ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ប្រភពព័ត៌​មាន​ដែល​គួ​រឱ្យ​​ទុកចិត្ត​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា មេ​កន្ទុយលេខ​ដ៏​ធំ​មហិមា​មួយ​ដែល​ជ្រក​ក្រោម​ស្លាក​«​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​» ដែល​កំពុងសំងំ​កើប​លុយ​ពី​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តបាត់ដំបង​យ៉ាង​ត្រជាក់​មេជើង​ អស់រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ដោយ​មានការ​ជួ​យស​ម្រូ​ល​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ផង ពេល​នេះ​​បាន​និង​កំពុង​រង​ការ​ចោទប្រកាន់​ពី​កូន​កា​​តុង​របស់​ខ្លួន​ថា «បាន​ប្រើ​ល្បិច​បោកប្រាស​គេច​វែ​ស…

​ខេត្តបាត់ដំបង​ ៖ ប្រភពព័ត៌​មាន​ដែល​គួ​រឱ្យ​​ទុកចិត្ត​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា មេ​កន្ទុយលេខ​ដ៏​ធំ​មហិមា​មួយ​ដែល​ជ្រក​ក្រោម​ស្លាក​«​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​» ដែល​កំពុងសំងំ​កើប​លុយ​ពី​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តបាត់ដំបង​យ៉ាង​ត្រជាក់​មេជើង​ អស់រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ដោយ​មានការ​ជួ​យស​ម្រូ​ល​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ផង ពេល​នេះ​​បាន​និង​កំពុង​រង​ការ​ចោទប្រកាន់​ពី​កូន​កា​​តុង​របស់​ខ្លួន​ថា «បាន​ប្រើ​ល្បិច​បោកប្រាស​គេច​វែ​ស ​មិន​ព្រម​សង​លុយរាប់​សិប​លាន​រៀល ទៅ​ឱ្យកូន​ៗ​ដែល​បាន​ចាក់​ត្រូវ​..​»។

ហើយ​ពេល​នេះ​ ធ្វើ​ឱ្យកូន​កា​​តុង​តូចតាច​ជា​ច្រើន​នាក់​ កំពុង​វណ្ឌ​.​ក ដែល​ប្រឈម​នឹង​ការ​សង​លុយ​នេះ​ជំនួស​មេ​ធំ ​ដែល​មានគំនិត​ទុច្ចរិត​នេះ​ទៀត​ផង ​។​ ប្រភព​ដដែល​នេះ​បាន​បន្ត​ថា មេ​ឆ្នោត​ដ៏​ធំ​នេះ​អះអាង​ថា ខ្លួន​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​មួយ​.. (​សុំ​លាក់​ឈ្មោះ​សិន​) នៅ​ភ្នំពេញ ហើយ​បាន​មក​បើក​ទីតាំង​សាខា​នៅ​​ខេត្តបាត់ដំបង ​។

មេ​កន្ទុយលេខ​ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​នេះ បាន​ប្រើ ប្រាស់​កម្លាំង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ ឱ្យជួយ​ដើរ​បង្ខំ​មេ​ឆ្នោត​តូចតាច​នៅ​តាម​បណ្ដា​ស្រុក​នានា និង​នៅ​ក្នុង​ក្រុង​បាត់ដំបង​ផង ត្រូវ​តែ​លក់​ឡើង​កា​តុង​ឲ្យ​មេ​ឆ្នោត​ធំ​របស់​ក្រុមហ៊ុន​នោះ​។ មន្ត្រី​នោះ​ បាន​បង្ខំ​ហើយ​គំរាម​ថា «​បើ​មិន​លក់​ឡើង​ឱ្យមេ​ឆ្នោត​ធំ​នោះ​ទេ គេ​នឹង​ចាប់​មិន​ឱ្យ​លក់​ឡើយ​»​។

បើ​តាម​ព័​ត៌មាន​បឋម ដែល​កោះសន្តិភាព​ទ​ទួល​បាន​ពី​មេ​កន្ទុយលេខ​តូចតាច​ខ្លះ​ៗ នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ដែល​ត្រូវ​មេ​ឆ្នោត​ធំ ប្រើ​ឲ្យ​ដើរ​គំរាម​និង​បង្ខំ​មេ​កន្ទុយលេខ​តូច​ៗ​លក់​ឡើង​ឲ្យ​មេ​ធំ​របស់​ខ្លួន​នោះ ឈ្មោះ «​ហេង​» ជា​មន្ត្រី​នគរបាល​នៅ​ស្នងការ​ខេត្ត​ ។ ប្រភព​នេះ​​បាន​ទម្លាយ​ទៀត​ថា គេ​មិន​បាន​ស្គាល់ឈ្មោះ​មេ​ឆ្នោត​ធំ​ ដែល​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ​នេះ​ទេ តែ​គេ​សង្ស័យ​ទីតាំង​ឆ្នោត​នេះ នៅ​ក្នុង​បូ​រី​រោងចក្រ ស្ថិត​នៅ​ខាង​មុខ​អធិការ​ក្រុង​បាត់ដំបង​ ។

ប្រភព​​បញ្ជាក់​ថា ជាង​មួយ​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ជម្លោះ​ស៊ីសង​លុយរាប់​លាន​រៀល​ជា​ច្រើន​ករណី បាន​ផ្ទុះ​ឡើង​រវាង​កូន​កា​តុង​ជា​ច្រើន​នាក់ ជាមួយនឹង​មេ​ឆ្នោត​ដ៏​ធំ​នេះ ដោយសារ​តែ​មេ​ធំ​នេះ​មិន​ព្រម​សង​លុយ​ទៅ​កូន​ៗ ដែល​ចាក់​ឆ្នោត​ត្រូវ ហើយ​បែរជា​ឱ្យ​កូន​កា​តុង​សង​ជំនួស​ឡើង​សោះ​ខ្លួន ​។

ជា​ពិសេស​បាន​តានតឹង​យ៉ាង​ខ្លាំង ជាមួយ​មន្ត្រី​នគរបាល​ឈ្មោះហេង ដែល​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​ជំនួស​មេ​ឆ្នោត​ធំ​របស់​ក្រុមហ៊ុន​នេះ​តែ​ម្ដង​ ។ មន្ត្រី​ឈ្មោះ ហេង តែង​ដើរ​បង្ក​ព្យុះ​ភ្លៀង​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក​នានា នៅ​ទូ​ទាំង​ខេត្ត ដើម្បី​បង្ខំ​និង​គំរាម​ឲ្យ​មេ​ឆ្នោត​តូចតាច លក់​ឡើង​កា​តុង​ឆ្នោត​ឲ្យ​មេ​ធំ​របស់​ខ្លួន តែបើ​មិន​ធ្វើ​តាម​ការ​ណែនាំ​ទេ គេ​នឹង​បង្ក្រាប​ភ្លាម​តែ​ម្ដង​ ។

បើ​តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ពេល​នេះ​មានកូន​កា​តុង​ដែល​លក់​ឡើង​ឲ្យ​មេ​ធំ​នេះ យ៉ាងតិច​ពី​៥​ទៅ​៦​នាក់ នៅ​តាម​បណ្ដា​ស្រុក និង​ក្រុង បាន​និង​កំពុង​ប្រឈម​នឹង​ការ​សងបំណុល​ឆ្នោត​ទៅ​កូន​ៗ​ដែល​ចាក់​ត្រូវ ដែល​ម្នាក់​ៗ​ចាប់ពី​៦​លាន​រៀល រហូត​ដល់​ជិត​៣០​លាន​រៀល​ឯណោះ​។ ហើយ​ពួក​គាត់​កំពុង​ប្រតិកម្ម​យ៉ាង​ខ្លាំង ថែម​ទាំង​បាន​ព្រមាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ទៀត​ផង ប្រសិនបើ​មេ​ធំ​មិន​ព្រម​សង​លុយ​នេះ​ ។

គួ​រ​រំលឹ​ក​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គេ​ឃើញ​មានការ​ផ្សព្វផ្សាយ«​សេចក្ដី​ជួន​ដំណឹង​» មួយ​ស្ដី​ពី​ការ​ចាប់ផ្ដើម​នៃ​ដំណើរការ​ល្បែង «​ឆ្នោត យួន ឆ្នោត​សៀម និង​ឆ្នោតវត្ថុ​» ដែល​គេ​សង្ស័យ​ថា សេចក្ដី​ជូនដំណឹង​អំពី​ការ​ចាប់ផ្ដើមនៃ​ល្បែង​ឆ្នោត​គ្រប់​ប្រភេទ​នេះ គឺជា​ការ​ផ្សព្វផ្សាយ​របស់​មេ​ឆ្នោត​ដ៏​ធំ​ដែល​ជ្រក​ក្រោម​ស្លាក ​«​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​មួយ​…» ដែល​កំពុង​មាន​បញ្ហា​ខាងលើ​នេះ ដែល​បាន​ផ្ញើ​ទៅ​កាន់​មេ​ឆ្នោត​នានា ដែល​ជា​កូនដៃ​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត និង​ទូ​ទាំង​ប្រទេស តែ​ត្រូវ​បាន​បែកធ្លាយ​រហូត​ធ្លាក់​ដល់​ដៃ​អ្នក​សារ​ព័​ត៌​មាន​នានា​។

នៅ​ក្នុង​សេចក្ដី​ជួន​ដំណឹង​ដ៏​ខ្លី​នោះ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា «សេចក្ដីជូនដំណឹង​៖ មេ​ចាប់ផ្ដើម​ទ​ទូល​ឆ្នោត​យូ​ន​.​ឆ្នោត​សៀម និង ឆ្នោតវត្ថុ ចាប់ពី​ពេល​នេះ​តទៅ​..​។ របៀប​កាត់ទឹក​ឆ្នោត​យូ​ន សៀម វត្ថុ​៖ ២​លេខ​-១០០០,០០០x ១,០២=១០២០,០០០ , ៣​លេខ​-១០០០,០០០x ០,៧០=៧០០,០០០​។ រីឯ​ការ​ស៊ីសង​ឆ្នោត​យូ​ន ២​លេខ​-១,០០០​រៀល សង ១០០,០០០​រៀល​ពេញ , ៣​លេខ​-១,០០០​រៀល សង ៦០០,០០០​រៀល​ពេញ​។​ដោយឡែក​ឆ្នោត​សៀម និង វត្ថុ ២​លេខ​-១០០០​រៀល សង ១០០,០០០​រៀល​ពេញ , ៣​លេខ​-១០០០​រៀល សង ៥០០,០០០​រៀល​ពេញ​ ។ ខ្លឹមសារ​ចុង​ក្រោយ នៃ​សេចក្ដីជូនដំណឹង​នេះ បាន​បញ្ជាក់​៖ ការ​កាត់ទឹក​នេះ​គឺ​ក្រុមហ៊ុន​ការពារ​និង​ជួ​យស​ម្រូ​ល​ដោះស្រាយ​ជួន​ពេល​អ្នកលក់​មាន​បញ្ហា​។

ការ​បញ្ជាក់​ខ្លឹមសារ​ចុង​ក្រោយ នៃ​សេចក្ដីជូនដំណឹង​នេះ បាន​ន័យ​ថា «​បើសិន​អ្នកលក់​ត្រូវ​បាន​បង្ក្រាប​ដោយ​សមត្ថកិច្ច គឺ​ខាង​ក្រុមហ៊ុន​នេះ ជា​អ្នក​ចេញ​មុខ​ធានា​ដោះស្រាយ​»​។ មិនតែប៉ុណ្ណោះ នៅ​ខាងក្រោម នៃ​សេស​ក្ដី​ជូន​ដំ​ណឺង​ស្ដី​ពី​ការ​ចាប់ផ្ដើម​បើក​ដំណើរការ នៃ​ល្បែង​ឆ្នោត​ដ៏​ធំ​មហិមា​របស់​ក្រុមហ៊ុន​នេះ ថែម​ទាំង​បាន ដាក់​លេខ​ទូរស័ព្ទ​មេ​ឆ្នោត​ធំ​ផ្ទាល់​ចំនួន​២​ខ្សែរ ០៦១ និង ០៩៦ (​សុំ​បិទ​លេខ​សិន​) ដើម្បី​ទុក​ឲ្យ​កូន​កា​តុង​សួរនាំ ប្រសិនបើ​មាន​ច​ម្ង​ល់​អំពី​ដំណើរការ នៃ​ល្បែង​ឆ្នោត​យូ​ន ឆ្នោត​សៀម និង ឆ្នោតវត្ថុ ទាំង​៣​ប្រភេទ​នេះ​។ ​

បើ​ពិនិត្យ​លើ​ខ្លឹមសារនៃ​សេចក្ដីជូនដំណឹង​របស់​មេ​ឆ្នោត និងការ​អះអាង​របស់​មន្ត្រី​នគរបាល​ឈ្មោះ​ហេង ដែល​បាន​ដើ​គំរាមកំហែង​មេ​កន្ទុយលេខ​នានា ឲ្យ​លក់​ឡើង​កា​តុង​ឲ្យ​មេ​ធំ​របស់​ខ្លួន គឺ​ប្រាកដ​ណាស់ មេ​ឆ្នោត​ដ៏​ធំ​សម្បើម​នេះ បាន​ប្រើប្រាស​ឈ្មោះ «​អាជ្ញាប័ណ្ណ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​មួយ​..» ដើម្បី​ជា​ខែល​បិទ​បាំង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន ​។

ប៉ុន្តែ​ធាតុ​ពិត​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​សម្ងំ​លួច​លក់ និងទ​ទូល​យក​កា​តុង​ឆ្នោត​គ្រប់​ប្រភេទ​ពី​កូនដៃ​របស់​ខ្លួន ថែម​ទាំង​មានការ​ជួយ​សម្រប​ស​ម្រូ​ល​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​យ៉ាង​រលូន​ទៀត​ផង​ ។ អ្នក​ទម្លាយ​ព័​ត៏​មាន​នេះ​បាន​និយាយ​ថា បច្ចុប្បន្ន​មេ​ឆ្នោត​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​មួយ​នេះ បាន​និង​កំពុង​ពង្រីក​ខ្លួន​ស្ទើរ​គ្រប់​ទិស​ទី នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​មាន​មេ​ធំ​ចាំ​ទ​ទូល​ខុស​ត្រូវ​ចំនួន​២​នាក់ រីឯ​មន្ត្រី​ឈ្មោះ ហេង ជា​អ្នក​ដើរ​បង្ខំ​និង​គំរាម​ឲ្យ​មេ​កន្ទុយលេខ​លក់​នៅ​តាម​បណ្ដា​ស្រុក​នានា និង ក្នុង​ក្រុង លក់​ឡើង​ឲ្យ​មេ​ធំ​របស់​ក្រុមហ៊ុន​នេះ​។

គេ​នៅ​មិន​ទាន់​ដឹង​ថា សេចក្ដីជូនដំណឹងស្ដី​ពី​ការ​ចាប់ផ្ដើ នៃ​ល្បែង​ឆ្នោត​គ្រប់​ប្រភេទ ជ្រក​ក្រោម​ស្លាក​អាជ្ ញាប័ណ្ណក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដែល​កំពុង​វាយលុក​ចូល​ក្នុង​ខេត្តបាត់ដំបង រហូត​កំពុង​ប្រឈម​នឹង​ការ​ប្ដឹងផ្ដល់​គ្នា​នេះ បាន​ជ្រួត​​ជ្រាប​ដល់​លោកស្នងការ​ខេត្ត ឬលោក​អភិបាលខេត្ត ដែរ​ឬ​យ៉ាងណា​ទេ​ ។ ព្រោះ​គ្រប់​មន្ត្រី​ការិយាល័យ​ជំនាញ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន មិន​ហ៊ាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​កោះសន្តិភាព​ទេ ពាក់ព័ន្ធ​និង​ល្បែង​កន្ទុយលេខ​នេះ ខណៈ​ដែល​សេចក្ដីជូនដំណឹង​របស់​មេ​ល្បែង​ឆ្នោត​ខាងលើ​នេះ ហាក់​បាន​បែក​ធ្លាយ​ប្រហែល​ពី​២​ទៅ​៣​ខែ​កន្លង​មក​ហើយ​ ។

មហាជន​កំពុង​ទល់ភ្នែក​រង​ចាំ​មើល​ថា ក្រោយ​ពី​ព័​ត៏​មាន​ត្រូវ​បាន​ទម្លាយ ជា​សាធារណៈ តើ​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ស្ថាប័ន​ពាក់​ព័​ន្ឌ នឹង​មាន​វិធានការ​បែប​ណា ? មហាជន​សង្ឃឹមថា ថ្នាក់ដឹកនាំ​នឹង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាត់ការ​លើ​សំណុំរឿង​នេះ​ប្រកបដោយ​ឆ​ន្ទះ និង យ៉ាង​មាន​ប្រសិទ្ធភាព​។ (សម្រួលដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ