ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​​ចចាមអារ៉ាម​កុមារី​ ហិន លីដា ត្រូវគេ​បា.ញ់​សម្លា.ប់ តែ​ការពិត​​​នាង​គ្មានអី​​ទេ នាងកំពុង​​សិក្សា​​ធម្មតា​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មានថ្ងៃកន្លង​ទៅថ្មីៗ​នេះ មានពាក្យ​ចចាមអារ៉ាម ក៏ដូចជា​ក្នុងសង្គម​ហ្វេស​បុកថា កុមារីហិន លីដា ជា​តារា​​ចម្រៀងជាប់​ចំណាត់ថ្នាក់​លេខ១ ក្នុងកម្មវិធីផ្កាយរះ​ក្នុងសួន ឆ្នាំ២០១៣ ក្នុងស្ថានីយ​ទូរទស្សន៍អប្សរា បានជួបឧបទ្ទវ​ហេតុ គ្រោះ​ថ្នាក់​ចរចរណ៍បណ្តាលឱ្យ​ស្លា.ប់ ខ្លះទៀតថា ត្រូវឃាតក​របា.ញ់​សម្លា.ប់ ធ្វើឱ្យ​មានការភ្ញាក់ផ្អើលទូទាំង​ប្រទេស ក៏ដូចជាក្នុង​ខេត្ត​ដែល​

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មានថ្ងៃកន្លង​ទៅថ្មីៗ​នេះ មានពាក្យ​ចចាមអារ៉ាម ក៏ដូចជា​ក្នុងសង្គម​ហ្វេស​បុកថា កុមារីហិន លីដា ជា​តារា​​ចម្រៀងជាប់​ចំណាត់ថ្នាក់​លេខ១ ក្នុងកម្មវិធីផ្កាយរះ​ក្នុងសួន ឆ្នាំ២០១៣ ក្នុងស្ថានីយ​ទូរទស្សន៍អប្សរា បានជួបឧបទ្ទវ​ហេតុ គ្រោះ​ថ្នាក់​ចរចរណ៍បណ្តាលឱ្យ​ស្លាប់ ខ្លះទៀតថា ត្រូវឃាតក​របាញ់​សម្លាប់ ធ្វើឱ្យ​មានការភ្ញាក់ផ្អើលទូទាំង​ប្រទេស ក៏ដូចជាក្នុង​ខេត្ត​ដែល​នាង​រស់​នៅផងដែរ ដោយហេតុនេះ​ហើយ ទើបអ្នកយក​ព័ត៌មាន​បានទៅដល់លំនៅឋាន​របស់កុមារី​ខាងលើ ក៏ដូចជានៅសាលា​រៀន​ដែល​នាងកំពុងរៀនផង​ដែរ ដើម្បីបញ្ជាក់ការ​ពិត ។

នៅក្នុងលំនៅឋាន​របស់ដួងតារាដែលទើបនឹងរះ​ដោយទទួល​ពានរង្វន់លេខ​១ ជាដារា​ផ្កាយរះ​ក្នុងសួន​ក្នុង​ស្ថានីយ​ទូរទស្សន៍​អប្សា​រា ធ្វើ​ពីឈើប្រក់ និងបាំង​ជញ្ជាំង​ស័ង្កសី ស្ថិតក្នុងភូមិ​កណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង​ អ្នក​ស្រីខាន់ សុភាព អាយុ៤៤​ឆ្នាំ ដែល​ត្រូវ​ជា​ម្តាយ បានធ្វើការបដិសេធថា កូនស្រីគាត់គ្មាន​ជួបគ្រោះថ្នាក់ ឬត្រូវគេបាញ់សម្លាប់ដូចពា​ក្យចចាមអារ៉ាម​នោះ​ឡើយ ។ កូន
ស្រី​គាត់ ឈ្មោះ​ហិន លីដា អាយុ១៤​ឆ្នាំ ពេលនេះកំពុង​ទៅរៀនថ្នាក់​ទី៧ « ក » នៃសាលាបូរីវិជ្ជា ( សាលាឯកជន ) ដែល​មានទីតាំង ក្នុង​ភូមិដំណាក់ពពូល សង្កាត់កំពង់​ឆ្នាំង ក្រុងកំពង់​ឆ្នាំង ។

អ្នកស្រី​បាន​​បន្តថា គាត់ពិត​ជាទទួល​ស្គាល់​ថា ពិតជាមាន​ពាក្យ​ចចាម​អារ៉ា​ម​បែបនេះ​មែន ព្រោះប៉ុន្មានថ្ងៃនេះ​គាត់បាន​ទទួល
ទូរ​​ស័ព្ទ​មកពី​គ្រប់ទិស​ទី ពេលខ្លះសូម្បីតែម​ន្ត្រីប៉ូលិស ក៏ទៅសាកសួកគាត់ដល់​ផ្ទះដែរ និងរហូត​ដល់អ្នកគ្រប់គ្រងកម្មវិធី​ផ្កាយរះ​ក្នុង​សួន​របស់​ស្ថានីយទូរ​ទស្សន៍​អប្សរា ក៏បានទូរស័ព្ទមកសួរអំពី​ដំណឹងដ៏អកុសលនេះ​ដែរ ដោយខ្លះថា បានឃើញគេបង្ហោះ​ក្នុង​ហ្វេស​បុក​ថា នាងត្រូវគេបាញ់​សម្លាប់ ខ្លះថា​គ្រោះថា្នក់ចរាចរណ៍នៅខេត្ត​តាកែវ  ។ តែគាត់បាន​ឆ្លើយបញ្ជាក់ទៅគេ​វិញថា កូនស្រី​គាត់​កំពុង​មាន​សុខភាពល្អ និងកំពុងទៅរៀន​ជាធ្មតា​ទេ ។

នៅក្នុង​ថ្ងៃទី៥ ​មីនា ឆ្នាំ២០១៤នេះ​ដែរ ដើម្បីបញ្ជាក់ការ​ពិត អ្នកយកព័ត៌​មានបានទៅ​ដល់ថ្នាក់រៀន​របស់​នាង និងបានឃើញនាង​កំពុង​សិក្សា​ជាធម្មតា ហើយនាងបាន​និយាយដោយ​ញញឹម និងសុភាពថា នាងមានសុខភាព និងសុខសប្បាយ​ជាធម្មតា​ទេ ពេលនេះកំពុង​ធ្វើចម្លើយ​ភាសាអង់គ្លេស ។