ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាម​ពន្លះ​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​នគរបាល​ចរាចរ​ស្រុក​ទឹកឈូ​បានរាយ​ការ​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨និង២២​នាទីយប់ ថ្ងៃ​ទី​២៦ ​ខែ​សីហា ឆ្នាំ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពតកំពង់ត្រាច ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៤-៥ ស្ថិត​នៅភូមិ​ជុំ​គ្រៀល…

ខេត្តកំពត ៖ បើ​តាម​នគរបាល​ចរាចរ​ស្រុក​ទឹកឈូ​បានរាយ​ការ​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨និង២២​នាទីយប់ ថ្ងៃ​ទី​២៦ ​ខែ​សីហា ឆ្នាំ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពតកំពង់ត្រាច ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៤-៥ ស្ថិត​នៅភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត រវាង​រថយន្ត​ និង​ម៉ូតូ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។

ក្នុង​ហេតុ​ការ​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស៤​នាក់រង​របួសធ្ងន់​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ ។ រថយន្ត​បង្ក​ម៉ាក ឆ្លាម​ពណ៌ស្ករ ផ្លាក​លេខ 2A-6227 មាន​ទិស​ដៅពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ ​គៀត សា​រ៉េ​ត ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ បាន​រត់គេច​ខ្លួន ។

ម៉ូតូ​រង​គ្រោះ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពត​ 1B-4627 ជិះ​គ្នា​បួន​នាក់មាន​ទិស​ដៅ​ពី​លិចទៅ​កើត បើកបរ​ដោយឈ្មោះ ញ៉ែ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ​ ស្រុក​ទឹកឈូ ខេត្តកំពត រង​របួសធ្ងន់ ។ អ្នក​រួម​ដំណើរ​បី​នាក់ ៖ ១/- ឈ្មោះ​ យ៉ែ​ម ប៉ាន់ ត្រូវជា​ប្រពន្ធ អ្នកបើកបរ ​អាយុ​២៧ឆ្នាំ ​មុខ​របរ​កសិករ, ២/-ឈ្មោះ​ កាន​រតនា ភេទ​ស្រី អាយុ​៧​ឆ្នាំ អង្គុយ​នៅ​ខាង​មុខ​អ្នកបើកបរ ត្រូវជា​កូន រង​របួសធ្ងន់, ៣/-ឈ្មោះ ​កាន វិច្ឆិកា ភេទ​ស្រី អាយុ5ឆ្នាំ អង្គុយ​នៅ​កណ្ដាល រង​របួសធ្ងន់ ទាំង៤នាក់​នេះ​នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​ទាំងអស់​។

ប្រភព​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ខាងលើ​ទាំង​រថយន្ត​បង្ក​ និងអ្នក​បើក​ម៉ូតូ​សុទ្ធតែជា​បុ​គ្គ​លិ​កធនាគារតែមួយដូចគ្នា ដូច្នេះ​ប្រធាន​គ្រប់គ្រង​ធនាគារ​បាន​អះអាង​ប្រាប់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា លោក​ធានាជួយ​ដោះស្រាយ​ដល់​ជន​រង​គ្រោះ​ទាំង​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។ ប៉ុន្តែពេល​នេះ​សមត្ថកិច្ច​ត្រូវ​នាំ​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ដើម្បី​ឲ្យ​អ្នក​គ្រប់គ្រង ​និង​ភាគី​ទាំង​ពីរ​ចូល​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ