ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​​ជប៉ុន​អាយុ​វែង​​​ជាង​គេ​លើ​ពិភព​លោក​ប្រារព្ធ​ខួប​គំរប់​​116ឆ្នាំ​​

11 ឆ្នាំ មុន

លោកយាយ​មី​សាអូ អូការ៉ា​ ​បាន​ប្រារព្ធ​​ពិធី​ខួប​កំណើត​​គំរប់​១១៦​ឆ្នាំ​ ​កាល​ពីថ្ងៃ​ទី៥ ខែ​មី​នា​ ​ឆ្នាំ​២០១៤​ ​ដោយ​​​ទទួល​ទាន​នំ​​ខេក​រស​ជាតិ​ស្ត្រ​ប៊ើ​រី​ ។ គាត់​បញ្ជាក់​ថា ​របប​អាហារ​​ត្រឹម​ត្រូវ​​ រួម​ទាំង​​សម្រាក​លំហែកាយ​ច្រើន​​ជា​មូល​​ហេតុ​​ធ្វើ​​ឱ្យ​គាត់​​មាន​អាយុ​វែង​ ។ ​ប្រភព​ព័ត៌​មាន​​បរទេស​​ផ្សាយ​ថា​ ​លោក​​យាយ​មី​សាអូ​​ អូ​កា​រ៉ា​ ​កើត​នៅ​ថ្ងៃ​ទី​​៥ ខែ​មី​នា​ ​ឆ្នាំ​១៨៩៨ ​​។ ​មនុស្ស​ជា​ច្រើន​បាន​​ចូល​រួម​​អប​អរ​សាទរ​​

លោកយាយ​មី​សាអូ អូការ៉ា​ ​បាន​ប្រារព្ធ​​ពិធី​ខួប​កំណើត​​គំរប់​១១៦​ឆ្នាំ​ ​កាល​ពីថ្ងៃ​ទី៥ ខែ​មី​នា​ ​ឆ្នាំ​២០១៤​ ​ដោយ​​​ទទួល​ទាន​នំ​​ខេក​រស​ជាតិ​ស្ត្រ​ប៊ើ​រី​ ។ គាត់​បញ្ជាក់​ថា ​របប​អាហារ​​ត្រឹម​ត្រូវ​​ រួម​ទាំង​​សម្រាក​លំហែកាយ​ច្រើន​​ជា​មូល​​ហេតុ​​ធ្វើ​​ឱ្យ​គាត់​​មាន​អាយុ​វែង​ ។ ​ប្រភព​ព័ត៌​មាន​​បរទេស​​ផ្សាយ​ថា​ ​លោក​​យាយ​មី​សាអូ​​ អូ​កា​រ៉ា​ ​កើត​នៅ​ថ្ងៃ​ទី​​៥ ខែ​មី​នា​ ​ឆ្នាំ​១៨៩៨ ​​។ ​មនុស្ស​ជា​ច្រើន​បាន​​ចូល​រួម​​អប​អរ​សាទរ​​នៅ​ក្នុង​ថ្ងៃ​​កំណើត​​របស់​លោក​យាយ​​ មីសាអូ អូកា​វ៉ា​ ដោយ​ជូន​បាច់​ផ្កា​​ និង​ជូន​ពរ​គាត់​ក្នុង​ពិធី​​ដែល​ប្រារព្ធ​ទ្បើង​​ នៅ​មជ្ឈ​មណ្ឌល​​មនុស្ស​​ចាស់​ជរា​ ​ក្នុង​ទី​ក្រុង​អូសាកា​ ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​ ។ ​

លោក​យាយ​មី​សាអូ​ អូ​កាវ៉ា​ ​ជា​កូន​របស់​អាជីវករ​​លក់​សម្លៀក​បំពាក់​ ក្នុង​ទីក្រុង​​អូសាកា ។ គាត់​មាន​កូន​ចំនួន​៣នាក់​ និង​២នាក់​ ​នៅ​រស់​រាន​មាន​ជីវិ​ត​​ក្នុង​ពេល​បច្ចុប្បន្ន​​ក្នុង​វ័យ​៩០​ឆ្នាំ​ ។ លោក​​យាយ​មី​សាអូ ​អូ​កា​វ៉ា​ ​​​ទទួល​ទាន​​អាហារ​គ្រប់​​​ប្រភេទ​ និង​មាន​អាហារ​​មួយ​ប្រភេទ​​ ដែល​​ពេញ​ចិត្ត​បំផុត​​ គឺ​ត្រី​ឆៅ​ ​ដោយ​ក្នុ​ង​​អំទ្បុង​ពេល​៦ខែ​​កន្លង​មក​ ​​គាត់​​ទទួល​ទាន​ត្រី​​ឆៅ​​​អស់​ប្រហែល​​៤គីទ្បូ​ក្រាម​ ។  ​
លោក​យាយ​ម​ី​សាអូ​ ​អូ​កាវ៉ា​ ​គឺ​ជា​បុគ្គល​​មាន​អាយុ​​ច្រើ​ន​​​ជាង​គេ​​នៅ​លើ​ពិភព​លោក​ តាំង​ពី​​ខែ​មិថុ​នា​ឆ្នាំ​មុន​មក​ ក្រោ​យ​​ពី​​មរណ​ភាព​​របស់​លោក​​តា​ជី​រ៉ូម៉ុង​ ​គីមូរ៉ា​ ​ជន​ជាតិ​ជប៉ុន​ ​​​អាយុ​​១១៦​​ឆ្នាំ​ ។ ​

លោកយាយ​មីសា​អូ អូ​កាវ៉ា​ ​គឺ​ជា​មនុស្ស​​ទី​១០​ ដែល​​បាន​ទទួល​ការ​​ធានា​ថា​ មាន​អាយុ​​លើស​​១១៦​ឆ្នាំ​ និង​មាន​អាយុ​វែង​បំផុត​ ​ជា​មនុស្ស​​ទី​៣​ នៅ​ក្នុង​ប្រទេស​​ជប៉ុន​ ។ ​ជប៉ុន​ គឺ​ជា​ប្រទេស​​មួយ​ដែល​​ប្រជា​ពល​រដ្ឋ​​មាន​អាយុ​​​វែង​បំផុត​ នៅ​លើ​ពិភព​លោក​ ​។ បើ​​​​​គិត​​​ត្រឹម​ខែ​​កញ្ញា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ ​មាន​មនុស្ស​​អាយុ​លើស​ពី​១០០​ឆ្នាំ​ ​ចំនួន​​៥៤.៤០០​នាក់​ តាម​របាយ​​ការណ៍​របស់​​ក្រសួង​សុខា​ភិបាល​ជប៉ុន​ ៕