ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តតូយ៉ួតាស៊ីវីកាបើកបុកបង្គោលថ្មបណ្តាល​ឱ្យរថយន្តក្រឡាប់​ផ្ងាជើង​ទ្រ​មេឃ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតា​ស៊ីវីកា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​2N-០២៦៩ បើក​បុក​បង្គោល​ថ្មស្ថានទូតរុស្ស៊ី​បាក់​​អស់​០៤​ដើម​ ហើយ​រថយន្ត​បោក​ផ្ទប់​ទៅ​នឹង​បង្គោល​ផ្ងារជើង​ឡើងលើរង​ការ​ខូច​ខាត​ស្ទើរទាំង​ស្រុង។

រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតា​ស៊ីវីកា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​2N-០២៦៩ បើក​បុក​បង្គោល​ថ្មស្ថានទូតរុស្ស៊ី​បាក់​​អស់​០៤​ដើម​ ហើយ​រថយន្ត​បោក​ផ្ទប់​ទៅ​នឹង​បង្គោល​ផ្ងារជើង​ឡើងលើរង​ការ​ខូច​ខាត​ស្ទើរទាំង​ស្រុង។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២ និង​៣៥​នាទី​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​៦ មិនា ​២០១៤ តាមបណ្តោយ​ផ្លូវ​សុធារស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គេនៅ​មិន​ទាន់​​ដឹង​ថា ​​​រយន្ត​មួយ​នេះ​ជា​របស់​អ្នក​ណា​​ទេ​ ព្រោះ​ក្រោយ​ពេល​កើត​ហេតុ​គេ​ឃើញ​មនុស្ស​​លូន​ចេញ​មក​ខាង​ក្រៅ​រត់​គេច​ខ្លួនបាត់​។