ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​ភ្លើង​​ប្រចណ្ឌ ជួលឃាតករ​បា.ញ់​សម្លា.ប់​ប្រ​ពន្ធ​ខ្លួន​ឯង

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥មិនា​២០១៤ពាក់ពន្ធ័ទៅនិង​អំពើ​ឃាត​កម្មគិត​ទុកមុន​(បា.ញ់​សម្លា.ប់​ប្រពន្ធ)កើតឡើង​កាល​ពី​ថ្ងៃទី​១៤មិថុនា២០១៣​នៅ​ចំណុច​ ភូមិ​ត្បូង​វត្ត ឃុំជ្រៃលាស់ ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល​។ ការចាប់ខ្លួន​នេះ​ធ្វើឡើងដោយ​កម្លាំង​ប៉ូលីស​ខេត្ត​កណ្តាល​សហការ​ជាមួយ​

ខេត្ត​កណ្តាល​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​៥ មីនា ​២០១៤ ពាក់ពន្ធ័ទៅនឹង​អំពើ​ឃាត​កម្មគិត​ទុកមុន​(បាញ់​សម្លាប់​ប្រពន្ធ)កើតឡើង​កាល​ពី​ថ្ងៃទី​១៤ មិថុនា ២០១៣ ​នៅ​ចំណុច​ ភូមិ​ត្បូង​វត្ត ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ការចាប់ខ្លួន​នេះ​ធ្វើឡើងដោយ​កម្លាំង​ប៉ូលិស​ខេត្ត​កណ្តាល​​​ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្ត​កំពង់​ស្ពឹ​។

លោក​វរ​សេនីយ៍ ស៊ឹង​ ​​​សេង​លី ​នាយ​ការិយាលយ័នគរបាល​ព្រហ្មទណ្ឌកំរិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​បាន​ធ្វើ​សន្និសីទកាសែត​ឱ្យ​ដឹង​ថា​ ​ជ​នសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ឈ្មោះ​សាយ​ ស្រេង ​ភេទ​ប្រុស ​អាយុ​៥២ឆ្នាំ មុខរបរ​កសិករមាន​ទី​លំនៅ​ភូមិ​ត្បូង​វត្ត ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​​​ បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ដីចំការ ភូមិអន្លង់មន ឃុំយាយអង្គ ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ ។ ការចាប់ខ្លួននេះ​គឺ​ពាក់ពន្ធ័ទៅនឹង​អំពើ​ឃាត​កម្មគិត​ទុកមុន​(បាញ់​សម្លាប់​ប្រពន្ធខ្លួនឯង​)​។

សូមបញ្ជាក់ផងដែរថា​ កាលពី​ថ្ងៃទី ១៤ មិថុនា​ ២០១៣ វេលាម៉ោង១១និង​៥០នាទីយប់ ​មានឃាតកម្មបាញ់សម្លាប់​ស្រ្តី​កំពុងស្នាក់​នៅ​ក្នុង​ផ្ទះ​​ក្នុងភូមិ​ត្បូងវត្ត​ ឃុំជ្រៃលាស់ ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល ។ ជនរងគ្រោះ​មានឈ្មោះ​យឹម ណៃ អាយុ៤៩​ឆ្នាំ​ មុខរបរ​កសិករ​មាន​ស្នាម​ត្រូវគ្រាប់អាកាក្រោមឃ្លៀក​ខាងស្តាំ​ធ្លាយ​មក​ខ្នង​។ ភ្លាមៗ​ពេល​បានឭស្នូផ្ទុះកាំភ្លើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ហើយ​ត្រូវ​បាន​បុរស​ឈ្មោះ​សាយ ស្រេង​ស្រែក​ឆោ​ឡោ​ប្រាប់​សមត្ថ​កិច្ច​ថា​មាន​ជន​មិន​ស្គាល់​មុខ​ចូល​មក​បាញ់​ប្លន់​ក្រុម​គ្រួសារ​គាត់​យក​ទ្រព្យ​សម្បត្តិ។

លោក​ឧត្តមសេនីយ៍ត្រី​ អ៊ាវ ចំរើនស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ​ទោះ​បី​ភ្លាមៗ​បុរស​ជា​ប្តី​ឈ្មោះ​សាយ​ ស្រេង​ គាត់បាន​ប្រាប់ថា​​ប្រពន្ធ​របស់​គាត់​បាន​ត្រូវ​គ្រាប់​កាំ​ភ្លើង​ស្លាប់​ដោយ​សារ​ចោ​បាញ់​ប្លន់​ទ្រព្យ​សម្បត្តិ ​ប៉ុន្តែ​សមត្ថ​កិច្ច​ជំនាញ​នៅ​តែ​មាន​ការ​សង្ស័យ​នឹង​បើក​ការ​ស៊ើប​អង្កេត​ឈាន​ទៅ​ដល់​កំណត់​មុខ​សញ្ញា​គឺ​ឃាតកម្មគិត​ទុកជាមុន​។​ មុន​ពេល​កើត​ហេតុ​ ជន​ឈ្មោះ​សាយ ស្រេង​ ជាប្តី​ស្រ្តីរង​គ្រោះ​បាន​ដើររក​​ទិញ​កាំ​ភ្លើង​ និង​រក​មនុស្ស​ដែល​ហ៊ាន​សម្លាប់​មនុស្ស ​ប៉ុន្តែ​មិន​មាន​អ្នកណា​ចូលរួម​ទេ។ បន្ទាប់ពី​មាន​ហេតុ​ការណ៏​បាញ់​សម្លាប់​ស្រ្តី​រង​គ្រោះ​ហើយ​បុរសសាយ ស្រេង​ជាប្តី​បាន​រត់​គេច​ខ្លួន​បាត់ ហើយ​​សមត្ថ​កិច្ច​របស់​លោកក៏​​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​មក​ដល់​ថ្ងៃ៥ មីនា ​២០១៤​ ទើប​ចាប់​មុខ​សញ្ញាជន​សង្ស័យ​បាន​ឈ្មោះ​សាយ​ ស្រេងនេះ​ជា​អ្នក​ជួល​ឃាត​ករ​មក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ហើយ​បង្វែរដានទៅ​ជារឿង​ជន​មិន​ស្គាល់​មុខ​បាញ់​ប្លន់​យក​ទ្រព្យ​សម្បត្តិ។

បើតាម​ចំលើយ​សារភាព​របស់​ឈ្មោះ​សាយ ស្រេង​បាន​ឱ្យ​ដឹង​ថា​ខ្លួន​ពិត​ជាបាន​រៀប​គម្រោងសម្លាប់​ប្រពន្ធ​ប្រាកដ​មែន​ដោយ​ជួល​ឈ្នួល​មនុស្ស​ស៊ី​ឈ្នួល​បាញ់​សម្លាប់​ប្រពន្ធ​។ ​មូលហេតុ​ដែល​ខ្លួន​ធ្វើ​ដូច្នេះដោយ​សារ​តែ​ប្រពន្ធ​លួច​កឹបកេង​លុយ​ដែលលក់ដី​​បានជាង​២ម៉ឺន​ដុល្លារ​​ ​ដោយ​​​មិន​ឱ្យ​ខ្លួន​ដឹង​និង​ម្យ៉ាង​ទៀត​ផិតក្បត់​មាន​ប្រុស​ថ្មី​ចោល​ផ្ទះ​ទុកឱ្យ​ខ្លួន​រស់​នៅ​កណ្តោច​កណ្តែង​​​ជាមួយ​នឹង​កូន​ពីរ​នាក់​ ចំណែក​ឯ​កូន​ពីរ​នាក់​​​ត្រូវ​ម្តាយ​យក​ទៅ​ជាមួយ​។ ដោយ​សារ​តែ​បែប​នេះ​ខ្លួន​គិត​ថា បើ​រស់​នៅ​តែល​តោល​ម្នាក់​ឯង​ដែរ ​គឺ​មាន​តែ​ផ្លូវ​មួយ​សម្លាប់​ប្រ​ពន្ធ​ចោល​។ ក្រោយ​ពី​គិត​រួច​ខ្លួន​ក៏​បាន​ជូល​បុរស​ពីរ​នាក់​ឱ្យបាញ់​​សម្លាប់​ប្រពន្ធ​ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​សំរេច​ខ្លួន​ក៏​ចែក​មាស​៥ជីនិង​លុយ​៥០០​ដុល្លា​ដល់ជន​ដៃ​ដល់ រួច​គេច​ខ្លួន​មក​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺមិន​បាន​​​មួយ​ឆ្នាំផងក៏​ត្រូវ​សមត្ថ​កិច្ចចាប់​ខ្លួន​។

លោក​វរសេនីយ៍ ​ស៊ឹង សេងលី​ បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​សេង ស្រាយ ​ត្រួវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​កណ្តាល​ ដើ្បចាត់​ការតាម​ផ្លូវច្បាប់ ៕​