ខេត្តរតនគិរី៖ គោយន្ត១គ្រឿងបានដឹកកម្មករ៦នាក់ ចេញពីភូមិប៉ាក់ការឡាន់ ឃុំប៉ាក់ការឡាន់ ស្រុកវ៉ឺនសៃ ក្នុងបំណងទៅធ្វើការ លុះមកបើកបាន៤-៥គីឡូម៉ែត្រ ស្រាប់តែដាច់កាឡេបណ្តលឲ្យបុរសម្នាក់ដែលអង្គុយខាងក្រោយដួលផ្ងារក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៤ទាបភ្លឺថ្ងៃទី០៥ មីនា ២០១៤ នៅចំណុចភូមិ-ឃុំខាងលើ ។
បើតាមម្ចាស់គោយន្តឈ្មោះ តាន់ ថងសៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ សុភ័ណ្ឌ អាយុ២៥ឆ្នាំ ជាកម្មករ រស់នៅក្នុងភូមិត្រពំាងច្រេស ឃុំត្រពំាងច្រេស ស្រុកកូនមុំ ។
ក្រោយកើតហេតុម្ចាស់គោយន្តបានដឹកយុវជនរងគ្រោះខាងលើ យកទៅទម្លាក់ចោលនៅសាលាឆទាន ត្រើយម្ខាងនៃស្រុកវ៉ឺនសៃ ។
យ៉ាងណាក៏ដោយ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ មុនប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ