ខេត្តប៉ៃលិន ៖ យុវសិស្សពីរនាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាលត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តដោយសារក្មេងទំនើងភាគីខាងចាញ់បាល់ទាត់ខឹងជនរងគ្រោះហ៊ោខ្លាំងៗធ្វើឱ្យពួកគេបាក់មុខទើបចេញពីទីលានប្រកួតបានជិះម៉ូតូយកបំពង់ទីប ដុំថ្មដេញគប់ និងវាយទៅលើជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ និងស្រាល។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៥ មិនា ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្តេចកន ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
យុវសិស្សរងគ្រោះទាំង០៣មាន ១.ឈ្មោះសុខ ពៅភេទប្រុសអាយុ១៧ឆ្នារៀនថ្នាក់ទី៨នៃវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតជាអ្នកបើកម៉ូតូត្រូវជនបង្កគប់និងដុំថ្មរបួសជើងនិងដៃខាងឆ្វេងសន្លប់ រស់នៅភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី២.ឈ្មោះលីស៊ីវមិញអាយុ១៣ឆ្នាំជាសិស្សថ្នាក់ទី៧រៀនសាលាជាមួយជនរងគ្រោះទី១ដែរហើយត្រូចវដុំថ្មរងរបួសដៃនិងខ្នងរស់នៅភូមិអូតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ទី៣.ឈ្មោះផលឧត្ដមអាយុ១៩ឆ្នាំជាសិស្សរៀនថ្នាក់ទី៩រៀនសាលាជាមួយជនរងគ្រោះទី១ និងទី២ហើយរបួសបែកក្បាលផ្នែកខាងក្រោយផុងលលាដ៏សន្លប់ត្រូវគ្រូពេទ្យដេរអស់ចំនួន៥ថ្នេរ រស់នៅភូមិប៉ាហ៊ីត្បូងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ក្រុមក្មេងទំនើងទាំង៥ម៉ូតូត្រូវបានគេដឹងថាខ្លះរស់នៅឃុំសាលាក្រៅ ខ្លះថារស់នៅឃុំស្ទឹងកាច់បន្ទាប់ពីវាយគេឱ្យរបួសពួកគេបានរត់គេចខ្លួនបាត់ស្រមោលតែម្តងតែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវព្រោះសមត្ថកិច្ចស្គាល់អត្តសញ្ញាណក្រុមទាំងនោះអស់ហើយ។
ប្រភពពីលោកទុំ សុផល ដែលជាឪពុកឈ្មោះផល ឧត្តម បានរៀបរាប់ថា នៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិតគេមានកម្មវិធីប្រកួតកីឡាគ្រប់ប្រភេទហើយនៅថ្ងៃកើតហេតុសិស្សសាលាបឋមសិក្សាអូរតាពុកក្រោមជាមួយនិងសិស្សសាលាបឋមសិក្សាផ្សារព្រំ។ ពេលនោះកូនប្រុសរបស់គាត់ និងមិនភក្តិទៅចូលរូមគាំទ្រខាងសាលាបឋមសិក្សាអាតាពុកក្រោមនៅក្រៅទីលាន លុះប្រកួតចាប់ពីម៉ោង៨ដល់ម៉ោង៩ក្រុមកូនរបស់គាត់ឈ្នះទើបកូនប្រុសគាត់នាំគ្នាស្រែកហ៊ោ។ ទើបក្រុមនោះខឹងក៏នាំគ្នាជិះម៉ួតូទៅយកដែកបំពង់ទីប ដុំថ្មដេញតាមវាយក្រុមកូនរបស់គាត់បណ្តាលឱ្យរបួសធ្ងន់ ស្រាល។ លោកបានបន្តទៀតថា ពេលនោះយុវជនដែលរងរបួស្រាលបានទូរសព្ទ័ហៅមិត្តភក្តិចំនួន២០ម៉ូតូឱ្យទៅជួយទើបក្មេងទាំងនោះឈប់វាយប្រហា ហើយនាំគ្នាគេចខ្លួនបាត់ស្រមោលអស់តែម្តង។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនបង្កទាំងនោះយកមកផ្តន្ទាបទោសតាមផ្លូវច្បាប់ ព្រោះថាប៉ូលីសបានស្គាល់មុខសញ្ញាអស់ខ្លះហើយ។
ចែករំលែកព័តមាននេះ