ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​១០០​នាក់កំពុងចុះ​បិទ​ប្រព័ន្ធ​ប្រឡាយ​ធា​រា​​សាស្ត្រ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ស្រុក​មោង​ប្ញស្សី​កំពុង​ដឹកនាំ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ចុះ​បិទ​ប្រព័ន្ធ​ប្រឡាយ​ធា​រា​​សាស្ត្រដែល​បាន​ធ្លុះ​ធ្លាយ ដោយសារ​ទឹក​ហូរ​ច្រោះ​ដាច់ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នេះ ដើម្បី​នាំ​ទឹក​​ទៅ​ផ្គត់​​ផ្គង់​ដំណាំ​ស្រូវ​នៅ​ប៉ែក​ខាងក្រោម ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​…

​ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ស្រុក​មោង​ប្ញស្សី​កំពុង​ដឹកនាំ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ចុះ​បិទ​ប្រព័ន្ធ​ប្រឡាយ​ធា​រា​​សាស្ត្រដែល​បាន​ធ្លុះ​ធ្លាយ ដោយសារ​ទឹក​ហូរ​ច្រោះ​ដាច់ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នេះ ដើម្បី​នាំ​ទឹក​​ទៅ​ផ្គត់​​ផ្គង់​ដំណាំ​ស្រូវ​នៅ​ប៉ែក​ខាងក្រោម ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ ។ នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​ស្រុក ដែល​បាន​ប្រាប់​កោះសន្តិភាពពេល​កំពុង​មមារញឹក​នឹង​សកម្មភាព​នេះ​នៅ​ទីតាំង​កើ​ហេតុ​ ។

មន្ត្រី​រដ្ឋបាល​ស្រុក​មោងប្ញស្សីបាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ធារាសាស្ត្រដែល​រង​ការ​ខូចខាត​នោះ គឺ​នៅ​លើ​កំណាត់​ខ្សែ​ប្រឡាយ​ទី​៧ នៅ​ត្រង់​ចំណុច​គោក​ត្រុំ ស្ថិត​ក្នុងភូមិ​កោះ​ចារ ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី ដែល​ត្រូវ​ទឹក​ហូរ​ច្រោះ​ដាច់​ប្រវែង​៣​ម៉ែត្រ​ ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ទឹក​ដែល​ហូរ​ច្រោះ​ដាច់​នោះ មិនមែន​ជំនន់​ទឹកភ្លៀង​ទេ គឺ​ទឹក​ដែល​ខាង​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្តបើក​ផ្ដល់​ឲ្យ​ពី​ទំនប់​«​ក​ង្ហ​ត​» ដើម្បី​បញ្ជូន​តាម​ប្រ​ព័​ន្ឌ​ប្រឡាយ​ទី​៧នេះ​ បាន​ទៅ​ស្រោច​ស្រប​ដំណាំ​ស្រូវ នៅ​ប៉ែក​ខាងក្រោម នៃ​ស្រុក​មោង​ប្ញស្សី ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​២ គឺ​ឃុំ​តា​លាស់ និងឃុំ​ជ្រៃ ដែល​ដំណាំ​ស្រូវ​រាប់​ពាន់​ហិក​តា កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​។

មន្ត្រី​ស្រុក​ដដែល​នេះបាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ស្រុកបាន​ដឹកនាំ​ក​ម្លាំ​ង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដើម្បី​ចុះ​ជួយ​បិទ​ប្រ​ព័​ន្ធ​​ប្រឡាយ​ដែលរង​ការ​ខូចខាត​នេះ ប៉ុន្តែ​ខាង​មន្ទីរ​ធនធានទឹក ជា​អ្នក​ឧបត្ថម្ភ​កា​រ៉ុ​ង ​ដើម្បី​ច្រក​ដី​បិទ​ទឹក​នេះ​ ។

បើ​តាម​មន្ត្រី​ដដែល​បាន​បន្ថែម​ថា ពេល​នេះ​ ទឹកស្ទឹង​សង្កែកំពុង​ហក់​ឡើងជា​ថ្មី ដោយ​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើនៃ​ដងស្ទឹង​សង្កែ តែ​មិន​មាន​ជោ​រជន់​ជ្រាប​ទៅ​តាម​ស្រុកស្រែ​ឆ្ងាយ​ៗ​ទេ​ ។ ដូច្នេះ ​ដំណាំ​ស្រូវ​របស់​កសិករ​ស្ទើរ​ទាំងស្រុង នៅ​ក្នុងស្រុក​មោងប្ញ​ស្សីកំពុង​ប្រឈម​ខ្លាំង​បំផុត ការ​ចែកចាយ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ