រាជធានីភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គីសនីនៅលើបង្គោលថ្មមួយដែលមានភ្លើងឆេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវជាច្រើននាក់មកឈរមើលពេលអណ្តាតភ្លើងកំពុងតែឆេះ។ករណីឆ្លងចរន្តអគ្គីសនីនេះកើតឡើងនៅលើបង្គោលភ្លើងដែលមានប្រអប់លេខ៣១០ បត៤៦៨នៅមុខផ្ទះលេខ៩៨តាមបណ្តោយផ្លូវ១១៣ កែងនិងផ្លូវលេខ៣៦៩កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៥មិនា២០១៤នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាពីដំបូងគេបានឃើញអណ្តាតភ្លើងបានឆេះខ្សែរភ្លើងនៅលើបង្កោលថ្មនិងបានឆេះដាច់ខ្សែរមេមួយផងដែរ។នៅកន្លែងកើតហេតុបងប្អូនប្រជាពលរដ្ឋដែលមានគេហដ្ឋាននៅជិតទីនោះនិងបងប្អូនដែលធ្វើដំណើរតាមផ្លូវមានការភ្ញាក់ផ្អើលមកឈរមើលជាច្រើននាក់។ភ្លាមៗនោះផងដែរដោយមានការអន្តរាគមន៏ពីសំណាក់នគរបាលប៉ុស្តិ៍បានទាក់ទងទៅអគ្គីសនីកម្ពុជាឱ្យបិទភ្លើងនៅកាប៊ិនទើបរលត់មិនបង្កអោយឆេះបន្តទៅខ្សែរភ្លើងដ៏ទៃទៀត។
បន្ទាប់ពីបិទកាប៊ិនរួចមកគេឃើញអ្នកបច្ចេកទេសអគ្គីនីកម្ពុជាមកធ្វើការត្រួតពិនិត្យនិងធ្វើការតភ្ជាប់ឡើងវិញផងដែរ។
ចែករំលែកព័តមាននេះ