ខេត្តក្រចេះ៖ រថយន្តយីឌុបដឹកឈើចំណុះជាង១០ម៉ែត្រគូបបានក្រឡាប់ បណ្តាលឲ្យឈើសង្កត់មនុស្ស០៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង របួសធ្ងន់ស្រាល០៦នាក់ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរារណ៏នេះបានកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៥ មីនា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងជំហានដំបូងទៀតថា រថយន្តយីឌុបដឹកឈើនេះជារបស់ក្រុមហ៊ុន ខេស៊ីហ្វិក ដឹកឈើចេញពីស្រុកកោះញែក ក្នុងខេត្តមណ្ឌលគិរីហើយថាការក្រឡាប់នេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ខណៈពេលដែលផ្លូវកោងនិងចុះចំណោត ។
ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ឃាន់ គង់នី អាយុ២៩ឆ្នាំ ,ទី២ឈ្មោះ ឃុន ភា អាយុ៣៤ឆ្នាំ និងទី០៣-ឈ្មោះ អ៊ុក រ៉ា អាយុ៣៧ឆ្នាំ ទាំង៣នាក់ជាកម្មករលើកឈើ មានទីលំនៅភូមិអែអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ៕
ចែករំលែកព័តមាននេះ