ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​កាន់តែសាហា.វ​…ចិនរស់​លើដីសមុទ្រ​ព្រះសី​ហនុ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បានត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំ​ក្បាល​នៅ​ក្នុង​បន្ទប់ផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​អក្សរ​ចិន​ គ្មាន​អក្សរខ្មែរ​១​តួ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ។…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បានត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំ​ក្បាល​នៅ​ក្នុង​បន្ទប់ផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​អក្សរ​ចិន​ គ្មាន​អក្សរខ្មែរ​១​តួ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ។ តាម​ប្រភព​ព័ត៌មាន​ថា ខ្មាន់កាំភ្លើង​មាន​គ្នា​២
នាក់ ជា​ជនជាតិ​ចិន​ដូច​គ្នា ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​កាំភ្លើងខ្លី​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា ភ្លាម​ៗ​ជន​រងគ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។ ប​ច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង យកចិត្ត​ដាក់​ក្នុង​ការ​ស្វែងរក​ឃាតករ ។ ដោយ
ឡែក​ជន​រង​គ្រោះ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ទាក់ទង​ទៅ​នឹង​ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​បាញ់​ចាប​នេះ គេ​មិន​ទាន់​ដឹង​ថា​ជា​ឃាតកម្ម​ឬ​ជា​អំពើ​ប្លន់​នោះ​ទេ ហើយ​ក៏​លំបាក​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ដែរ ។ នេះ​ជា​ការ​បាញ់ប្រហារ​១​ករណី​ទៀត គឺ​រំលង​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ដែល​ក្រុម​ជនជាតិ​ចិន​បាញ់ប្រហារ​មុខ​កាស៊ីណូរ​បួ​សបុរសជន​ជាតិចិន​ម្នាក់ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ