ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ការ​ប៉ះ​ទង្គិចគ្នា​ថ្មីៗ​នៅ​រដ្ឋ​ធានី​ស៊ូដង់​ខាង​ត្បូង​

11 ឆ្នាំ មុន

ទីក្រុង​ហ្សូបា​ រដ្ឋ​ធានី​ស៊ូដង់​ខាង​ត្បូង​ដែល​ធ្លាប់​កើត​មាន​ការប្រយុទ្ធ​គ្នា​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​កន្លង​មក​នេះ​ កាល​ពី​ថ្ងៃ​ទី​៥ មីនា​ កើត​មាន​ការ​ប៉ះ​ទង្គិចគ្នា​ថ្មីៗ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ជា​ច្រើន​នាក់​ក្នុង​ជួរ​កង​ទ័ព ។​ស្នូរកាំ​ភ្លើង​ដំបូង​លាន់​ឮ​កាល​ពី​ព្រឹក​ថ្ងៃទី​៥ មីនា​ នៅ​តាក​ច្រក​ចូល​បន្ទាយ​យោធា​មួយ​ស្ថិត​នៅ​ជិត​សាកល​វិទ្យា​ល័យ​ក្រុង​ហ្សូបា ។​ កង​ទ័ព​ស៊ូដង់​ខាងត្បូង​​ភ្លាមៗ​បាន​និយាយ​សម្រាល​

ទីក្រុង​ហ្សូបា​ រដ្ឋ​ធានី​ស៊ូដង់​ខាង​ត្បូង​ដែល​ធ្លាប់​កើត​មាន​ការប្រយុទ្ធ​គ្នា​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​កន្លង​មក​នេះ​ កាល​ពី​ថ្ងៃ​ទី​៥ មីនា​ កើត​មាន​ការ​ប៉ះ​ទង្គិចគ្នា​ថ្មីៗ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​ជួរ​កង​ទ័ព ។​ស្នូរកាំ​ភ្លើង​ដំបូង​លាន់​ឮ​កាល​ពី​ព្រឹក​ថ្ងៃទី​៥ មីនា​ នៅ​តាក​ច្រក​ចូល​បន្ទាយ​យោធា​មួយ​ស្ថិត​នៅ​ជិត​សាកល​វិទ្យា​ល័យ​ក្រុង​ហ្សូបា ។​ កង​ទ័ព​ស៊ូដង់​ខាងត្បូង​​ភ្លាមៗ​បាន​និយាយ​សម្រាល​ឧប្បត្តិ​ហេតុ​នេះ​ដោយ​លើក​ឡើង​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បណ្តា​កង​ឯក​ភាព​មក​ពី​មាន​ការ​ខឹង​សម្បា​ពី​រឿង​ទាហាន​ពុំ​បាន​បើក​ប្រាក់​ខែ​ តែ​បញ្ជាក់​ថា​ មាន​ទាហាន​ស្លាប់​៥​នាក់ ។​

ចំណែក​សារ​ព័ត៌​មាន​ក្នុងស្រុក​លើក​ឡើង​ពី​លទ្ធភាព​​នៃ​ការ​ប៉ះ​ទង្គិចគ្នា​រវាង​កង​ឆ្មាំ​ការពារ​ប្រធានា​ធិបតី​ និង​កង​ឯក​ភាព​កុំម៉ង់​ដូ​មួយ​ ដឹក​​នាំ​ដោយ​ឧត្តម​សេនីយ៍​ស៊ូដង់​ខាង​ត្បូង​សំខាន់​ម្នាក់ ។​ការ​ប្រយុទ្ធ​គ្នា​នានា​ដែល​ផ្ទុះ​ឡើង​នៅ​ស៊ូដង់​ខាង​ត្បូង​ជា​រដ្ឋ​ក្មេង​ខ្ចី​បំផុត​ចាប់​តាំង​ពី​ជិត​៣​ខែ​មក​ហើយ​បាន​ចាក​ផុត​ពី​ក្រុង​ហ្សូបា​ កាល​ពី​ថ្ងៃទី​១៥ ធ្នូ​ មុន​ពេល​រាលដាល​ទៅ​ក្នុង​រដ្ឋ​គន្លឹះ​ឯ​ទៀតៗ​របស់​ប្រទេស ។​

ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន​ពាន់​នាក់​រួចហើយ និង​បណ្តាល​ឱ្យ​មនុស្ស​ជិត​៩០០.០០០​នាក់​រត់​ភៀស​ខ្លួន​ កើត​មាន​រវាងពួក​ទាហាន​ដែល​ស្មោះ​ត្រង់​រដ្ឋាភិបាល​ និង​ពួក​យោធា​បះ​បោរ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អនុប្រធានាធិបតី​លោក RICK MACHAR ។​ ការ​ប្រយុទ្ធ​គឺ​មក​ពី​ជម្លោះ​ដណ្តើម​អំណាច​គ្នា​រវាង​ប្រធានា​ធិបតី​លោក​ស៊ីល​វ៉ា​ គីអៀរ​ និង​អតីត​អនុ​ប្រធានា​ធិបតី​ដែល​ត្រូវ​ដក​ហូត​ចេញ​ពី​តំណែង ៕​