបត្តិ​នយោបាយនៅ​វេណេស៊ុយអេឡា​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ ៕​