ធ្លាយ​ចេញ​ប្រេង​ខ្ទេច​បុក​គ្នា​ជាមួយ​ឡាន​ដឹក​ទំនិញ​នៅ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​កន្លះ​ព្រឹក ថៃ្ង​ទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ប៉ះ​គ្នា​រវាង​រថយន្ដ​ដឹក​ប្រេង​ខ្មៅ ក្រុមហ៊ុន PTT ជាមួយ​រថយន្ត​ដឹក​ទំនិញ នៅ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល ចន្លោះ​គីឡូម៉ែត្រ​លេខ ( ១០២-១០៣ ) បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ដ​ពីលើ​ផ្លូវ និង​បង្ក​អោយ​ធ្លាយ​ប្រេង​ខ្មៅ​ហូរ​ស្រោច​លើ​ផ្លូវ​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​នេះ​អាជ្ញាធរ​ជូនដំណឹង និង​អំពាវនាវ​ដល់​អ្នកបើកបរ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​នេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដោយឡែក​ចំពោះ​ការ​ខូចខាត​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ