ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebookបង្កើត​កម្មវិធី​សម្រាប់​ឱ្យ​អ្នកប្រើប្រាស់​ជ្រើស​រើស​ភេទ​

11 ឆ្នាំ មុន

យោង​តាម​គេហទំព័របរទេស​ចេញ​ផ្សាយ​កាលពី​ពេល​ ថ្មីៗ​នេះថា​ បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​បាន​បង្កើត​កម្មវិធី​បន្ថែម​ទៀត​គឺ​«inter​sex» ​និង ​«androgynous»​ សម្រាប់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជ្រើស​រើស​ភេទ​បាន​៥០​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ភេទ​ប្រុស​ និង​ភេទ​ស្រី​ ។

យោង​តាម​គេហទំព័របរទេស​ចេញ​ផ្សាយ​កាលពី​ពេល​ ថ្មីៗ​នេះថា​ បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​បាន​បង្កើត​កម្មវិធី​បន្ថែម​ទៀត​គឺ​«inter​sex» ​និង ​«androgynous»​ សម្រាប់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជ្រើស​រើស​ភេទ​បាន​៥០​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ភេទ​ប្រុស​ និង​ភេទ​ស្រី​ ។

លោក​ Brielle Harrison អ្នក​ផលិត​កម្មវិធី​ Software របស់​ Facebook និយាយ​ថា​ «នេះ​ជាការ​ច្នៃ​ប្រឌិត​ថ្មី​របស់​ហ្វេសប៊ុក​ ដោយ​បន្ថែម​លក្ខណៈ​ជ្រើស​រើស​ភេទ​ដែល​ខ្លួនពេញ​ចិត្ដ​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​ជា​ពិសេស​អ្នក​កែ​ភេទ​»​។ លោក​បានបន្ថែម​ទៀត​ថា​ចំពោះ​អត្ថ​ប្រយោជន៍​​របស់​កម្មវិធី​នេះ​គឺ​បង្ហាញ​ពី​សមធម៌​យែនឌ័រ​ ពោល​គឺ​មិន​មាន​ការ​រើស​អើង​ភេទ​ដូច​ជា​ ភេទ​ប្រុស​ ភេទ​ស្រី​ ជា​ពិសេស​មនុស្ស​ដែល​ធ្លាប់​ប្ដូរ​ភេទ​ពី​ធម្មជាតិ​នោះ​ទេ​ ម៉្យាង​វិញ​ទៀត​វាបង្ក​ភាព​ងាយ​ស្រួល​ចំពោះ​អ្នក​ប្រើប្រាស់​ទាំងអស់​ដែល​អាច​បង្ហាញពី​ភេទ​ដែល​ខ្លួនពេញ​ចិត្ដ​១ក្នុង​ចំណោម​៥០​ ។​

ក្រុមហ៊ុន​ Facebook អះអាង​ថា​ កម្មវិធី​មួយ​នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​លើ​បណ្ដាញ​កម្សាន្ដ​នេះ​នៅ​អាមេរិក​ខាង​ត្បូង​ និង​ចក្រ​ភព​អង់គ្លេស​ ។​ សាកល​វិទ្យា​ល័យ​ thinktank The Williams Institute ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ៊័រនី​ញ៉ា​ បានប៉ាន់​ប្រមាណ​ថា​ ពលរដ្ឋ​អាមេរិក​ចំនួន​ ៧០០.០០០​នាក់​ភាគច្រើន​គឺ​ជាមនុស្ស​ដែល​ផ្លាស់ប្ដូរ​ភេទ​ ។

ក្រុមហ៊ុន​អះអាង​ថា​ ប្រហែល​១​ភាគ​រយ​នៃអ្នក​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ​មិន​បាន​បង្ហាញ​អត្ដសញ្ញាណ​របស់ពួក​គេ​ឱ្យ​បាន​ច្បាស់​លាស់​ទេ​ ។​ អ្នកប្រើប្រាស់​ទាំង​អស់​នៅ​តែ​រក្សា​លក្ខណៈ​ភេទ​ជា​ឯកជន​ជា​និច្ច​ ទោះ​បី​ជាពួក​គេ​ធ្លាប់​ផ្លាស់​ប្ដូរ​ជា​ច្រើនលើក​ ច្រើន​សាក៏​ដោយ​ ៕