ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​យន់​ចិន និង​ប្រាក់​យេ​ន​ជប៉ុន​ប្រែប្រួល​ខុស​គ្នា !

4 ឆ្នាំ មុន

ប្រាក់​យន់​ចិន និង​ប្រាក់​យេ​ន​ជប៉ុន​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​រៀល​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​កន្លង​មកនេះ ។ ជាក់ស្តែង​ធនាគារជាតិ​ឱ្យ​ដឹង​ថា ថ្ងៃនេះ ១ យន់​ចិន ទិញ​ចូល ៥៧១​រៀល…

ប្រាក់​យន់​ចិន និង​ប្រាក់​យេ​ន​ជប៉ុន​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​រៀល​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​កន្លង​មកនេះ ។ ជាក់ស្តែង​ធនាគារជាតិ​ឱ្យ​ដឹង​ថា ថ្ងៃនេះ ១ យន់​ចិន ទិញ​ចូល ៥៧១​រៀល លក់​ចេញ​៥៧៦​រៀល កាលពី​ថ្ងៃ​ទី​២៧ ទិញ​ចូល ៥៧១ រៀល លក់​ចេញ ៥៧៧ រៀល និង​ថ្ងៃ​ទី​២៦ ទិញ​ចូល ៥៧៦ រៀល លក់​ចេញ ៥៨២​រៀល ។

ចំពោះ​ប្រាក់​យេ​ន​ជប៉ុន​វិញ ហាក់ដូចជា មានការ​ប្រែប្រួល​ខ្លាំង​ជាង​ប្រាក់​យន់​ចិន​ដែល​ថ្ងៃនេះ ១០០​យេ​ន​ជប៉ុន ទិញ​ចូល ៣៨៦៦​រៀល លក់​ចេញ ៣៩០៤​រៀល ដោយ​កាលពី​ថ្ងៃ​ទី​២៧ ទិញ​ចូល ៣៨៦០​រៀល លក់​ចេញ​៣៨៩៩ រៀល និង​ថ្ងៃ​ទី​២៦ ទិញ​ចូល ៣៨៨៦​រៀល លក់​ចេញ ៣៩២៥ រៀល ។

ថ្ងៃនេះ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨៧ រៀល លក់​ចេញ ៤០៩៥ រៀល ហើយ​មាសគីឡូ ១ តម្លឹង​ទិញ​ចូល ១៨២០ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ​១៨៣៥ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ