ខេត្តកំពង់ចាម ៖ យុវជនម្នាក់ខូចចិត្តនិងសង្សារមានអ្នកថ្មីក៏ប៉ងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្ស៊ូណាដើម្បីបញ្ចប់ជីវិត។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៥មិនា២០១៤ ត្រង់ចន្លោះសសរស្ពានប៉េ៩,ប៉េ១០។
ប្រភពព័ត៌មានបានឱ្យដឹងថាយុវជនប៉ងសម្លាប់ខ្លួនមានឈ្មោះតុម ភារម្យអាយុ២៥ឆ្នាំជាកម្មករសំណង់រស់នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។នៅមុនពេលកើតហេតុយុវជននេះខូចចិត្តនិងសង្សារមានអ្នកថ្មីក៏ផឹកស្រាស្រវឹងប៉ងមកលោតទឹកពីលើស្ពានគីហ្ស៊ូណាពេលមកដល់ចំណុចកើតហេតុគេបានកាន់បង្កាន់ដៃស្ពានបំរុងនិងលោតស្រាប់តែកម្លាំងសមត្ថកិច្ចដែលយាមប្រចាំការលើស្ពានឃាត់ទាន់ហើយដឹកមកកាន់ស្នាក់ការគោលដៅយាមស្ពាន នៅត្រើយខាងកើតទន្លេរបិទដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯកគឹម វុទ្ធីប្រធានគោលដៅការពារស្ពានគីហ្ស៊ូណាប្រាប់ឱ្យដឹងថាពេលដែលកម្លាំងនគរបាលកំពុងតែយាមប្រចាំការប៉ុស្តិ៍ស្ពានចំណុចកណ្តាលក៏ឃើញបុរសម្នាក់ឡើងពីត្រើយខាងកើតដោយពាក់អាវយឺតដៃខ្លីពណ៌ខ្មៅនិងខោជើងវែងពណ៌ខ្មៅពេលដើមកដល់ស្ពានក៏អង្គុយតោងបង្កាន់ដៃស្ពានទាំងយំបង្ហូរទឹកភ្នែកផងដែរ ហើយបំរុងលោតពីលើស្ពានប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដែលយាមប្រចាំការនៅទីនោះជួយទាន់រួចផុតពីសេចក្តីស្លាប់។
ចែករំលែកព័តមាននេះ