ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ដង​សន្ទូច​បុក​គ្រឹះ​ក្នុងការដ្ឋាន​ ប៉ះ​ចំខ្សែកាប​តង់​ស្យុ​ង​ខ្ពស់​ លោតភ្លើង​រលត់​អស់​មួយចំហៀង​ក្រុង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ដ្ឋាន​សំណង់មួយ​កន្លែងនៅ​តាមបណ្តោយ​ផ្លូវលេខ​៣៧១ ខាងក្រោយ​ដេប៉ូលក់​គ្រឿង​សំណង់​យីហោ​សុវណ្ណ ពៅ ស្ថិតក្នុងភូមិក្បាលទំនប់​ សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ ​បានលើកដង​សន្ទូចស្ទូច​សសរ​បុកគ្រឹះ​ បណ្តាល​ឱ្យ​ដង​សន្ទូច​វ៉ាត់​ប៉ះ​ជាមួយ​ខ្សែចរន្តតង់ស្យុង​ខ្ពស់១៧០០វ៉ុល​ ផ្ទុះដាច់ចរន្ត​អគ្គិសនី​អស់ជិតមួយចំហៀង​ក្រុង​ កាលពីវេលា​ម៉ោង​១១​​ព្រឹក​​ថ្ងៃទី៥​​ មីនា​

រាជធានីភ្នំពេញ ៖ ការ​ដ្ឋាន​សំណង់មួយ​កន្លែងនៅ​តាមបណ្តោយ​ផ្លូវលេខ​៣៧១ ខាងក្រោយ​ដេប៉ូលក់​គ្រឿង​សំណង់​យីហោ​សុវណ្ណ ពៅ ស្ថិតក្នុងភូមិក្បាលទំនប់​ សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ ​បានលើកដង​សន្ទូចស្ទូច​សសរ​បុកគ្រឹះ​ បណ្តាល​ឱ្យ​ដង​សន្ទូច​វ៉ាត់​ប៉ះ​ជាមួយ​ខ្សែចរន្តតង់ស្យុង​ខ្ពស់១៧០០វ៉ុល​ ផ្ទុះដាច់ចរន្ត​អគ្គិសនី​អស់ជិតមួយចំហៀង​ក្រុង​ កាលពីវេលា​ម៉ោង​១១​​ព្រឹក​​ថ្ងៃទី៥​​ មីនា​ ២០១៤​ ហើយត្រូវបានមន្ត្រីនៃ​អង្គភាពអគ្គិសនី​កម្ពុជា ​និងសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍បឹង​ទំពុន​ ចុះ​ឱ្យ​ម្ចាស់ការដ្ឋាន​សំណង់​ធ្វើកិច្ច​សន្យា​ទទួល​ស្គាល់ការបង្កផល​ប៉ះពាល់ដល់ផល​ប្រយោជន៍​សាធារណៈ ។

ក្នុងនោះដែរ ក្រុមមន្រ្តីជំនាញ​បាននាំគ្នាឃាត់សម្ភារ​សំណង់​ដែលបង្កការប៉ះពាល់ខាងលើ​ជាបណ្តោះ​អាសន្នសិន​ ដើម្បីឱ្យម្ចាស់​ការដ្ឋាន​សំណង់​ទទួលសងថ្លៃខូចខាត បណ្តាញភ្លើងតាមគោលការណ៍​ដែលបានកំណត់ដោយ​អគ្គិសនី​កម្ពុជា ។

សូមរំលឹកថា នៅតាមបណ្តោយផ្លូវលេខ៣៧១​ និងដងផ្លូវនានា​ ក្នុងភូមិសាស្រ្ត​ខណ្ឌមានជ័យ​ ពិសេសគឺតាមដង​ផ្លូវលេខ​៣៧១តែម្តង គេតែង​សង្កេតឃើញថា ​ម្ចាស់ការដ្ឋាន​សំណង់​ភាគច្រើន​សាងសង់ឡើង​មិនប្រើប្រាស់​គម្លាត​សំណង់របស់ខ្លួន​ឆ្ងាយពីបណ្តាញ​ខ្សែ​ភ្លើង​រដ្ឋ​ឡើយ ទើបតែងតែបង្កផលប៉ះពាល់​ដល់ខ្សែបណ្តាញអគ្គិសនី​កម្ពុជាញឹក​ញាប់ណាស់​មក​ហើយ ។ ដូច្នេះ​អាជ្ញាធរ​មូល​ដ្ឋាន​គួរ​តែធ្វើការណែនាំដល់ម្ចាស់ការ​ដ្ឋានសំណង់ទាំងឡាយ​ដែលកំពុងសាងសង់ ​និងមិនទាន់សាង​សង់​ គឺត្រូវគិតគូរ​ពីផលប៉ះ​ពាល់​ដូច​ករណី​ខាងលើនេះ​ជាដើម​តទៅ​ទៀត។