ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើល​លោកយាយ៧០ឆ្នាំ​ ផឹក​ថ្នាំពុល​សម្លា.ប់​​​​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​ប្រើ​វិធី​ផឹក​ថ្នាំ​ពុល កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ សីហា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​បូរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក…

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​ប្រើ​វិធី​ផឹក​ថ្នាំ​ពុល កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ សីហា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​បូរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​គ​អះអាង​ថា ដោយសារ​តែ​គាត់​តូចចិត្ត​និង​ក្រុម​គ្រួសារ ដែល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ ។ សមត្ថកិច្ច​​​ថា ស្ត្រី​រង​គ្រោះ​រូប​នេះ​ឈ្មោះ ម៉​ង ហ៊ា​ង អាយុ​៧០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ គាត់​បាន​ផឹកថ្នាំ​ពុល ដែល​ជា​ប្រភេទ​ថ្នាំ​សម្រាប់​កសិករ​បាញ់​សម្លាប់​ស្មៅ បណ្ដាល​ឲ្យ​ពុល​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ និង អាជ្ញាធរ​ជួយ​បញ្ជូន​ទៅ​កាន់​ម​ណ្ទ​ល​សុខភាព​ភ្លាម​ៗ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ហើយ​ក៏​បាន​ស្លាប់​តែ​ម្ដង ​។ ​

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​របស់​ស្ត្រី​វ័យ​៧០​ឆ្នាំ​នេះ បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​បាន​ឱ្យ​ង​ថា ក្រុម​គ្រួសារ​នេះ​តែ​មាន​វិវាទ​នៅ​ក្នុង​គ្រួសារ​ញឹក​ញាប់ ដោយសារ​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​ ។ ប្រភព​ដដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា មួយរយៈ​កន្លង​ទៅ​នេះ ក៏​មាន​ជម្លោះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ដែរ ​។ ជា​ពិសេស ​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​នេះ​តែ​ម្ដង រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​តូចចិត្ត​គ្រប់​បែប​យ៉ាង ក៏​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ ដើម្បី​បញ្ចប់​រាល់​បញ្ហា​ទាំងអស់​នៅ​ក្នុង​គ្រួសារ​តែ​ម្ដង ​។

ទោះ​យ៉ាងណា​បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ក្រុម​គ្រួ​ពេទ្យ​និង​អាជ្ញាធរ ក៏​បាន​ជួយ​ដឹក​សព​ស្ត្រី​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ ត្រឡប់​មក​កាន់​លំនៅ​ឋាន ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕ (សម្រួលដោយ៖​ ស្រីណា)

អត្ថបទសរសេរ ដោយ