ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​នឹង​បោះ​ឆ្នោត​សភា​ពី​ថ្ងៃ​ទី​7​ មេសា​ ទៅ​

11 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ ជា​ប្រទេស​ប្រជា​ធិប​តេយ្យ​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក​នោះ​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ ពី​ការ​បោះ​ឆ្នោត​សភា​ ចាប់​ពី​ថ្ងៃ​ទី​៧​ មេសា​ ទៅ​ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ប្រមុខ​គណ​បក្ស​ប្រឆាំង​ជាតិ​និយម​ហិណ្ឌូ​ លោក​ណារេន​ដ្រា​ ម៉ូឌី​ អាច​ជា​អ្នក​សង្ឃឹម​ឈ្នះ​ ។​

គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​ឥណ្ឌា​ ប្រកាស​ថា​ ការ​បោះ​ឆ្នោត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​៩​ដំណាក់​កាល​ រហូត​ដល់​ថ្ងៃ​ទី​១២​ ឧសភា​ ដើម្បី​ឱ្យ​អ្នក​បោះ​ឆ្នោត​ឥណ្ឌា​ដែល​មាន​ដល់​៨១៤​លាន​នាក់​ ចូល​រួម​បោះ​ឆ្នោត​ក្នុង​ការិយា​ល័យ​ដល់​ទៅ​៩៣០.០០០​កន្លែង​ ក្នុង​ទូទាំង​ប្រទេស​ ។​ លទ្ធ​ផល​នឹង​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​១៦​ ឧសភា​ ។​

ប្រធាន​គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​លោក​ សាម​ ប៉ាត​ បាន​អំពាវ​នាវ​ដល់​បណ្តា​គណ​បក្ស​ និង​បេក្ខ​ជន​ឱ្យ​គោរព​តម្លៃ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ពហុ​បក្ស​ ក្នុង​ពេល​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ ដោយ​ធានា​ធ្វើ​សុន្ទរ​កថា​នយោ​បាយ​នានា​ ដែល​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​ខ្លាំង​នានា​។​យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​នានា​ថា​ គណ​បក្ស​ជាតិ​និយម​ហិណ្ឌូ​ គឺ​គណ​បក្ស​ BHARATIYA JANATA PARTY (BIP) ជា​គណ​បក្ស​ប្រឆាំង​ហាក់​ដូច​ជា​អ្នក​ឈ្នះ​លើ​គណ បក្ស​កុង​ក្រេស​ ដែល​នឹង​ទទួល​បរា​ជ័យ​ធ្ងន់​ធ្ងរ​បំផុត​ ក្រោយ​ពី​កាន់​អំណាច​រយ​ៈ​ពេល​ជិត​១០​ឆ្នាំ​មក​ ៕​