ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឆាប់ៗ​នេះ​សាក​ល្បង​កម្ចាត់​ផ្សែង​បំពុល​បរិយា​កាស​ដោយ​ប្រើ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​

11 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​សុីន​ហួ​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦​ មីនា​ ថា​ ការ​សាក​ល្បង​ដំបូងៗ​បំបាត់​ផ្សែង​បំពុល​បរិយា​កាស​ដោយ​ប្រើ​មធ្យោ​បាយ​តាម​អាកាស​ នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ផលិត​ដោយ​ចិន​។​ ជាមួយ​សមត្ថ​ភាព​ផ្ទុក​បាន​ច្រើន​ហើយ​អាច​ហោះ​ហើរ​រយៈ​ពេល​យូរ​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​នោះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​បង្ការ​ និង​កម្ចាត់​ផ្សែង​

ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​សុីន​ហួ​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦​ មីនា​ ថា​ ការ​សាក​ល្បង​ដំបូងៗ​បំបាត់​ផ្សែង​បំពុល​បរិយា​កាស​ដោយ​ប្រើ​មធ្យោ​បាយ​តាម​អាកាស​ នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ផលិត​ដោយ​ចិន​។​ ជាមួយ​សមត្ថ​ភាព​ផ្ទុក​បាន​ច្រើន​ហើយ​អាច​ហោះ​ហើរ​រយៈ​ពេល​យូរ​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​នោះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​បង្ការ​ និង​កម្ចាត់​ផ្សែង​បំពុល​បរិស្ថាន​ ។​

យោង​តាម​ក្រុម​ហ៊ុន​ឧស្សាហ​កម្ម​យន្ត​ហោះ​របស់​ចិន​ AVIC ថា​ សភាព​ការណ៍​ផ្សែង​បំពុល​ដែល​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ពុំ​ត្រឹម​តែ​ការ​ដឹក​ជញ្ជូន​ និង​ចរា​ចរណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ផង​ដែរ​ ។​

ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៃ​ការ​កម្ចាត់​ផ្សែង​ដោយ​សារ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នេះ​ក្លាយ​ទៅ​ជា​ភារកិច្ច​សំខាន់​មួយ​របស់​ក្រុម​ហ៊ុន​ AVIC ។ ជា​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដំបូង​គេ​របស់​ចិន​ យន្ត​ហោះ​ផលិត​ដោយ​ក្រុម​ហ៊ុន​ AVIC នឹង​ធ្វើ​ការ​សាក​ល្បង​កម្ចាត់​ផ្សែង​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​មួយ​ ឬ​នៅ​កំពង់​ផែ​មួយ​ ។​ សន្និ​សីទ​មួយ​អំពី​រឿង​នោះ​នឹង​រៀប​ចំ​ធ្វើ​ផង​ដែរ​ដោយ​ការិយា​ល័យ​ឧតុ​និយម​ចិន​ ដោយ​មាន​ការ​ចូល​រួម​របស់​បណ្តា​អ្នក​ជំនាញ​ការ​ខាង​ឧតុនិយម​ និង​ខាង​យន្ត​ហោះ​ ៕​