ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី០៥ មីនា លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ព្យន៍ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិនារី៨មីនាខួបលើកទី១០៣ ដែលបានប្រារព្វធ្វើនៅលើកោះសំពៅមាសខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនទៀត។
លោកឆាយ សារ៉េត ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ទិវាអន្តរជាតិនារីឆ្នាំនេះប្រព្រឹត្តទៅក្រោមប្រធានបទ សមភាពនៃការអប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម ក្នុងគោលបំណងដើម្បីបំផុសគៀងគរអ្នកពាក់ព័ន្ធនឹងសហគមន៍ឲ្យយល់ពីតំលៃនៃការអប់រំសម្រាប់យុវជនយុវនារីដែលជាធនធានមនុស្សដ៍មានសក្ដានុពលសម្រាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។
លោកក៍សូមអបអរសាទរពិធីប្រកាសសមាសភាពសមាជិកាកិត្តិយសបន្ថែមថ្មីនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ដែលមានសណ្ដានចិត្តសប្បុរសធម៌លះបង់ទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកជួយដល់សកម្មភាពការងារសាខាសមាគមនារីខេត្តរបស់យើងមានលទ្ធភាពធ្វើការងារមនុស្សធ៌ម ជួយដល់ស្ត្រីនិងកុមារ គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹងជាដើម ៕
ចែករំលែកព័តមាននេះ