ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែកៗ​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្សនិកជន​នៅ​លើ​ពិភព​លោក​

11 ឆ្នាំ មុន

១-ពិធី​លាង​បាប​របស់​សាសនា​គ្រិស្ដ​និកាយ​អូតូដុក​
គ្រិស្ដ​សាសនិក​ជន​និកាយ​អូតូដុក​ បាន​រួម​គ្នា​លើក​ឈើ​ឆ្កាង​ពី​ក្នុង​សមុទ្រ​ ខណៈ​ពេល​ចូល​រួម​ក្នុង​ពិធី​លាង​បាបនៅ​កំពង់​ផែ​លើកោះ​អេជីណា​ ឬ​កោះ​ព្រាប​ ក្បែរ​ក្រុង​អាថែន​ ប្រទេស​ក្រិក​ ។​

១-ពិធី​លាង​បាប​របស់​សាសនា​គ្រិស្ដ​និកាយ​អូតូដុក​
គ្រិស្ដ​សាសនិក​ជន​និកាយ​អូតូដុក​ បាន​រួម​គ្នា​លើក​ឈើ​ឆ្កាង​ពី​ក្នុង​សមុទ្រ​ ខណៈ​ពេល​ចូល​រួម​ក្នុង​ពិធី​លាង​បាបនៅ​កំពង់​ផែ​លើកោះ​អេជីណា​ ឬ​កោះ​ព្រាប​ ក្បែរ​ក្រុង​អាថែន​ ប្រទេស​ក្រិក​ ។​

២-ប្រារព្ធ​ពិធី​ផលិត​រថយន្ដ​ស៊ូបារូ​
កម្មករ​ក្រុមហ៊ុន​ ហ្វូ៊ជី​ ហេវវី​ អីុនដាស្ទ្រី​ របស់​ជប៉ុន​ បាន​ប្រារព្ធ​ពិធី​ផលិត​រថយន្ដ​សេ៊រី​ស៊ូបារូ​ ដែល​កើន​ដល់​២០​លាន​គ្រឿង​នៅ​រោង​ចក្រ​ក្នុង​ទី​ក្រុង​អូតា​ ខេត្ដ​ហ្គានម៉ា​ ។​ ក្រុម​ហ៊ុន​ហេវវី​ បាន​ផលិត​រថយន្ដ​ស៊ូបារូ​តាំង​ពី​ឆ្នាំ​១៩៥៨​ មក​ ។​

៣-ហ្វូង​ហង្ស​នៅ​​ទន្លេរ៉ៃ​
ហ្វូង​ហង្ស​ជា​ច្រើន​ក្បាល​ហែល​ទឹក​ក្នុង​ទន្លេ​រ៉ៃ​ខាង​មុខ​វិហារ​មួយ​ ក្នុង​ទី​ក្រុង​ប្រាយសាក​ ប្រទេស​អាល្លឺម៉ង់​​ ។​ ទន្លេ​មួយ​នោះ​ជា​ទន្លេ​ដ៏​វែង​និង​សំខាន់​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​ ដោយ​មាន​បណ្ដោយ​ប្រវែង​ ១.២៣០​គីឡូម៉ែត្រ​ និង​មាន​ប្រភព​ទឹក​ពី​កំពូល​ភ្នំ​អែល​ ហូរ​កាត់​ប្រទេស​អីុតា​លី​ អូទ្រីស​និង​បារាំង​​ ។​

៤-នារី​បង្អួត​សម្រស់​
នារី​ចិន​ស្លៀក​ឈុត​ប៊ីគីនី​ក្នុង​អាកាស​ធាតុ​ត្រជាក់​នៅ​​ពេល​ប្រកួត​សម្រស់​ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​ភាព​នៅ​ទី​លាន​ស្គី​ទឹកកក​ ក្នុង​ទី​ក្រុង​សើន​យ៉ាង​ ខេត្ដ​យៀវមីង​ ភាគ​ពាយព្យ​ប្រទេស​ចិន​ ។​ កាល​ពី​ឆ្នាំ​១៩៧៨​ មាន​អ្នក​ទេសចរ​ទៅ​ទស្សនា​ប្រទេស​ចិន​ត្រឹម​តែ​ ៣០០.​០០០​នាក់​​ តែ​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី៣​ នៅ​លើ​ពិភព​លោក​ ដោយ​មាន​អ្នក​ទេសចរ​សរុប៥៨​លា​ន​នាក់​ ក្នុង​ឆ្នាំ​២០១២​ ។​ ​

៥-​ជ្រូក​ហាត់​ប្រាណ​
ជ្រូក​មួយ​ក្បាល​ត្រូវ​ម្ចាស់​នៅ​ទីក្រុង​ហ្វ៊័តសៀ​ ចក្រ​ភព​អង់គ្លេសបង្ហាត់​ឱ្យ​ដើរ​កាត់​ខ្សែ​ពាន​ម៉ាស៊ីន​ហាត់​ប្រាណ​ ។​

៦-​ឆ្កែ​ជិះ​ខ្នង​អណ្ដើក​
ឆ្កែ​ឈ្មោះ​«​អាគីតា​»​ ឈរ​លើ​ខ្នង​អណ្ដើក​ដ៏​ធំ​កំពុង​វារ​ យឺតៗ​នៅ​លើ​ដង​ផ្លូវ​ ។​ រូប​ភាព​នេះ​កំពុង​ពេញ​និយម​ក្នុង​ប្រព័ន្ធ​វេបសាយ​នៅ​អាមេរិក​ ។​

៧-​រមាំង​អាហ្វ្រិក​
រមាំង​អាហ្វ្រិក​ខ្លួន​តូច​ អាយុ​១០​ថ្ងៃ​ ឈរ​ក្បែរ​មេ​មាន​ស្នែង​ស្អាត​ ស្ថិត​ក្នុង​ឧទ្យាន​សត្វ​មួយ​ក្នុង​ក្រុង​មិុកស៊ិកកូ​ស៊ីទី​ ប្រទេស​មិុកស៊ិក​ ។​

៨-​ពិធី​បុណ្យ​ស្រ្ដី​ឈាន​ចូល​វ័យ​ក្រមុំ​នៅ​ជប៉ុន​
ស្រ្ដី​ជំនាន់​ក្រោយ​របស់​ជប៉ុន​ស្លៀក​សំពត់​«គីម៉ូណូ​»​ ឈរ​ថត​នៅ​ក្បែរ​ប្រាសាទ​ស៊ីនដឺ​រីឡា​ ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ក្នុង​ពិធី​បុណ្យ​ពេញ​វ័យ​ក្រមុំ​ តាម​ទំនៀម​​ទម្លាប់​របស់​ជប៉ុន​ ។​

៩-​ផេនដា​ជិះ​សេះ​ឈើ​
ផេនដា​ឈ្មោល​មួយ​ក្បាល​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខ្លា​ឃ្មុំ​ផេន​ដា​ ក្រុង​ឈើង​ទូ​ ប្រទេស​ចិន​ លេង​សប្បាយ​ជា​មួយ​សេះ​ឈើ​សម្រាប់​ក្មេង​ជិះ​លេង​ដោយ​ ដួល​-ក្រោក​ៗ​ ។​

១០-​ដង្ហែ​ក្បួ​ន​រថយន្ដ​បុរាណ​
បុរស​ជនជាតិ​បារាំង​បាន​បើក​រថយន្ដ​«​ឡឺសេប្រា​»​ ផលិត​ឆ្នាំ​១៩១០​ ដោយ​ឆ្លង​កាត់​ទីលាន​«​ត្រូកាដេរ៉ូ​»​ ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដើម្បី​ចូល​រួម​ដង្ហែ​ក្បួន​បើក​បរ​រថយន្ដ​បុរាណ​ជុំ​វិញ​ទី​ក្រុង​លើក​ទី​១៤​ ៕​