ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ស្លាប់នៅនិងកន្លែង០៣នាក់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះរួមទាំងមនុស្ស៧នាក់របួសធ្ងន់ស្រាលក្នុងហេតុការណ៏ក្រឡាប់គោយន្តកន្រ្តៃពីលើស្ពានធ្លាក់ចួលក្នុងអូរគ្មានទឹកតែមានដុំថ្ម។ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៦មិនា២០១៤នៅក្នុងភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឱ្យដឹងថាគោយន្តកន្រ្តៃមួយបានដឹកក្រុមគ្រួសារសាច់ញាត្តសរុបទាំងអស់ចំនួន១៣នាក់ទាំងតៃកុងត្រលប់មកពីចូលរួមមង្គលការបងប្អូនវិញស្រាប់តែធ្វើដំណើរមកដល់ចំណុចកើតហេតុគឺរថយន្តបានបើកលើងស្ពានកោងឆ្លងអូរទំនងគោយន្តអ័កស័រទូងកង់វិលខ្ញាល់ទៅមុខមិនរួចទើបតៃកុងគោយន្តប្រឹងច្របាច់ចង្កូតគោយន្តប្រុងបត់ស្រាប់តែគោយន្តបានបោកទៅលើបង្កាន់ដៃស្ពានហើយក្រឡាប់ធ្លាក់ទៅក្នុងអូរគ្មានទឹកតែមានដុំថ្មដែលមានជម្រៅជិត១០ម៉ែត្រ។
សូមបញ្ជាក់ផងដែរថាក្នុងចំណោមមនុស្សទាំង១៣នាក់នោះគឺមានតែតៃកុងគោយន្តតែម្នាក់គត់ដែលលោតផុតពីគោយន្តមិនមានរងរបួសហើយក្នុងចំណោមអ្នករបួសទាំង០៧នាក់នោះមានក្មេង០២នាក់របួសធ្ងន់ដែលក្រុមគ្រូសារនិងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងខេត្តសៀមរាប។
ចែករំលែកព័តមាននេះ