ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​លោ​កខាង​លិច​ និង​រុស្ស៊ី​បន្ត​ការ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែន​

11 ឆ្នាំ មុន

ពួក​លោក​ខាង​លិច​ និងរុស្ស៊ី នឹង​បន្ត​ការ​ចរចា​គ្នាស្តី​ពី​វិបត្តិ​នយោ​បាយ​នៅ​អ៊ុយ​ក្រែន​ ដើម្បី​បុ៉ន​ប៉ង​ស្វែង​រក​ផែន​ការ​ចាក​ចេញ​ពី​វិបត្តិ ខណៈ​បេសក​ជន​ពិសេស​អ.ស.ប​ នៅ​អ៊ុយ​ក្រែន​ ត្រូវគំរាម​កំហែង​ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ ​​ហើយ​​ត្រូវ​បង្ខំ​ចិត្ត​បញ្ចប់​បេសក​កម្ម​របស់​លោក​នៅ​គ្រី​មេ ។​

ពួក​លោក​ខាង​លិច​ និងរុស្ស៊ី នឹង​បន្ត​ការ​ចរចា​គ្នាស្តី​ពី​វិបត្តិ​នយោ​បាយ​នៅ​អ៊ុយ​ក្រែន​ ដើម្បី​បុ៉ន​ប៉ង​ស្វែង​រក​ផែន​ការ​ចាក​ចេញ​ពី​វិបត្តិ ខណៈ​បេសក​ជន​ពិសេស​អ.ស.ប​ នៅ​អ៊ុយ​ក្រែន​ ត្រូវគំរាម​កំហែង​ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ ​​ហើយ​​ត្រូវ​បង្ខំ​ចិត្ត​បញ្ចប់​បេសក​កម្ម​របស់​លោក​នៅ​គ្រី​មេ ។​

ក្រោយ​ការ​ជួប​ចរចា​គ្នា​លើក​ដំបូង​នៅ​ក្រុង​ប៉ារីស​ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី និង​អាមេរិក​បាន​ព្រម​ព្រៀង​គ្នាបន្ត​ការ​ចរចា​នាបុ៉ន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។​ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​ឡាវ​រ៉ូវ​ លើក​ឡើង​ពី​ភាព​ចាំ​បាច់​ថា តើ​ត្រូវ​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​ឡើង​​វិញ​នៃ​សភាព​ការណ៍​បែបណា​ និង​តើ​ត្រូវ​ជម្នះ​វិបត្តិ​បែបណា ។​ ចំណែក​លោក​ចន​គ័ររី​វិញ គ្រោង​ឱ្យ​មាន​ការ​ចរចា​គ្នា​ម៉ាត់​ប្រាយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​ទៀត ។​

រី​ឯប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបា​ម៉ា និង​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក​ដាវីដ កា​មីរ៉ូន​ វាយ​តម្លៃថា​ សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​ពុំ​អាច​ទទួល​យកបាន​ហើយ​អះ​អាង​ថា​​ រុស្ស៊ី​រង​ការ​បង់​តម្លៃ​រួច​ហើយ​ ដោយសារ​អន្តរាគមន៍​របស់​ខ្លួន ។​ បណ្តា​រដ្ឋ​មន្ត្រី​ការបរ​ទេស​សហភាព​អឺរ៉ុប​ ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃទី​៦​ មីនា នៅ​ក្រុង​ព្រុច​សែល​សម្រាប់​កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ​មួយ​ផ្តោត​លើ​វិបត្តិ​អ៊ុយ​ក្រែន​ ។

កិច្ចប្រជុំ​នេះ​ធ្វើ​មុន​ការ​ជួប​គ្នាមួយ​រវាង​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​អឺរុ៉ប​ស្ថិត​ក្នុង​​ក្រុម​ G-8 (បារាំង​ អាល្លឺម៉ង់​ អង់​គ្លេស​ អុីតាលី)​ ។ យោងតាម​ក្រុង​ប៉ារីសថា​ ការ​ជួប​គ្នា​កំពូល​វិសាមញ្ញ​​នោះ​នឹង​មិន​ប្រកាស​ពី​ទណ្ឌ​កម្ម​នានា​ឡើយ​ តែ​ធ្វើ​ការ​ព្រមាន​ម៉ឺង​ម៉ាត់​មួយ​ដល់​រុស្ស៊ី។​ម្យ៉ាង​វិញ​ទៀត ប្រធានាធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរ​ពូទីន​ និង​អធិការ​បតី​អាល្លឺម៉ង់​ លោក​ស្រី​អេន​ហ្សឺ​ឡាម័រ​កែល​ ​បាន​ពិភាក្សា​គ្នា​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃទី​៥​ មីនា ពី​សេណារីយ៉ូ​ទាំង​ឡាយ​ដែល​អាច​ធ្វើ​ឱ្យ​សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​វិល​មក​មាន​ប្រក្រតី​ភាព​ឡើង​វិញ។​

នៅ​តំបន់​​គ្រី​មេ​ កង​ទាហាន​អ៊ុយ​ក្រែន​ និង​បណ្តា​សមា​ជិក​កង​កម្លាំង​រុស្ស៊ី​បាន​ប្រឈម​​មុខ​ដាក់​គ្នា​នៅ​ឯ​មូលដ្ឋាន​យោធា​ទាំង​ឡាយ​ និង​ព្រលាន​យន្ត​ហោះ​នៃ​ឧបទ្វីប​គ្រី​មេ​ ចាប់​តាំង​ពី​ការ​ដាក់​ពង្រាយ​ពី​ថ្ងៃទី​២៨ កុម្ភៈ​ មក​នូវ​ជន​ប្រដាប់​អាវុធ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ដែល​គេ​សន្មត់​ថា​ ជា​កង​ទាហាន​រុស្ស៊ី​ជា​ច្រើន​ពាន់​នាក់ ។​ នៅ​គ្រី​មេ​ កង​ទ័ព​រុស្ស៊ី​កាល​ពី​ថ្ងៃទី​៥​ មីនា បាន​លុក​ចូល​កាន់​កាប់​មូលដ្ឋាន​បាញ់​មីស៊ីល​នៅ FIOLENT ជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​នៅ​គ្រីមេ​ ដែល​កាន់​តែ​ធ្វើ​ឱ្យ​មានភាព​តាន​តឹង​ថែម​ទៀត ។​

ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ស្ងៀម​ស្ងាត់​ គឺ​កង​ទ័ព​រុស្ស៊ី​ជាទូទៅ​ឡោម​ព័ទ្ធ​បន្ទាយ​ និង​មូលដ្ឋាន​យោធា​នានា​របស់​កង​ទ័ព​អ៊ុយ​ក្រែន​ ការ​លុក​ចូល​ទីតាំង​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ​ជា​ដំណាក់​កាល​ថ្មី​មួយ​ទៀត​​នៃ​ភាព​តាន​តឹង​នៅ​គ្រី​មេ ។​ក្រៅ​ពី​តំបន់​គ្រី​មេ ភាព​តាន​តឹង​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​នៅ DONETSK ភាគ​ខាង​កើត​អ៊ុយ​ក្រែន ។​ ពួកបាតុករ​ស្និទ្ធ​រុស្ស៊ី​បាន​លុក​ចូល​ក្នុង​អគារ​រដ្ឋបាល​តំបន់​។​

ទាហាន​រុស្ស៊ី​ប្រមាណ​ជា​១៦.០០០​នាក់ ក្នុង​នោះ​យ៉ាង​តិច​៥.០០០​នាក់​ទើប​មក​ដល់​រយៈ​ពេល​បុ៉ន្មាន​ថ្ងៃចុង​ក្រោយ​នេះ​ បាន​កាន់​កាប់​តំបន់​គ្រី​មេ​ ហើយ​បាន​ឡោម​ព័ទ្ធ​ទីតាំង​យុទ្ធ​សាស្ត្រ​ភាគ​ច្រើន​ដូច​ជា​ បណ្តា​នាវា​ចម្បាំង​ បន្ទាយ​ទាហាន​ ព្រម​ទាំង​បណ្តាអគារ​រដ្ឋ​បាល៕