ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មេគង្គស្ទឹង​ត្រែង​នឹង​បើក​ឱ្យ​ដំណើរ​ការ​ឆ្លង​កាត់​រយៈ​ពេល​ខ្លី​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​

10 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​ ស្ពាន​មេ​គង្គ​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជា​សមិទ្ធ​ផល​ទី២​ បន្ទាប់​ពី​ស្ពាន​សេ​កុង​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹង​ត្រែង​ភូមិ​ភាគ​ឦសាន និងកំពុង​​ស្ថិត​ក្រោម​ការ​សាង​សង់​របស់​ក្រុម​ហ៊ុនចិន​ស៊ាង​ហៃ​រហូត​មក​ដល់​ពេល​នេះបាន​សម្រេច​ជាង​៨០​%​ហើយ​ ហើយ​គ្រោងនឹង​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ខាង​មុខ​នេះ​រហូត​ដល់​ចប់​ពិធី​បុណ្យ​។

លោក​ដា វីន មន្ត្រី​សហការ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​បាន​ឱ្យ​ដឹង​ថា ស្ពាន​មេ​គង្គ​នេះ​បាន​ចាប់​ផ្តើម​ស្ថាបនា​ចាប់​ពីខែ​ឧសភា​ ២០១១ នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ តែ​ការ​សាង​សង់​នេះ​ក្រុម​ហ៊ុន​ចិន​ស៊ាង​ហៃ​បាន​រួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ និង​បច្ចេក​ទេស​ផ្សេងៗ​ទៀត​ ដោយ​ខំ​ប្រឹង​ប្រែង​ទាំង​យប់ ទាំង​ថ្ងៃដើម្បី​ឱ្យ​បាន​រួច​រាល់​មុន​ផែន​ការ​នៅ​ខែ​សីហា ២០១៤ ខាង​មុខ​នេះ។

លោក​ដា វីន​ បន្ត​ថា ស្ពាន​មេ​គង្គ​ថ្មី​នេះ​មាន​ប្រវែង​១.៧៣១​ម៉ែត្រ​ ទទឹង​១៣.៥០​ម៉ែត្រ​ សសរ​ស្ពាន​មាន​ចំនួន​៣៣​ដើម​។ ស្ពាន​មួយ​នេះ​បាន​ត​ភ្ជាប់​ទៅ​ក្នុង​បណ្តាញ​ផ្លូវ​គមនា​គមន៍​ថ្មី​ដែល​រដ្ឋា​ភិ​បាល​បាន​ដាក់​បញ្ចូល​ឱ្យ​ក្លាយ​ជា​ផ្លូវ​ជាតិ​លេខ៩ គឺ​ឆ្លង​កាត់​ពី​ខេត្ត​ស្ទឹង​ត្រែង​ចេញ​ទៅ​ខេត្ត​ព្រះ​វិហារ កំពង់​ធំ សៀម​រាប​ជា​ដើម​។

អ្នក​ជំនាញ​ការ​ក្នុង​ការ​សាង​សង់​បាន​បង្ហើប​ប្រាប់​ថា នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ខា​ង​មុខ​នេះ​ រថ​យន្ត​ខ្នាត​តូច ម៉ូតូ​របស់​អ្នក​ទេស​ចរនឹង​បាន​ឆ្លង​កាត់​ទៅ​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ព្រះ​និមិត្ត​។ សូម​បញ្ជាក់​ថា ការ​បើក​ឱ្យ​ឆ្លង​កាត់​នេះ​អនុញ្ញាតត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ពិធី​បុណ្យ​ប៉ុណ្ណោះ ៕