ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​បាន​ត្រឹម​និយាយ​ថា ៖ «​ត្រូវ​បាន​គេ​យក​ទៅ​លក់​នៅ​ចិន​» !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ប្រទេស​ចិន​ប្រហែលជា​៥​ទៅ​៦​ខែ​មក​ហើយ ពេល​នេះ​បាន​ត្រឡប់​មក​វិញ​ប៉ុន្តែ​នាង​បែរជា​មាន​សតិ​មិន​ប្រក្រតី ។ ស្ត្រី​រូប​នោះ​មានឈ្មោះ តន់ សោ​ភណ្ឌ អាយុ​៣២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ប្រទេស​ចិន​ប្រហែលជា​៥​ទៅ​៦​ខែ​មក​ហើយ ពេល​នេះ​បាន​ត្រឡប់​មក​វិញ​ប៉ុន្តែ​នាង​បែរជា​មាន​សតិ​មិន​ប្រក្រតី ។ ស្ត្រី​រូប​នោះ​មានឈ្មោះ តន់ សោ​ភណ្ឌ អាយុ​៣២​ឆ្នាំ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ខាងលើ​បាន​ចុះ​ពីលើ​យន្តហោះ​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ រហូត​ដល់​ព្រឹក​មិ​ញ​នេះ​ទើប​កម្លាំង​ខាង​អាកាស​យាន្ដ​ដ្ឋា​ន​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប៉ុន្តែ​ស្ត្រី​រូប​នោះ​នៅ​ពេល​ដែល​សួរនាំ​រក​សាច់ញាតិ និង​ដំណើរ​ដើមទង​នាង​បាន​ត្រឹម​និយាយ​រវើរវាយ​ថា នាង​ត្រូវ​បាន​គេ​យក​ទៅ​លក់​៥​ទៅ​៦​ខែ​មក​ហើយ ថែម​ទាំង​គេ​ធ្វើបាប​ទៀត​ផង និង​មិនដឹង​ថា​ទីលំនៅ​របស់​ខ្លួនឯង​នៅ​ទីណា​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ