ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ ​អំពី​ជម្រើស​យក​យន្តការ​សហប្រជាជាតិ​ ដើម្បី​ដោះស្រាយ​រឿង​ដែនសមុទ្រ ​ត្រួតស៊ីគ្នា

12 ម៉ោង មុន

ប្រទេសហ្វីលីពីន ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ថា…

ប្រទេសហ្វីលីពីន ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ថា កម្ពុជា​នឹង​ប្រើប្រាស់​យន្តការ​ការ​ផ្សះផ្សារ​ដោយ​ចាប់បង្ខំ​ ក្រោម​អនុសញ្ញា UNCLOS របស់​អង្គការសហប្រជាជាតិ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​កិច្ចប្រជុំ​ត្រីភាគី ​នៅ​ថ្ងៃ​ទី៧ ខែឧសភា រវាង​សម្តេច​ធិ​បតី ជាមួយ​លោក អា​នុ​ទី នាយក​រដ្ឋមន្ត្រី​ថៃ និងលោក Ferdinand Marcos ប្រធានាធិបតី​ហ្វី​លី​ពី​ន ដែល​ជា​ប្រធាន​ប្តូ​រវេ​ណ​អាស៊ាន ​។

សម្តេច ធិ​បតី បាន​មាន​ប្រសាសន៍​ថា យើង​ក៏​បាន​ពិភាក្សា​ អំពី​ផ្លូវ​ឆ្ពោះទៅ​មុខ​សម្រាប់​ការ​ដោះស្រាយ​តំបន់​ដែនសមុទ្រ​ ដែល​ត្រួតស៊ីគ្នា ជាមួយនឹង​ការ​សម្រេចចិត្ត​របស់​កម្ពុជា ​ក្នុង​ការ​ចាប់ផ្តើម​ការ​ផ្សះផ្សារ​ដោយ​ចាប់បង្ខំ (compulsory conciliation) នៅ​ក្រោម​អនុសញ្ញា UNCLOS បន្ទាប់​ពី​ប្រទេស​ថៃ ​បាន​ដកខ្លួន​ចេញពី​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា (MOU) ឆ្នាំ២០០១ ​។

សម្តេច​ធិ​បតី ​មាន​ប្រសាសន៍​ថា “​កម្ពុជា​ជឿជាក់​ថា នេះ​គឺជា​មាគ៌ា​សន្តិវិធី ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដ៏​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​សងខាង​”​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ