ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបា.ញ់សម្លា.ប់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាល យប់​មិញ​ នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា ​នេះ បន្ទាប់ពីសមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​សែន​សុខ ដើម្បី​​រង់ចាំ​​យ​ក្រុម​គ្រួសារ​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាល យប់​មិញ​ នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា ​នេះ បន្ទាប់ពីសមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​សែន​សុខ ដើម្បី​​រង់ចាំ​​យ​ក្រុម​គ្រួសារ​ ក៏បានដឹកបញ្ជូន​ទៅ​ស្រុក​កំណើត​ចាត់​ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ហើយ ។​ ករណីនេះ អ្វី​ដែល​នៅជាចម្ងល់នោះ ឃាតករបាញ់សម្លាប់ជនរងគ្រោះរួច​ គឺ​​មិន​បាន​យកទ្រព្យសម្បត្តិទាំង​អស់​របស់​អ្នកស្លាប់​ឡើយ ។

សូមរំលឹកថា បុរស​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ប្រាសាទ​សែន​សុខខាងលើ ​ត្រូវ​​​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈជិះ​ម៉ូតូ​មក​ជិត​ដល់​ផ្ទះទៅហើយ ​​ភ្ញាក់ផ្អើល​កាលពី​វេលា​១១​យប់​ថ្ងៃ​ទី​២៧ ​សីហា ស្ថិតនៅ​​ចំណុច​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ ។

សេចក្តីរាយការណ៍បន្តថា ​​ជន​រង​គ្រោះ​​ឈ្មោះ រឿ​ន រតៈនា​ អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​៩ ​នៅ​វិទ្យា​យ​ទួល​ប្រាសាទ​សែន​សុខ ស្នាក់​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ម្នាក់​ សុំមិន​បញ្ចេញ​ឈ្មោះ​ ដែល​ជា​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ខណៈ​​គាត់​កំពុង​ដេក​នៅ​ខាងក្នុង​ផ្ទះ គាត់​ក៏​បានឮ​សំលេង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ នៅ​ត្រង់​ចំណុច​កើត​ហេតុ​ ។

បន្ទាប់​មក​ គាត់​ក៏​បាន​ចេញ​មក​មើល ស្រាប់​ក៏​តែ​ឃើញ​​រង​គ្រោះ​​​ដេក​​នៅ​លើ​ដី ​ដោយ​មាន​របួស​ត្រូវ​គ្រាប់​កាំភ្លើង​ហូរ​ឈាម​ស្រោច​ខ្លួន​ដួល​ជាប់​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាស្គូពី ស៊េរី​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1E-7838 ​។ ស្រប​ពេល​នោះ​ ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើត​ហេតុ​បាន​នាំ​គ្នា​ឈប់​មើល ​និង​ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដើម្បី​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ជួយ​សង្គ្រោះ ជា​អកុសល​ ​បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​ មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ រួម​ទាំង​មាន​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​ស្រែក​ទ្រហោយំ​យ៉ាង​គួរ​ឲ្យ​សោកសង្រេង​ផង​ដែរ​។ តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​​​ឈ្មោះ ខឿន ស៊ី​ហ៊​ន អាយុ​២៨​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​បាន​រៀប​ការ​រួម​រស់នៅ​ជាមួយ​គ្នា​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​២​នាក់​ជា​ចំណងដៃ កូនស្រី​ច្បង​អាយុ​៧​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៥​ឆ្នាំ ។ ប្តី​​ចូល​ចិត្ត​ជួយ​យកអាសា​គេឯង និង​មិន​ដែល​មាន​ធ្លាប់​មាន​ជម្លោះឈ្លោះប្រកែក​ជាមួយ​នរណា​ម្នាក់​នោះ​ទេ ​។

ស្ត្រី​ប្រពន្ធ​​បញ្ជាក់​ទៀត​ថា តែប្តី​​គាត់​ធ្លាប់​លួច​មាន​ទាក់ទង​ស្រី​ញី​ពីរ​ ទៅ​បី​នាក់ តាម​ប្រព័ន្ធ​ហ្វេ​ស​បុក ដោយ​សារ​តែ​គាត់​ឆែក​ទូរស័ព្ទ​មើលឃើញ​ផង​ដែរ​ ។ នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​៣​រសៀល ​ប្តី​បាន​ប្រាប់​គាត់​ថា ​ត្រូវ​ទៅ​ចូលរួម​ពិធីបុណ្យ​គំរប់​ខួប​១០០​ថ្ងៃម្តាយ​មិត្តភក្​គាត់​នៅ​ឯ​ព្រែក​ហូរ ។ ​​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាកស្គូ​ពី ពណ៌​ស សេរី​២០១៨ ចេញ​ទៅ​បាត់ ។

រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ប្តី​​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ទូរស័ព្ទ​សួរ​គាត់​ជា​ប្រពន្ធ​ថា​ «ចង់​​ហូប​អី?»។ ​ប្រពន្ធបន្តថា ឃើញប្តី​​បាន​ទិញ​ពង​ទា​កូន​និង​ផ្លែ​ដូង​ផ្ញើរ​ប្រពន្ធ​ព្យួរ​នៅ​ជាប់​​ម៉ូតូ ។ លុះដល់​វេលា​កើតហេតុ​ ក៏​មាន​គេ​ទូរស័ព្ទ​ទៅ​ប្រាប់​ថា ​​ប្តី​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ស្លាប់​បាត់​ទៅ​ហើយ ខណៈ​​ពេល​ដែល​ធ្វើ​ដំណើរ​ជិត​មក​ដល់​ផ្ទះ​ទៅ​ហើយ ។

អ្វី​ដែល​គួរ​ឲ្យ​កក់​សម្គាល់​នោះ ​ស្ត្រី​​​ប្រពន្ធ​​​អះអាង​ថា ម៉ូតូ​ដែល​ជន​រង​គ្រោះជា​ប្តី​ជិះ​មក​ដួល​នៅ​កន្លែង​កើត ហេតុ​នេះ ​មិនមែន​ជា​ម៉ូតូ​​​គាត់​ទេ គឺជា​ម៉ូតូ​របស់​ស្ត្រី​ម្នាក់​ទៀត​ដែល​មក​កន្លែង​កើតហេតុ​ជាមួយ​មិត្តភក្តិ​ស្ត្រី​ម្នាក់ ហើយ​ត្រូវ​បាន​មិត្ត​ភកិ្ត​ស្រី​រូប​នោះ​បាន​អះអាងថា​ ជា​សង្សារ​របស់​ជន​រង​គ្រោះ​ខាងលើ​ ។

ស្ត្រី​ដែល​ត្រូវ​បាន​មិត្តភក្តិ​អះអាង​ថា ​ជា​សង្សារ​របស់​ជន​រង​គ្រោះ​នោះ​ ពេល​ដែល​មក​ដល់​កន្លែង​កើតហេតុ​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​រហូត​សន្លប់​បាត់បង់​ស្មារតី​ភ្លាម​អស់​មួយសន្ទុះ ហើយត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​លើកដាក់​ក្នុង​រថយន្ត​សង្គ្រោះ​ ​​រង់ចាំ​នៅ​កន្លែង​កើតហេតុ​ ដើម្បី​ប​ញ្ជូ​ល​អុក​ស៊ី​សែន​ទើប​ដឹងខ្លួន​វិញ​ បាន​ចុះ​ពីលើ​រថយន្ត​សង្គ្រោះ​ស្រែកយំ​ឆោឡោ​ថា​ ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ខាងលើ គឺជា​ម៉ូតូ​របស់​ខ្លួន និង​ទាមទារ​យក​ម៉ូតូ​នោះ​យក​មក​វិញ​។ ខណៈ​ពេល​នោះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មូល​ដែល​ចុះ​មក​ដល់​ចំណុច​កើតហេតុ មានការ​សង្ស័យ​ក៏​ធ្វើការ​នាំ​ខ្លួន​ស្ត្រី​ដែល​អះអាង​ថា​ ជា​សង្សារ​របស់​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ភ្លាម​ៗ​ម្តង​។

ចំពោះ​ស្ត្រី​ដែល​ត្រូវ​បាន​អះអាង​ថា​ ជា​សង្សារ​របស់​ជន​រង​គ្រោះ​និង​ស្ត្រី​ជា​ប្រពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ ខ្លួន ​បណ្តោះអាសន្ន​មួយ​យប់​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ ដើម្បី​ធ្វើការ​សួរនាំជុំវិញ​ករណី​បាញ់​សម្លាប់​ជន​រង​គ្រោះ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ ​ប​ន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យជុំវិញ​កន្លែង​​កើត​ហេតុ រួម​ជាមួយ​សព​បុរស​រួច​មក​។ សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​កា​ទុ​ស្ស​របស់​ខ្មាន់កាំភ្លើង​ ​មួយ​គ្រាប់ ​គឺ​ម៉ាក K54​ ។ ដោយឡែក ​ទ្រព្យសម្បត្តិ​ដែល​នៅ​ជាប់​ខ្លួន​របស់​ជន​រង​គ្រោះ រួម​មាន​ទូរស័ព្ទ​មួយ​គ្រឿង កាបូប រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង គឺ​មិន​ត្រូវ​បាន​បាត់បង់​ឡើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ