រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស០៦នាក់បានស្លាប់ និង របួស១៦នាក់ ក្នុងនោះ១០នាក់របួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏១២លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ មីនា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៏ទំាង១២លើកខាងលើ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ០៨គ្រឿង រថយន្តធុនធំ០១គ្រឿង រថយន្តធុនតូច០៩គ្រឿង និងថ្មើរជើងម្នាក់ ។
របាយការណ៏ដដែលបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺមកពីល្បឿន ០៦លើក ប្រជែងគ្រោះថ្នាក់ ០១លើក មិនប្រកាន់ស្តាំ០៣លើក ស្រវឹង០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកការពារសុវត្ថិភាព ១១នាក់ ៕
ចែករំលែកព័តមាននេះ