ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមខេត្តសៀមរាប​សម្រេចឃុំខ្លួនព្រឹទ្ឋបុរសសាកលវិទ្យាល័យ​ Southeast Asia ​ដាក់ពន្ឋនាគារ​ពីបទបង្ខំប្រពន្ឋឲ្យរំលូតកូន

11 ឆ្នាំ មុន

ខេត្តសៀមរាប៖ ​ចៅក្រមសាលាដំបូង​ខេត្តសៀមរាប ​លោក ឈុន ចន្ទ័សីហា​​ នៅម៉ោងជាង៤រសៀលថ្ងៃទី០៦ ​មីនា​ ២០១៤​ បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើរូប​ ​លោក យឿង សុថន ​អាយុ៣៦ឆ្នាំ ​ជាព្រឹទ្ឋបុរស​សាកលវិទ្យាល័យ ​Southeast Asia​ ប្រចំាខេត្តសៀមរាប​ ពីបទបង្ខំឲ្យប្រពន្ឋរំលូតកូន ​តាមមាត្រា ​១៤ នៃច្បាប់ស្តីពី​ការរំលូតកូន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​ប្រចំាខេត្តសៀមរាប​បានស្រង់សម្តីលោកស្រី ​គង់ រស្មី ​មានទីលំនៅក្នុងភូមិវត្តពោធិ៍ ​សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ​ដែលអះអាងថាជាប្រពន្ឋ​ ព្រឹទ្ឋបុរស​សាកល​វិទ្យាល័យ​ Southeast Asia​ ឲ្យដឹងថា ​បន្ទាប់ពីដឹងថាស្រ្តីឈ្មោះ ​គង់ រស្មី ​មានកូទី៤ លោក យឿង សុថន​ បានឲ្យដើមបណ្តឹង​ (លោកស្រី គង់ រស្មី )​ រំលូតកូនចោល ​។ ដោយសារ​មានការចាប់​បង្ខំពីប្តី ​ទើបនៅថ្ងៃទី១៤ ធ្នូ​ ២០១៣ ​លោកស្រី គង់ រស្មី​ ក៏បានទៅទិញថ្នំា​ទម្លាក់កូន ​រហូតដល់ថ្ងៃទី១៧​ ធ្នូ ២០១៣ ​ទើបកូននោះធ្លាក់ ។

សេចក្តីរាយការណ៏បានឲ្យដឹងទៀតថា លុះពេលដឹងថា​ ប្រពន្ឋសម្រេចទម្លាក់​កូនតាមបំណងបា្រថ្នា​រួចរាល់ហើយ ​លោកព្រឹទ្ឋបុរសសាកលវិទ្យាល័យ ​Southeast Asia​ ក៏បានទៅដាក់ពាក្យបណ្តឹង​ទាមទារ​ជម្ងឺចិត្តចំនួន៣០០លានរៀល ​ដោយចោទថា​ លោកស្រី គង់ រស្មី ​មានសាហាយ ​និងមិនទទួលស្គាល់កូនទី៤ ​ដែលទម្លាក់ចោលនោះថែមទៀត ​។ ដោយគិតថាអយុត្តិធ៌ម ​លោកស្រី គង់ រស្មី ​ក៏បានដាក់​ពាក្យ​បណ្តឹងតបវិញ​ ពីបទបង្ខំប្រពន្ឋឲ្យរំលូតកូន ​រហូតដល់ចៅក្រមសម្រេចឃុំខ្លួន​ដាក់ពន្ឋនាគារនៅរសៀលថ្ងៃទី០៦​ មីនា ​២០១៤នេះ ។

យ៉ាងណាក៏ដោយ​កោះសន្តិភាព​នៅមិនទាន់អាចទាក់ទង​ដើម្បីសុំសេចក្តីអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេពីភាគី ​លោក  យឿង សុថន ​ព្រឹទ្ឋបុរសសាកលវិទ្យាល័យ ​Southeast Asia ​នៅរសៀលថ្ងៃ​ព្រហស្បតិ៍នេះ ៕