រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូវ៉េវអែសបុកជាមួយម៉ូតូសេ១២៥ស៊េរីឆ្នាំ២០១៤បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីនៅតាមបណ្តោយផ្លូវ២១៧ចំណុចមុខផ្ទះលេខ២០ហាងលក់គ្រឿងអល័ង្កកាអាយគីតស្ថិតក្នុងសង្កាត់ផ្សាថ្មីពីរ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូម៉ាកវ៉េវអែសពណ៌ក្រហមពាក់ស្លាកលេខបន្ទាយមានជ័យ1B-9886ជិះតែម្នាក់ឯងពីកើតមកលិចបញ្រ្ចាស់ទិសគ្នាជាមួយម៉ូតូរងគ្រោះម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CE-8620 ជិះតែម្នាក់ឯងពីលិចមកកើតបុកគ្នាពេញទំហឹងធ្វើអោយអ្នកជិះម៉ូតូសេ១២៥បាក់ជើងឆ្វេងធ្ងន់ធ្ងរហើយម៉ូតូទាំងពីរខូចខាតយ៉ាងដំណំ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេយកទៅព្យាបាលនៅមន្ទីរពេទ្យ។ពេលនេះភាគីទាំងពីរកំពុងធ្វើការចចារគ្នា។
ចែករំលែកព័តមាននេះ