ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ចុះយក​ព័ត៌​មាន​គ្រោះ​ថ្នាក់​ចរាចរណ៏​ត្រូវមន្រ្តី​ប៉ូលីស​ក្រសួង​មហា​ផ្ទៃ​ប្រើហិ.ង្សាលើរាង​កាយ

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ​អ្នក​យក​ព័ត៌​មាន​០៣​នាក់​​ក្នុង​នោះ​រួម​មាន​​បុគ្គលិកទូរទស្សន៏​ខ្មែរ​ប៉ុស្តលេខ​៩​​,បុគ្គលិក​ទូរទ្សន៏​បាយន័​​និង​បុគ្គលិក​ទូរទស្សន៏​CNC​ត្រូវ​បាន​ប៉ូលីស​ក្រ​សួង​មហា​ផ្ទៃ​មួយ​រូប​​មិនទាន់​​ស្គាល់​អត្ត​សញ្ញាណ​​ប្រើ​ហិ.ង្សា​​មក​លើ​​នៅ​គ្រា​​ដែលអ្នក​​យក​ព័ត៌​មានទាំងនោះ​​ចុះ​យក​ព័ត៌មាន​គ្រោះ​ថ្នាក់​ចរាចរណ៏​ម៉ូតូរបស់​មន្រ្តី​ប៉ូលីស

រាជធានី​ភ្នំ​ពេញ​៖ ​អ្នក​យក​ព័ត៌​មាន​០៣​នាក់​​ក្នុង​នោះ​រួម​មាន​​បុគ្គលិកទូរទស្សន៏​ខ្មែរ​ប៉ុស្តលេខ​៩​​,បុគ្គលិក​ទូរទ្សន៏​បាយន័​​និង​បុគ្គលិក​ទូរទស្សន៏​CNC​ត្រូវ​បាន​ប៉ូលីស​ក្រ​សួង​មហា​ផ្ទៃ​មួយ​រូប​​មិនទាន់​​ស្គាល់​អត្ត​សញ្ញាណ​​ប្រើ​ហិង្សា​​មក​លើ​​នៅ​គ្រា​​ដែលអ្នក​​យក​ព័ត៌​មានទាំងនោះ​​ចុះ​យក​ព័ត៌មាន​គ្រោះ​ថ្នាក់​ចរាចរណ៏​ម៉ូតូរបស់​មន្រ្តី​ប៉ូលីស​ដែល​ប្រើ​ហិង្សា​បុកជាមួយ​ម៉ូតូ​មួយ​ទៀត​​តាម​បណ្តោយ​ផ្លូវ​សហពន្ធ័រុស្ស៊ី​នៅមុខ​សាលា​តិចណូ​ស្ថិត​នៅ​ក្នុង​សង្កាត់​​ទឹក​ល្អក់​​​ ទី​១ ខណ្ឌទួលគោក​​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៥មិនា​២០១៤។

នៅ​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៏​រហូត​ក្លាយ​ទៅ​ជា​ហិង្សានេះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ទួល​គោគ​ចេញ​មក​អន្តរាគមន៏​ឃាត់ខ្លួនមន្រ្តី​ប៉ូលីស​​ក្រ​សួង​មហា​ផ្ទៃ​ដែល​បង្កហិង្សាទៅ​លើ​អ្នក​យក​ព័ត៌មាន​ទៅ​កាន់អធិការដ្ឋាន​ខណ្ឌ​​ដើម្បី​ដោះ​ស្រាយ​។​ក្នុង​នោះ​ក្រុម​អ្នក​យក​ព័ត៌មានទាំង​០៣​ស្ថាប័ន​ខាង​លើ​បាន​ដាក់​ពាក្យ​ប្តឹងមន្រ្តី​ប៉ូលីស​ក្រ​សួង​មហា​ផ្ទៃដែល​ប្រើ​ហិង្សា​នោះ​និង​សំណូមពរឱ្យ​ប៉ូលីស​ខណ្ឌទួលគោកបញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​និង​សំណូមពរ​កុំឱ្យមាន​ការ​អន្តរាគមន៏​ពី​មេកើយ​អង្គភាព​ដើម្បី​អនុវត្តន៏ទៅតាម​យុទ្ធសាស្រ្ត​កំណែរទម្រង់​ស៊ីជំរៅរបស់រាជរដ្ឋា​ភិបាល​អាណត្តិទី៥នេះ។