ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​មធ្យម ងំ​ពន្លះ​ក្បាល​នាគ​បាក់ជើងបាត់មាត់ឈឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​អោយរ​ងរ​បួស​បាក់ជើង កាលពី​វេលា​ម៉ោង​៣​និង​៤០​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​អោយរ​ងរ​បួស​បាក់ជើង កាលពី​វេលា​ម៉ោង​៣​និង​៤០​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1H-8927 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ជោកជាំ ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បន្ថែម​ល្បឿន​នោះ​ទេ គឺ​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​អោយ​ខ្ទាត​ម៉ូតូ និង​មនុស្ស​ចេញពី​គ្នា​រង​របួស​បាក់ជើង​ខាងឆ្វេង​សន្លប់​ស្តូក ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​ស​ង្គោះ​នៅ​គ្លីនិក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ​នៅ​សល់​តែ​ម៉ូតូ ដែល​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ចំការមន​ដើម្បី​រង​ចាំ​ប្រគល់​អោយ​ម្ចាស់​វិញ ៕
កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ