ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿងពន្លះគ្នាយ៉ាង​ពេញទំហឹងបែប​នេះ ចុះមនុស្ស​វិញបែបណា​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពព័ត៌មានបឋមពី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កេ​ី​ត​ឡេ​ី​ងរ​វាង​រថយន្ត​​មួយគ្រឿង​បុកជាមួយនឹង​រថយន្ត​​មួយគ្រឿងទៀត​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​បុរស២នាក់​រងរបួសធ្ងន់​ និង​បុរស២នាក់ទៀត​រង​របួសស្រាល​ ។ ​ហេតុការណ៍​​​ខាងលើ​​នេះ​បានកើតឡើង​កាល​វេលា​ម៉ោង​៥​និង​២០​នាទី​​ព្រឹក​​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩…

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពព័ត៌មានបឋមពី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កេ​ី​ត​ឡេ​ី​ងរ​វាង​រថយន្ត​​មួយគ្រឿង​បុកជាមួយនឹង​រថយន្ត​​មួយគ្រឿងទៀត​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​បុរស២នាក់​រងរបួសធ្ងន់​ និង​បុរស២នាក់ទៀត​រង​របួសស្រាល​ ។

​ហេតុការណ៍​​​ខាងលើ​​នេះ​បានកើតឡើង​កាល​វេលា​ម៉ោង​៥​និង​២០​នាទី​​ព្រឹក​​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ តាមបណ្តយផ្លូវជាតិលេខ​៤ ត្រង់​ច​ន្លោះ​គីឡូម៉ែត្រ​លេខ ​១០៨-១០៩ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

​ភាគី​​​ខាង​រថយន្ត​​កូរ៉េ​មួយគ្រឿងជិះគ្នា​​​៣នាក់ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣A-​៦៦៣១
​បើកបរ​ដោយ​​ឈ្មោះ​ ចក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល រង​របួស​បាក់​ជេ​ី​ង​ឆ្វេង រីឯ​អ្នក​​រួម​ដំណើរ​ចំនួន២​នាក់ ក្នុងនោះម្នាក់​​ឈ្មោះ​ សែ សំ​អូន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល រង​របួសស្រាល និង​ម្នាក់ទៀត​​ឈ្មោះ​ ជឿន សុខ​ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ​រង​របួសស្រាល ។

​ចំណែកភាគី​ខាង​​រថយន្ត​​​កូរ៉េ​មួយគ្រឿង​​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣B-៧៨០១ បេ​ី​កបរ​ដោយ​​ឈ្មោះ​អូន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជលា ឃុំ​ជលា ស្រុក​បា​ធា​យ​ ខេត្តកំពង់​ចាម បាន​រង​របួស​បាក់​ជេ​ី​ង​ឆ្វេង ។​

ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​ទាំង​​​៤នាក់​​ខាង​លេ​ី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បានសមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយនៅពេលក្រោយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ