ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងកង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​០៤​នាក់សួរនាំរក​ឃើញ​ថ្នាំ​ញៀន​២កញ្ចប់តូច

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំងកង​រាជ​អា​វុធ​​ហត្ថ​ខណ្ឌ​ទួល​គោក​បាន​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់​និង​​ថ្នាំ​ញៀន​​២​កញ្ចប់​តូច​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​​យប់​ថ្ងៃ​ទី​៥​មិនា​២០១៤​​​ នៅ​មុខ​ច្រក​ចូល​ផ្សារ​សំណង់១២​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួល​គោក​ ​រាជធានី​ភ្នំពេញ​។

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំងកង​រាជ​អា​វុធ​​ហត្ថ​ខណ្ឌ​ទួល​គោក​បាន​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់​និង​​ថ្នាំ​ញៀន​​២​កញ្ចប់​តូច​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​​យប់​ថ្ងៃ​ទី​៥​មិនា​២០១៤​​​ នៅ​មុខ​ច្រក​ចូល​ផ្សារ​សំណង់១២​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួល​គោក​ ​រាជធានី​ភ្នំពេញ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា​ជន​សង្ស័យ​ដែល​បាន​ឃាត់​ខ្លួន​សួរ​នាំ​ទាំង​៤​នាក់​មាន​ទី​១.ឈ្មោះ​វណ្ណស្រី ​ណុចភេទស្រី​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រា​កដ​ទី២.ដាណូ​ភេទ​ប្រុស​អាយុ​វ១៧​ឆ្នាំ​ជាសិស្ស​ថ្នាក់​ទី​១១ដេអង​នៃ​វិទ្យាល័យ​ជាស៊ីម​សន្ធមុខស្នាក់នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​​ហើយ​ទាំងពីរ​អ្នក​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស្តេប​ពណ៌​ក្រ​ហម​ពាកើ​ស្លាក​លេខ​កំពត1D-0815។ រី​ឯ​ពី​នាក់ទៀត​ទី​៣.មាន​ឈ្មោះ​ង៉ែត​ធា​អាយុ​២៦​ឆ្នាំ​មុខរបរ​អ្នក​បើក​បរ​ឡាន​ស្នាក់​នៅ​ភូមិ​ទ្រុង​មាន់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ទី​៤.ឈ្មោះ​ទុំ​ ជាតិ​អាយុ​២១​ឆ្នាំ​មុខរបរ​ជាង​ផ្សារដែក​ស្រុក​កំណើត​នៅ​ភូមិ​ចក​ ឃុំបាធាយ ស្រុក​បាភ្នំ ខេត្តព្រៃ​វែង អ្នក​ទាំង​ពី​នេះ​ជិះ​ម៉ូតូ​ម៉ាក​និច​ពណ៌​ស​លាយ​ផ្កា​ឈូក​ស្លាក​លេខ​ភ្នំពេញ​1CC-3945។

ប្រភព​បាន​បន្តថា​មុន​និង​ឈាន​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួនទាំង​៤នាក់នេះអ្នក​មក​សួរនាំ​គឺ​បន្ទាប់ពី​កម្លាំង​អា​វុធ​ហត្ថ​ខណ្ឌ​ទួលគោក​ចំនួន​១០​នាក់​ដែល​ដឹក​នាំ​ដោយលោក ជា សុផា​មេបញ្ជាការរង​កង​រាជ​អា​វុធ​ហត្ថ​ខណ្ឌ​ទួល​គោកដឹក​នាំ​កម្លាំង​ល្បាត​តាម​ដង​ផ្លូវ​២៧១​មក​ដល់​ចំ​ណុច​ភូមិ​ត្រពាំង​ឈូក​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ក៏​ប្រទះ​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំ​នួន​៥​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មើល​ទៅ​គួរ​ឱ្យ​សង្ស័យ​ក៏​ឃាត់ខ្លួន​សួរ​នាំ​ហើយ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូចនៅ​ពេល​នោះ​ឃាត់​ខ្លួន​នៅ​ដែរ​គឺ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​បាន​រត់​រួច​ខ្លួននៅ​តាម​ច្រក​ឌឿង​ហែម​បាត់ទៅ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​មូលដ្ឋាន​បញ្ជា​ការកងរាជអាវុធ​ហត្ថ​ខណ្ឌ ទួល​គោក។