រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានធ្វើការបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់ភ្នំមាសលេខ២០២វេលាម៉ោង៧និង៣០នាទីថ្ងៃទី៥មិនា២០១៤ តាមបណ្តោយផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។នៅក្នុងប្រតិបត្តការចុះបង្រ្កាបការប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ខាងលើនេះគេឃើញមានការចូលរួមពីលោកមាស ចន្ទ័ពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ នៅក្នុងការចុះបង្រ្កាបខាងលើនេះគឺបានឃាត់ខ្លួនមនុស្ស៨នាក់និងដកហូតបានថ្នាំញៀនមួយចំនួនធំរួមទាំងសំភារៈសំរាប់ជក់ថ្នាំមួយចំនួនទៀត។
គួរបញ្ជាក់ថាផ្ទះសំណាក់ភ្នំមាសលេខ២០២នេះគឺនៅប្រហែល១០០ម៉ែត្រពីអធិការដ្ឋានខណ្ឌចំការមនហើយក៏ជាតំបន់ប្រើប្រាស់គ្រឿងញៀនដ៏សកម្មផងដែរហើយការចុះបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀននៅផ្ទះសំណាក់ខាងលើនេះមិនមែនជាលើកទីមួយទេគឺធ្លាប់ត្រូវបានបង្រ្កាបពីរបីលើកហើយប៉ុន្តែនៅតែមានអ្នកលួចប្រើប្រាស់គ្រឿងញៀនដដែល។
ពេលនេះសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវរកវត្ថុតាងបទល្មើសជាបន្តទៀត។
ចែករំលែកព័តមាននេះ