ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុស្រា​អែល​ចាប់​​​នាវា​អីុរ៉ង់​​1​គ្រឿង​ដឹក​មី​​ស៊ីល​ទៅ​ហ្គា​ហ្សា​

11 ឆ្នាំ មុន

កង​កម្លាំង​ពិសេស​អីុស្រា​អែល ​កាលពីថ្ងៃ​ទី​៥ មីនា ​​​បាន​ចាប់​​​នាវា​អីុរ៉ង់ ​មួយគ្រឿង​​នៅ​សមុទ្រ​​ក្រហម​ដោយ​នាវា​​នោះដឹក​មី​ស៊ីល​ឱ្យ​​ពួក​​​សកម្ម​ប្រយុទ្ធ​នៅ​ជ្រោយ​​ហ្គា​ហ្សា​ក្នុងក្រប​ខណ្ឌ​នៃ​ប្រតិ​បត្តិ​ការ​មួយ​របស់​ពួក​ភ្នាក់​ងារ​​​ស៊ើុ​ប​ការ​​ណ៍​​អីុស្រា​អែលដែល​មាន​​​រយៈ​ពេល​​ជាច្រើន​ខែ​​មក​ហើយ។

​កង​កម្លាំង​ពិសេស​អីុស្រា​អែល ​កាលពីថ្ងៃ​ទី​៥ មីនា ​​​បាន​ចាប់​​​នាវា​អីុរ៉ង់ ​មួយគ្រឿង​​នៅ​សមុទ្រ​​ក្រហម​ដោយ​នាវា​​នោះដឹក​មី​ស៊ីល​ឱ្យ​​ពួក​​​សកម្ម​ប្រយុទ្ធ​នៅ​ជ្រោយ​​ហ្គា​ហ្សា​ក្នុងក្រប​ខណ្ឌ​នៃ​ប្រតិ​បត្តិ​ការ​មួយ​របស់​ពួក​ភ្នាក់​ងារ​​​ស៊ើុ​ប​ការ​​ណ៍​​អីុស្រា​អែលដែល​មាន​​​រយៈ​ពេល​​ជាច្រើន​ខែ​​មក​ហើយ។ ​

កង​ទ័ព​អីុស្រា​អែល​​ប្រកាស​ថា ​​កង​កុំ​ម៉ង់​​ដូ​មួយ​របស់​កង​ម៉ារីន ​បាន​លុក​ចូល​ក្នុង​នាវា​នោះ​នៅ​​ឯព្រំ​ដែន​​​សមុទ្រ​​រវាង​​ដែន​ទឹក​​សូ​ដង់​ និង​​អេរី​ត្រេ ​ត្រង់​​កន្លែង​មួយ​ចម្ងាយ​​ប្រមាណ​​ជា​១.៥០០​​គីឡូម៉ែត្រ​​ពីឆ្នេរ​​សមុទ្រ​អីុ​ស្រាអែល ​ខណ​ៈនាវា​នោះ​កំពុង​បើក​ឆ្ពោះ​​ទៅកំពង់​​ផែ​សូ​​៊​ដង់ ។ ​​ការ​លុក​ចូល​​ឆែកឆេរ​នាវា​នោះ​​ដោត​​ទង់​ជាតិ​ប៉ាណា​ម៉ា​​ ហើយ​មានឈ្មោះ​ថា ​KLOS-C ​អាច​​ប្រទះ​ឃើញ​​​មីស៊ីល​ដី​-ដី​ធុន​M-302 ​ផលិតនៅ​​ស៊ី​រី​​ជាច្រើន​គ្រាប់ ​។ គ្រាប់​មី​ស៊ីល​ទាំង​នោះ​ដាក់​ក្រោម​បាវ​ស៊ី​ម៉ង់​ត៍​ ។ កង​ទ័ព​​អីុស្រា​អែល​​​បញ្ជាក់​​​ទៀតថា ​​ក្រុម​​ហេស​ប៊ុល​ឡាហ៍ ​ធ្លាប់​ប្រើ​ប្រាស់​​មី​ស៊ីល​​ធុន​នោះ​ប្រឆាំង​អីុស្រាអែល​​ក្នុង​សង្គ្រាម​​៣៣​ថ្ងៃ​​កាលពីឆ្នាំ​​២០០៦ ។

វរសេនីយ៍​ទោ PETER LENNEA ​អ្នក​នាំ​ពាក្យ​​របស់​កង​ទ័ព​អីុស្រា​អែល ​គូស​បញ្ជាក់​​ថា ​ប្រតិ​បត្តិ​ការ​មាន​ឈ្មោះ​ថា ​ការ​​តាម​រុក​រក​​ទាំង​ស្រុង ​ចាប់​ផ្តើម​តាំងពី​ច្រើន​ខែ​មក​ហើយ ​​ខណៈ​ពួក​ភ្នាក់​ងារ​ស៊ើុបការណ៍​អីុស្រាអែល​​សង្ស័យ​ថា ​មាន​មីស៊ីល​​ដឹកតាម​យន្ត​ហោះ​ពីក្រុង​ដាម៉ាស់​​​មក​កាន់​ក្រុង​តេហេរ៉ង់​ជា​​ផ្លូវ​ខុសពី​ទម្លាប់​មួយ​ក្នុង​បំណង​​បង្វែង​​ដាន​​ហើយ​​បញ្ជូន​បន្តតាម​​នាវា​​នោះ​មក​កាន់​កំពង់​ផែ​សូ៊​ដង់ ​។ ​នាវា​នោះ​បច្ចុប្ប​ន្ន​​ត្រូវ​​បាន​​សណ្តោង​មក​កាន់​កំពង់​ផែ​យោធា​​ ​EILAT ​ក្នុងសមុទ្រ​​ក្រហម ៕