ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​យុទ្ធ​សាស្ត្រ​មួយ​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី​​​គូស​បញ្ជាក់​ថា ការ​បា.ញ់​សាក​ល្បង​​​មីស៊ីល​បាលីស្ទីក​​​រំលង​ទ្វីប​ធុន​​ Topol របស់​រុស្ស៊ី​ ​​ត្រូវ​បាន​ធ្វើ​​ប្រកប​ដោយ​ជោគ​ជ័យ​​​នៅ​តំបន់​​អាស្ត្រាខាន់​ ភាគ​ខាង​ត្បូង​ប្រទេស ។ ការ​បា.ញ់​សាក​ល្បង​នោះ​ធ្វើ​ឡើង​​ពេល​កំពុង​មាន​​វិបត្តិ​រវាង​រុស្ស៊ី​​ និង​អ៊ុយ​ក្រែន​ ។

​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី​​​គូស​បញ្ជាក់​ថា ការ​បាញ់​សាក​ល្បង​​​មីស៊ីល​បាលីស្ទីក​​​រំលង​ទ្វីប​ធុន​​ Topol របស់​រុស្ស៊ី​ ​​ត្រូវ​បាន​ធ្វើ​​ប្រកប​ដោយ​ជោគ​ជ័យ​​​នៅ​តំបន់​​អាស្ត្រាខាន់​ ភាគ​ខាង​ត្បូង​ប្រទេស ។ ការ​បាញ់​សាក​ល្បង​នោះ​ធ្វើ​ឡើង​​ពេល​កំពុង​មាន​​វិបត្តិ​រវាង​រុស្ស៊ី​​ និង​អ៊ុយ​ក្រែន​ ។

​អ្នក​ទទួល​ខុស​ត្រូវ​រូប​នោះ​ដក​ស្រង់​​សម្តី​ដោយ​​​ Interfax បញ្ជាក់​ថា​​ មីស៊ីល​នោះ​​ពេល​បាញ់​សាក​​​​បាន​កម្ទេច​គោល​ដៅ​របស់​ខ្លួន​នៅ​​​  Sary-Chagan ប្រទេស​​កាហ្សាក់​ស្ថាន​​ ជា​ប្រ​ទេស​អាស៊ី​កណ្តាល​មួយ​ដែល​មាន​ព្រំ​ដែន​ជាប់​រុស្ស៊ី​​ ។ មីស៊ីល​​​ Topol RS-12M បាញ់​ចេញ​ពី​​ជើង​ទម្រ​នៅ​កា​ពូស្តីន​​ អុីយ៉ា មិន​ឆ្ងាយ​ប៉ុន្មាន​​ពី ទី​ក្រុង​វ៉ុល​ហ្គោ​ហ្ក្រាដ​​ អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល​មួយ ។

​មីស៊ីល​​ Topol RS-12M ​អូតង់​ហៅ​មីស៊ីល​ SS-25 SICKLE អាច​​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​១០.០០០​គីឡូ​ម៉ែត្រ​ និង​មាន​ទម្ងន់​ដល់​ទៅ​៤៥,១​តោន​ ។ វា​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​ទម្ងន់​៥៥០​គីឡូ​តោន​ ។ ​វា​អាច​បាញ់​ចេញ​ពី​ជើង​ទម្រ​ចល័ត​មួយ ។ ​ប្រទេស​រុស្ស៊ី​តែង​ធ្វើ​​ការ​សាក​ល្បង​ជា​​ទៀង​ទាត់​​​នូវ​បណ្តា​មីស៊ីល​​​របស់​ខ្លួន​ ។ មុន​នេះ រុស្ស៊ី​បាន​បាញ់​សាក​​ល្បង​មីស៊ីល​​​ធុន Topol-M ដោយ​​ជោគ​ជ័យ​កាល​ពី​ខែ​​តុលា ឆ្នាំ​២០១៣​ ។ កា​រ​បាញ់​សាក​ល្បង​​មីស៊ីល​រំលង​ទ្វីប​របស់​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៤ មីនា ធ្វើ​ឡើង​​ពេល​ប្រទេស​នេះ​កំពុង​មាន​ជម្លោះ​ពេញ​បន្ទុក​ជា​មួយ​អ៊ុយ​ក្រែន​​​ ដោយ​អាមេរិក​ចោទ​ប្រកាន់​រុស្ស៊ី​ថា​​​រក​លេស​ដើម្បី​លុក​លុយ​ឈ្លាន​ពាន​​​អតីត​សាធារណ​រដ្ឋ​សូវៀត​​នេះ ។

កង​ទ័ព​​រុស្ស៊ី​នៅ​អ៊ុយ​​គ្រែន​បាន​ត្រួត​​ត្រា​ផ្នែក​មួយ​យ៉ាង​ធំ​នៅ​តំបន់​គ្រី​មេ ជា​សាធារណ​រដ្ឋ​ស្វយ័ត​មាន​អ្នក​និយាយ​​ភាសា​រុស្ស៊ី​ភាគ​ច្រើន​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​អ៊ុយ​ក្រែន​​​ ។​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់​និយាយ​ថា រុស្ស៊ី​បាន​ប្រាប់​អាមេរិក​ឱ្យ​ដឹង​​មុន​​​ពី​ការ​​បាញ់​សាក​ល្បង​​​មីសុីល​រំលង​ទ្វីប​​​នោះ ៕