ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរ​ថយ​​ចុះ​នៅ​​ច្រក​​ប៉ោ​យ​​ប៉ែត​ ដោយ​​​សារ​ថៃ​​ជួប​​វិបត្តិ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភ្ញៀវ​ទេសចរ​ចម្រុះជាតិសាសន៍​បាន​ធ្លាក់​ចុះ​ចំនួន​១៦,៥៩%​ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ សម្រាប់​ខែ​កុម្ភៈ​ បើ​ប្រៀប​ធៀប​នឹង​ខែ​មករា​ ឆ្នាំ​២០១៤​ ដូច​​គ្នា​ ។ បញ្ហា​ដែល​ឈាន​ដល់​ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​ប្រទេស​ថៃ​ជួប​នូវ​វិបត្តិ​នយោ​បាយ​ដ៏​ធ្ងន់​ធ្ងរ​ ធ្វើ​ឱ្យ​ស្ថាន​ទូត​ចំនួន​១២​ប្រទេស​ប្រកាស​ឱ្យប្រជាពលរដ្ឋ​របស់​គេ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ពេល​ឆ្លង​កាត់​ ឬ​ចូល​មក​ប្រទេស​មួយ​នេះ​ ។​

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ។ លោក​ជង់​ ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ច្រក​ទ្វារ​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា​ ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាមច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោ​យប៉ែត​ មាន​ការធ្លាក់​ចុះ​១៦,៥៩%​ សម្រាប់​ខែ​កុម្ភៈ​ ប្រៀប​ធៀប​ភ្ញៀវ​សរុប​ក្នុង​ខែ​មករា​ ។ លោ​កប្រធាន​មន្ទីរ​បាន​បន្ត​ថា​ ភ្ញៀវ​ទេសចរ​សរុប​ក្នុងខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ មាន​តែ​៤៨.៨៩១​នាក់​ សម្រាប់​ភ្ញៀវ​សរុប​ខែ​មករា​វិញ​​មាន​រហូត​ដល់​ទៅ​៥៨.៦១៨​នាក់​ ក្នុង​នោះ​ភ្ញៀវ​ឈរ​លំដាប់​លេខ​១ គឺ​ភ្ញៀវ​រុស្ស៊ី​ក្នុង​ខែ​កុម្ភៈ​មាន​​ចំនួន​១២.៤៣០​នាក់​ ឯ​ក្នុង​ខែ​មករា មាន​ចំនួន​១៥.៣០២​នាក់​ ។​ ភ្ញៀវ​ឈរ​លំដាប់​លេខ​២​ គឺ​ភ្ញៀវ​ថៃ​ក្នុង​ខែ​កុម្ភៈ​មាន​ចំនួន​៦.៧០៣​នាក់​ កើន​ឡើង​០,២៥%​ ដោយ​ក្នុងខែ​មករា មាន​ចំនួន​តែ​៦.៦៨៦​នាក់​ ។​ ភ្ញៀវ​កូរ៉េ​លេខ​៣ ក្នុង​ខែ​កុម្ភៈ​មាន​ចំនួន​២.៣១៤​នាក់​ ធ្លាក់​ចុះ​៣០,៣៤%​ ដោយ​ក្នុងខែ​មករា​មាន​រហូត​ដល់​ទៅ​៣.៣២២​នាក់, ភ្ញៀវ​អង់​គ្លេស​លេខ​៤​, ភ្ញៀវ​អាល្លឺម៉ង់​លេខ​៥​ និង​ភ្ញៀវ​បារាំង​លេខ​៦ ។​

លោកជង់​ ឡឹម បន្ត​ថា​ តាម​តួេលខ​ជាក់​ស្តែង ខណៈ​ប្រទេស​ថៃ​ជួប​វិបត្តិ​នយោបាយ និង​ក្រោយ​ពីស្ថាន​ទូត​ប្រទេស​ចំនួន​១២ បាន​ប្រកាស​ដល់​ប្រជា​ពលរដ្ឋ​របស់​គេ​ឱ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ ក្នុង​ពេល​ប្រទេស​ថៃ​ជួប​នឹង​វិបត្តិ​នយោបាយ​នោះ​ឃើញ​ថា ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​​ដែល​ចូល​ពី​ប្រទេស​ថៃ​មាន​ការ​ធ្លាក់​ចុះ ។​ ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត សម្រាប់​ដើម​ឆ្នាំ​២០១៤​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ឆ្នាំ​២០១៣​ ថ្វីដ្បិត​តែ​មាន​ការធ្លាក់​ចុះ​ បុ៉ន្តែ​សម្រាប់​ខែ​មករា​ និងខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ ដូចគ្នា ហាក់​មិន​មាន​ការធ្លាក់​ចុះ​បុ៉ន្មាន​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​តិច​តួច​ក្នុងខែ​កុម្ភៈ​ ដោយសារ​ថា​ ខែ​កុម្ភៈ​មាន​តែ​២៨​ថ្ងៃ​ ឯ​ខែ​មករា​មាន​ចំនួន​រហូត​​ដល់​៣១​ថ្ងៃ​ លើសគ្នា​៣ថ្ងៃ​ឯ​ណោះ ៕​