ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​បេ​ឡេ​ត៍​បាក់​ដោយសារ​ឡាន ដឹក​​ថ្ម​សំណង់​របស់​ក្រុមហ៊ុន​ចិន

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្ពានដែក​បេ​ឡេ​ត៍​មួយ​កន្លែងស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង បាន​បាក់​ផុង​ផ្ដាច់​ការ​ធ្វើ​ចរាចរណ៍ ដោយសារ​តែ​រថយន្ដ​ដឹក​ថ្ម​សំណង់​របស់​ក្រុមហ៊ុន​ចិន​បើក​ឆ្លងកាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ សីហា ។…

ខេត្តពោធិ៍សាត់ ៖ ស្ពានដែក​បេ​ឡេ​ត៍​មួយ​កន្លែងស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង បាន​បាក់​ផុង​ផ្ដាច់​ការ​ធ្វើ​ចរាចរណ៍ ដោយសារ​តែ​រថយន្ដ​ដឹក​ថ្ម​សំណង់​របស់​ក្រុមហ៊ុន​ចិន​បើក​ឆ្លងកាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ សីហា ។

ស្ពាន​នេះ ​ជា​ស្ពានដែក​បេ​ឡេ​ត៍​ក្រាល​ឈើ​មាន​ប្រវែង​៤៥​ម៉ែត្រ ឆ្លងកាត់​ស្ទឹង​មួយ​កន្លែង​ដែល​បាន​សាងសង់​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សាងសង់​ដោយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ព្រមទាំង​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ប្រមាណ​១០​ឆ្នាំ​មុន​នេះ គឺ​ទន្ទឹម​គ្នា​នឹង​ការ​ចាប់ផ្ដើម​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ។

ស្ពានដែក​បេ​ឡេ​ត៍​នេះ​ត្រូវ​បាន​សាងសង់​ឆ្លងស្ទឹង​ឆាយ​លូក​ឆ្ពោះទៅ​កាន់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​និង​ខេត្ត​កោះកុង មាន​សរសេរ​ផ្លា​ក​សញ្ញា​ផ្ទុក​ទម្ងន់​បាន​តែ​១៥​តោន ប៉ុន្តែ​មក​ដល់​ពេល​នេះ​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​ផ្ទុក​ទម្ងន់​លើស​ចំណុះ​ទើប​បណ្ដាល​ឲ្យ​បាក់​ផុង​កម្រាល​ឈើ​ធ្លាក់​គូទ​រថយន្ដ​ផុង​ចុះ​ក្រោម ក្បាល​ងើប​ផុត​ពី​តួ​ស្ពាន​ឡើង​លើ​ជាប់​នៅ​លើ​ស្ពាន​នោះ​តែ​ម្ដង មើលទៅ​គួរ​ឱ្យ​ញាក់សាច់ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ សូ​ម្បី​អ្នកបើកបរ​ស្ទើរ​បាត់​ព្រលឹង​ដែរ ។

អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ខ្នះខ្នែង​ក្នុង​ការ​ស្ទួ​ច​រថយន្ដ​ចេញ​ពីលើ​ស្ពាន ដើម្បី​សម្រួល​ចរាចរណ៍ និង​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​ចិន​ធ្វើ​ស្ពាន​នេះ​ឡើង​វិញ ដែល​សង្ស័យ​ថា ​បាន​ផ្ទុក​លើស​ចំណុះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ