សារព័ត៌មានបរទេសផ្សាយថា លោកប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិក ដែលធ្លាប់មានរឿងអាស្រូវស្នេហាលួចលាក់ជាមួយនាងម៉ូនីកា ឡេវីនស្គី អ្នកហាត់ការនៅសេតវិមាននោះ បច្ចុប្បន្នជួបរឿងអាម៉ាស់ថ្មីមួយទៀត នៅពេលថតរូបជាមួយស្ត្រីពេស្យា២នាក់ ។
របាយការណ៍បញ្ជាក់ថា ស្ត្រីពេស្យាទាំង២នាក់នោះ គឺនាងបាប៊ីហ្គើល និងនាងអុីវ៉ា អាដូរ៉ា។ ពួកនាងប្រកបរបរផ្លូវភេទស្របច្បាប់នៅរដ្ឋនេវ៉ាដា ហើយបានចូលរួមក្នុងពិធីសប្បុរសធម៌ The Unite 4 រៀបចំឡើងក្នុងទីក្រុងឡូសអេនចឺឡេស រដ្ឋកាលីហ្វ៊័រនីញ៉ា ។ ម្ចាស់ផ្ទះបន លោកដេននីស ហូហ្វ និងលោករ៉ុន ជេរ៉េមី តារាភាពយន្តអាសអាភាស ជនជាតិអាមេរិក ក៏បានចូលរួមក្នុងពិធីនោះដែរ។
ចំពោះអតីតប្រធានាធិបតីអាមេរិក បានចូលរួមក្នុងពិធីនោះក្នុងនាមជាអ្នកថ្លែងសុន្ទរកថា ។ សុន្ទរកថារបស់លោកប៊ីល គ្លីនតុន បានចាត់ទុកលោកនេលសុន ម៉េនដឺឡា រដ្ឋបុរសអាហ្វ្រិកខាងត្បូងដែលបានស្លាប់ទៅហើយនោះ ថា «គឺជាវីរបុរស» ៕
ចែករំលែកព័តមាននេះ